21/03/2022 - 14:20

ព្យា​បាល​ ពិគ្រោះ​ក្រោយ​ពីជា​សះ​ស្បើយ​ជំងឺ​ COVID-១៩ នៅ​កឹង​ធើ

មន្ទីរ​ពេទ្យ​ជាច្រើន​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​បន្ទប់​ពិនិត្យ​សុខ​ភាព​ មណ្ឌល​ទទួល​ថែទាំ​ ព្យា​បាល​អ្នក​ជំងឺ​រង​សំ​ណល់​រោគ​អូស​បន្លាយ​ក្រោយ​ពីជា​សះ​ស្បើយ​ជំងឺ​ COVID-១៩។​ យោង​តាម​ស្ថាន​ភាព​កម្រិត​ជំងឺ​ ក្រុម​វេជ្ជ​បណ្ឌិត​ បាន​អនុវត្ត​វិធី​សាស្រ្ត​ព្យា​បាល​ ណែនាំ​អ្នក​ជំងឺ​ពីវិធី​រស់​នៅ​ លំ​ហាត់​ប្រាណ​និង​បន្ធូរ​អា​រម្មណ៍​តាន​តឹង​ដើម្បី​ឆាប់​មាន​សុខ​ភាព​ដូច​ដើម​វិញ​។​

វេជ្ជ​បណ្ឌិត​ធូវឹង​ ពិនិត្យ​តាម​ដាន​សុខ​ភាព​អ្នក​ជំងឺ​។​

វេជ្ជ​បណ្ឌិត​ឡេធីធ្វី​ញ៉ាង បន្ទប់​ពិនិត្យ​សុខ​ភាព​លេខ​ ១៤ ផ្នែក​ពិនិត្យ​ជំងឺ​ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ក្រុង​កឹង​ធើ ទទួល​អ្នក​ជំងឺ​មក​ពិនិត្យ​សុខ​ភាព​ក្រោយ​ពីជា​សះ​ស្បើយ​ជំងឺ​ COVID-១៩ ឱ្យ​ដឹង​៖ អ្នក​ជំងឺ​ភាគ​ច្រើន​បាន​ជា​សះស្បើយ​ជំងឺ​ COVID-១៩ ប៉ុន្តែ​មាន​អា​រម្មណ៍ថា​ ការ​ហូប​ចុក​ថយ​ចុះ​ និង​សាប​មាត់​សាប​ក ហូប​គ្មាន​រស​ជាតិ​។​ អ្នក​ជំងឺ​នៅ​មាន​អា​ការៈ​រោគ​​មួយ​ចំ​នួន​ដូច​៖ ក្អក​ កេង​មិន​លក់​ វិបត្តិ​ផ្លូវ​រំលាយ​អា​ហា​រ ប៉ះ​ពាល់​ដល់​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​។​ ធម្ម​តា​ អ្នក​ជំងឺ​តែង​ប្រ​ឈម​នឹង​ស្ថាន​ភាព​ពិបាក​ទ្រាំ​ ក្រោយ​ពី​ជា​សះ​ស្បើយ​ជំងឺ​ COVID-១៩ ពី១-២សប្តាហ៍​។​ ពួក​គាត់​ស៊ូ​ទ្រាំ​ ប៉ុន្តែ​ជំងឺ​មិន​ធូរ​ស្បើយ នៅ​ទាំង​អូស​បន្លាយ​ជាង​ ៤ សប្តាហ៍។​ តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ញ៉ាង ឆ្លង​តាម​រយៈ​ការ​តាម​ដាន​អ្នក​ជំងឺ​មក​ពិនិត្យ​សុខ​ភាព​ឡើង​វិញ​ វេជ្ជ​បណ្ឌិត​បាន​កត់​សម្គាល់​ថា​ ជាង​ ៦០% ករណី​មាន​សុខ​ភាព​ប្រ​ក្រតី​ឡើង​វិញ​ ពេល​ប្រ​កាន់​ខ្ជាប់​ការ​ព្យា​បាល​។​ ចំ​ពោះ​ករណី​ជំងឺ​ធ្ងន់​ធ្ងរ​ សុខ​ភាព​ខ្សោយ​គប្បី​នាំ​ចូល​មន្ទីរ​ពេទ្យ​ នឹង​បាន​បញ្ជូន​ទៅ​ផ្នែក​វេជ្ជ​សាស្រ្ត​ផ្ទៃ​ក្នុង​ទូទៅ​ ដើម្បី​វេជ្ជ​បណ្ឌិត​បន្ត​តាម​ដាន​ ព្យា​បាល​ទាន់​ពេល​ ឱ្យ​ល្អ​ប្រ​សើរ​ឡើង​វិញ​។​

