ប៉ុន្មានឆ្នាំមកនេះ “បាញ់កាញ់ចាំ” ឬហៅថា “បាញកាញរង់ចាំ” នៅឃុំចូវឡាំង តែងធ្វើឱ្យអ្នកផងជាច្រើនចង់ភ្លក់ឱ្យស្គាល់រសជាតិ និងក្លាយជាកន្លែងគោលដៅមួយចំពោះភ្ញៀវទេសចរពេលមកកាន់ស្រុកទ្រីតូង ខេត្តអាងយ៉ាង។
![លក្ខណៈវិសេស “បាញ់កាញ់ចាំ” របស់ជនជាតិខ្មែរនៅចូវឡាំង](https://baocantho.com.vn/image/fckeditor/upload/2022/20220307/images/khmer/81.jpg)
ភ្ញៀវទេសចរពេញចិត្តជាមួយនឹងបាញ់កាញ់ម្សៅកាត់ដែលមានរសជាតិពិសេសដោយឡែក។
ចាប់ពីទីប្រជុំជនទ្រីតូង ហាក់ដូចជា”សួរអ្នកណាក៏ដឹងទាំងអស់” ម្ល៉ោះហើយភ្ញៀវទេសចរមិនពិបាកស្វែងរកហាង “បាញ់កាញ់ចាំ”នោះទេ ហាងស្ថិតនៅក្នុងកូនផ្លូវតូចដែលគ្មានឈ្មោះ ដើរចូលពីផ្លូវខេត្តលេខ ៩៥៥B ចំណុះភូមិអាងហ្វា ឃុំចូវឡាំង។
![លក្ខណៈវិសេស “បាញ់កាញ់ចាំ” របស់ជនជាតិខ្មែរនៅចូវឡាំង](https://baocantho.com.vn/image/fckeditor/upload/2022/20220307/images/khmer/82.jpg)
បងស្រីនាងកញ្ញា បម្រុងឆ្នាំងបាញ់កាញ់ថ្មី។
ដែលហៅថាហាង “បាញ់កាញ់ចាំ” ពីព្រោះ ឆ្នាំងបាញ់កាញ់លក់មួយលើកៗត្រូវដាំទឹកដោយឡែកពីគ្នា ហេតុនោះចំណាយពេលយួរ។ ព្រោះហេតុនោះ បើចង់ភ្លក់រសជាតិបាញ់កាញ់ មួយគោមយ៉ាងឆ្ងាញ់ពិសា ក្លិនឈ្ងុយខ្ទឹមលាយ បញ្ចូលនឹងក្លិនត្រីផ្ទក់ ប្រហិតគោ។ល។ ដែលមានលក្ខណៈពិសេសដោយឡែកនោះ ភ្ញៀវចាំបាច់កាន់ចានគោមដាក់ខ្ទឹម ជីវ៉ាន់ស៊ុយដោយខ្លួនឯង រួចដើរទៅឈររង់ចាំឬអង្គុយចាំដល់វេនខ្លួន។ តាមសម្ដីបងស្រីនាងកញ្ញា ម្ចាស់ហាង “បាញ់កាញ់ចាំ” នេះជាប្រភេទអាហារមានលក្ខណៈពិសេសដោយឡែករបស់ជនរួមជាតិខ្មែរ។ កាលពីមុន ម្តាយរបស់គាត់បានធ្វើបាញ់កាញ់ម្សៅកាត់នេះ រែកដើរលក់តាមភូមិស្រុក។ តែជាង ១០ ឆ្នាំមុន ម្តាយគាត់ដោយសារវ័យចាស់ជរា មិនអាចរែកនំដើរលក់បានទៀត។ ដោយរៀនបានរបរធ្វើនំ”វិធីធ្វើ” ដើម្បីបញ្ចូលគ្រឿងទេសនឹងសរសៃនំទន់ ប៉ុន្តែនៅរក្សាបានភាពស្រួយស្វិតពិសេសដោយឡែកពីម្តាយ ម្ល៉ោះហើយគាត់សម្រេចចិត្តបើកហាងលក់នៅផ្ទះ។
