04/04/2022 - 14:32

ទីសក្កា​របូជា​នៅ​ភ្នំ​បាឌាង

តាម​ស្ថិតិ​របស់​ផ្នែក​ទេស​ចរណ៍ ក្រោយ​រយៈ​ពេល​ ៩ ថ្ងៃ​បន្ទាប់​ពីបុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ភ្នំ​បា​ឌាង​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​ជាង​ ៥៩៥ ពាន់​លើក​នាក់​ ច្រើន​បំ​ផុត​ក្នុង​ទូទាំង​ប្រ​ទេស​។​

ព្រះ​បដិមាសាង​ពីស្ពាន់​ខ្ពស់​បំ​ផុត​ទ្វីប​អា​ស៊ី​។​

ចំនួន​ភ្ញៀវ​ទេស​ចរ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រ​ជុំ​មណ្ឌល​ទេស​ចរណ៍​ភ្នំ​បា​ឌាង បាន​កើន​ឡើង​ រួម​ចំ​ណែក​ញុាំងឱ្យ​ផ្នែក​ទេស​ចរណ៍​តីនិញ មាន​ការ​រីក​ចម្រើន​ឡើង​ក្រោយ​ពីរយៈ​ពេល​អនុវត្ត​គម្លាត​សង្គម​ដោយ​សារ​ជំងឺ​ COVID-១៩។​ ក្នុង​ចំ​ណោម​ភ្ញៀវ​ទេស​ចរ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​បាឌាង​និយាយ​ដោយ​ឡែក​និង​តីនិញនិយាយ​រួម​ គឺ​មាន​ភ្ញៀវ​ដែល​ស្នាក់​នៅ​ ៦៥% ម្ល៉ោះ​ហើយ​ប្រ​ព័ន្ធ​ផ្ទះ​សំ​ណាក់​ សណ្ឋា​គារ​ និង​សេវា​ហូប​ចុក៘ ក៏​ទាក់​ទាញ​បាន​ភ្ញៀវ​ច្រើន​។​

ប្រ​ជុំ​មណ្ឌល​ទេស​ចរណ៍​បែប​ជំនឿ​នៅ​ភ្នំ​បាឌាង មាន​ទំ​ហំ​ប្រ​មាណ​ ២៤គ.ម ដែល​មាន​ភ្នំ​ចំ​នួន​ ៣។​ ខ្ពស់​បំ​ផុត​ គឺ​ភ្នំ​បា​ឌាង ដែល​មាន​កម្ពស់​ ៩៨៦ ម៉ែ​ត្របើ​ប្រៀប​នឹង​ផ្ទៃ​ទឹក​សមុទ្រ​។​ ភ្នំ​នេះ​បាន​គេហៅ​ថា​ដំបូល​ផ្ទះ​នៅ​អា​ស៊ី​អា​គ្នេយ៍។​ រមណីយ​ដ្ឋាន​នេះ​នៅ​មាន​ភាព​រហោ​ស្ថាន​នៅ​ឡើយ​ ដោយ​មាន​ជ្រោះ​និង​ល្អាង​ភ្នំ​ស្អាត់ៗ​។​  មាន​ល្អាង​ភ្នំ​ជាច្រើន​ត្រូវ​បាន​គេ​កសាង​ទៅ​ជាកន្លែង​ទីសក្កា​របូជា​ដ៏​ស័ក្តិ​សិទ្ធិ​ ដូច​៖ វត្ត​ហាង​ ល្អាង​វាយោ  ល្អាង​ថាញ​ឡុង​ និង​ល្អាង​អុងហូ ៘