វេជ្ជ​បណ្ឌិត​ង្វៀង​ធីធូវឹង​ ផ្នែក​វេជ្ជ​សាស្រ្ត​ផ្ទៃ​ក្នុង​ទូទៅ​ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ អ្នក​ជំងឺ​ក្រោយ​ពីជា​សះ​ស្បើយ​ជំងឺ​ COVID-១៩ គប្បី​ចូល​មន្ទីរ​ពេទ្យ​សម្រាក​ព្យា​បាល​ ពីព្រោះ​ភាគ​ច្រើន​គឺ​រលាក​សួត​។​ បន្ទាប់​ពីធ្វើ​តេស្ត​អវិជ្ជ​មាន​ ប៉ុន្តែ​ប៉ះ​ពាល់​ដល់​សួត​ធ្ងន់​ធ្ងរ​ ចាំ​បាច់​ត្រូវ​តែព្យា​បាល​ក្រោយ​ពីជាសះ​ស្បើយ​ជំងឺ​ COVID-១៩។​ ក្រៅ​ពីនោះ​ អ្នក​ជំងឺ​ថែម​ទាំង​មាន​អា​ការៈ​ពិបាក​ដង្ហើម​ ហូប​ចុកថយ​ចុះ​ក្នុង​រយៈ​ពេល​យូរ​។​ វេជ្ជ​បណ្ឌិត​ជួយ​អ្នក​ជំងឺ​ទ្រទ្រង់​រាងកាយ​ បំ​ប៉ន់​សារ​ធាតុ​ចិញ្ចឹម​; ណែនាំ​ហាត់​រូប​សាស្រ្ត​ព្យា​បាល​ផ្លូវ​ដង្ហើម​; លើក​ទឹក​ចិត្ត​អ្នក​ជំងឺ​ ដើម្បី​អ្នក​ជំងឺ​ស្ងប់​ចិត្ត​ សហការ​ព្យា​បាល​។​ បច្ចុប្បន្ន​ ផ្នែក​វេជ្ជ​សាស្រ្ត​ផ្ទៃ​ក្នុង​ទូទៅ​ភាគ​ច្រើន​គឺ​វេជ្ជ​បណ្ឌិត​ ឧបដ្ឋាក មាន​បទ​ពិសោធន៍​ចូល​រួម​ក្នុង​ក្រុម​ព្យា​បាល​អ្នក​ជំងឺ​ ឆ្លង​ COVID-១៩ ធ្ងន់​ធ្ងរ​ ដូច្នេះ​ងាយ​ស្រួល​ក្នុង​ការ​ពិគ្រោះ​ ព្យា​បាល​ក្រោយ​ពីជា​សះ​ស្បើយជំងឺ​ COVID-១៩។​ ក្រៅ​ពីនោះ​ អ្នក​ជំងឺ​ក៏​ទទួល​បាន​ការ​តាម​ដាន​សុខ​ភាព​ពីមណ្ឌល​ព្យា​បាល​ជំងឺ​ COVID-១៩ និង​ក្រោយ​ពីជា​សះ​ស្បើយជំងឺ​ COVID-១៩ ម៉្លោះ​ហើយ​វេជ្ជ​បណ្ឌិត​អាច​ក្តាប់​បាន​ភាព​វិវត្តន៍​នៃ​ជំងឺ​របស់​អ្នក​។​

លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ នៅ​ទាំង​មាន​មន្ទីរ​ពេទ្យ​ដទៃ​ទៀត​ទទួល​ព្យា​បាល​អ្នក​ជំងឺ​ក្រោយ​ពីជា​សះ​ស្បើយជំងឺ​ COVID-១៩ រួម​មា​ន៖ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ មន្ទីរ​ពេទ្យ​កុមារ​ក្រុង​កឹង​ធើ។​ ហេតុ​នោះ​ ពេល​មាន​អា​ការៈ​បំះពាល់​ដល់​សុខ​ភាព​ គុណ​ភាព​រស់​នៅ​ អ្នក​ជំងឺ​អាច​មក​ជួប​វេជ្ជ​បណ្ឌិត​ ដើម្បី​ទទួល​បាន​ការ​ពិគ្រោះ​ ពិនិត្យ​សុខ​ភាព​ ព្យា​បាល​បាន​ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព​៕​

                                        ធូសឿង-មុនី​

ចែករំលែកអត្ថបទ