![លក្ខណៈវិសេស “បាញ់កាញ់ចាំ” របស់ជនជាតិខ្មែរនៅចូវឡាំង](https://baocantho.com.vn/image/fckeditor/upload/2022/20220307/images/khmer/83.jpg)
ភ្ញៀវកាន់ចានគោមឈររង់ចាំដល់វេនខ្លួន។
ទោះជាកន្លែងលក់ដីធារចាក់ស៊ីម៉ងត៍ ជញ្ជាំង និងដំបូលបានប្រក់ស័ង្កសីបណ្តោះអាសន្ន ប៉ុន្តែ ហាងពេលណាក៏មានភ្ញៀវច្រើនកុះករ។ ភ្ញៀវបរិភោគនៅភូមិភាគក៏មាន មកពីខេត្តក៏មាន ហើយមានភ្ញៀវខ្លះទៀតដោយសារឮថាបាញ់កាញ់ឆ្ងាញ់ ពិសេសទើបមករកផងដែរ។ បងឌាំងឌឹកត្វង នៅក្រុងឡុងស្វៀង ឱ្យដឹង៖ “ឱ្យតែមានឱកាសមកទ្រីតូង គឺខ្ញុំតែងមកភ្លក់ “បាញ់កាញ់ចាំ”ជានិច្ច។ ខ្ញុំមិនចាំថា ខ្ញុំបានទទួលទានបាញ់កាញ់នេះប៉ុន្មានលើកនោះទេ ប៉ុន្តែលើកណាក៏ដូចលើកណា បាញ់កាញ់តែងមានរសជាតិពិសេសដោយឡែករបស់វាដដែល ធ្វើឱ្យរូបខ្ញុំហាក់ដូចជាទើបភ្លក់រស់ជាតិលើកដំបូង”។ បងឡេថាញ់ទ្រុង នៅខណ្ឌនិញកេវ ក្រុងកឹងធើ ឱ្យដឹង៖ ”ខ្ញុំចង់សាកឱ្យស្គាល់រសជាតិ”បាញ់កាញ់ចាំ”នៅចូវឡាំង។ ហេតុនោះលើកដំបូងមកបំពេញការងារនៅទ្រីតូង ដាច់ខាតខ្ញុំត្រូវតែមកភ្លក់រសជាតិ “បាញ់កាញ់ចាំ” ឱ្យទាន់តែ បាន។ល។ ខ្ញុំមកដល់ហាងរវាងម៉ោង ៤ រសៀល តែចាំជិត ៣០ នាទីក្រោយ ទើបបានភ្លក់រសជាតិបាញ់កាញ់ដ៏ពិសេសនេះ វាឈ្ងុយឆ្ងាញ់និងមានរសជាតិពិសេសដោយឡែក ធ្វើឱ្យរូបខ្ញុំទទួលទានមួយគោមហើយចង់ទទួលទានមួយគោមបន្ថែមទៀត”។
រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៤ រសៀលរហូតដល់ម៉ោង ៧ យប់ ហាងបាញ់កាញ់ចាំរបស់បងស្រី នាងកញ្ញា តែងមានភាពអ៊ូអរដោយមានមនុស្សមកកុះករ។ “អាស្រ័យមិនគ្រប់អ្នកធ្វើ ម្យ៉ាងទៀតខ្ញុំចង់ផ្តោតកម្លាំងធ្វើខ្លួនឯង ដើម្បីធានារក្សានូវរសជាតិតំណគ្រួសារនៃបាញ់កាញ់ម្សៅកាត់របស់ជនជាតិខ្មែរ ម្ល៉ោះហើយគ្មានបំណងបង្កើនម៉ោងលក់ទេ” - បងស្រីនាងកញ្ញា បានឱ្យដឹងដូច្នេះ៕
ថាញឡុង-វិមាន