កំ​ពូល​ភ្នំ​បាឌាង។​

ភ្ញៀវ​ទេស​ចរ​អាច​ឡើង​ភ្នំ​ដោយ​កន្រ្តក​ខ្សែ​កាប​ ឬ​ក៏​ថ្មើរ​ជើង​។​ ទោះ​បីខ្ពស់​ជាង​ភ្នំ​ឯទៀត​នៅ​ដុង​ណាម​បូ​ក៏​ដោយ​  ប៉ុន្តែ​ភ្នំ​បាឌាង មាន​ផ្លូវ​ថ្មើរ​ជើង​ឡើង​ភ្នំ​ជា​ច្រើន​។​ ភ្ញៀវ​ទេស​ចរ​វ័យ​ក្មេង​មាន​ជម្រើស​ជាច្រើន​សម្រាប់​ឡើង​ភ្នំ​តាម​ផ្លូវ​ផ្សេង​ៗ​ ដូច​៖ តាម​ផ្លូវ​វត្ត​ ផ្លូវ​បង្គោល​អគ្គិ​សនី ផ្លូវ​បំ​ពង់​ទឹក​ ឬ​ផ្លូវ​ម៉ា​ថៀង​ឡាញ់​៘ បើ​តាម​ភ្ញៀវ​ទេស​ចរ​ដែល​ឡើង​ភ្នំ​ដោយ​ថ្មើរ​ជើង​បាន​ឱ្យ​ដឹង​ តាម​ដងផ្លូវ​ឡើង​ភ្នំ​មាន​រុក្ខាល​តា វល្លិប្លែក​ៗ​ មាន​ផ្លែ​ផ្កា​សាយ​ក្លិន​ពិដោរ​គួរ​ជាទីមនោ​រម្យ​៘ ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​មិន​ស្តាយ​កម្លាំង​ពេល​ថ្មើរ​ជើង​ឡើង​ភ្នំ​។​

រយៈ​ពេល​ថ្មី​ៗ​នេះ​ ប្រ​ជុំ​មណ្ឌល​ទេស​ចរណ៍ ភ្នំ​បា​ឌាង ត្រូវ​បាន​វិនិ​យោគ​កសាង​សំ​ណង់​ធំ​ៗ​ជាច្រើន​ ម្ល៉ោះ​ហើយ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ច្រើន​កុះ​ករ។​   លេច​ធ្លោ​បំ​ផុត​គឺ​ព្រះ​បដិមាសាង​ពីស្ពាន់​ខ្ពស់​បំ​ផុត​នៅ​វៀត​ណាម​។​ ព្រះ​បដិមាភ្នំ​បា​ឌាង​បំ​បែក​ឯតទគ្គកម្ម​ចំ​នួន​ ២ គឺ​៖ ព្រះ​បដិមា​ស្ពាន់​ដែល​ខ្ពស់​បំ​ផុត​នៅ​វៀត​ណាម​ និង​ព្រះ​បដិមាស្ពាន់​ដែល​ខ្ពស់​បំ​ផុត​នៅ​ទ្វីប​អា​ស៊ី​ បាន​កសាង​នៅ​លើ​កំ​ពូល​ភ្នំ​។​ ពិធី​សក្កា​របូជា​នៅ​ភ្នំ​បាឌាង ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោយ​ពីបុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​រហូត​ដល់​ពាក់​កណ្ដាល​ខែមួយ​ (ចន្ទ​គតិ​) ជារៀង​រាល់​ឆ្នាំ​ គឺ​ជាសកម្ម​ភាព​វប្បធម៌​គោរព​បូជា​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ច្រើន​កុះ​ករ។​

លើ​កំ​ពូល​ភ្នំ​មាន​វិហារ​ថៀងសើុង។​ ឈរ​នៅ​វិហារ​នេះ​ ភ្ញៀវ​ទេស​ចរ​អាច​សម្លឹង​ឃើញ​សំ​ណង់​ស្រះ​ទឹក​យ៉ូវ​តៀង​ ដែល​ស្ងប់​ស្ងាត់​បាត់​រលក។​ ក្រៅ​ពីនេះ​នៅ​មាន​កន្លែង​ថត​រូប​ស្អាត​ៗ​ លើ​កំ​ពូល​ភ្នំ​ជាច្រើន​ទៀត​ដូច​៖ កូអរ​ដោនេ ភ្នំ​បាឌាង ផ្ទាំង​ថ្មលើ​កំ​ពូល​ភ្នំ​ រាន​អណ្តែត​កណ្តាល​នភាល័យ​៘ គោល​ដៅ​ដែល​គួរ​ទៅ​ភ្នំ​បាឌាង មាន​ភាព​ទាក់​ទាញ​ដោយ​សភាព​គួរ​ឱ្យ​គោរព​និង​ភាព​មហិមា​ ស័ក្តិ​សម​ធ្វើ​ដំណើរ​ទៅ​ទស្សន​កិច្ច​៕​             

                                   ហាថាញ- លីសៀ

ចែករំលែកអត្ថបទ