07/03/2022 - 14:19

អា​ការៈ​ដែល​គួរ​បញ្ជូន​កុមារ​ទៅ​មន្ទីរ​ពេទ្យ​ព្យា​បាល​ "ក្រោយ​ពីឆ្លង​ជំងឺ​ COVID-១៩ ហើយ​ជា​សះ​ស្បើយ"

យោង​តាម​មន្ទីរ​ពេទ្យ​កុមារ​ក្រុង​កឹង​ធើ ឪ​ពុក​ម្ដាយ​គប្បី​តាម​ដាន​ហ្មត់​ចត់​សុខ​ភាព​របស់​កុមារ​ សំ​ខាន់​គឺ​កុមារ​ដែល​ឆ្លង​ជំងឺ​ COVID-១៩ ហើយ​បាន​ជា​សះ​ស្បើយ; ផ្ដល់​អនុ​សាសន៍​ចំ​ពោះ​អា​ការៈ​មួយ​ចំ​នួន​ ដែល​គួរ​បញ្ជូន​កុមារ​ទៅ​មន្ទីរ​ពេទ្យ​ពិនិត្យ​និង​ព្យា​បាល​។​

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​ II ត្រឿង​កឹមទ្រិញ កំ​ពុង​ពិនិត្យ​ជំងឺ​ឱ្យ​កុមារ​នៅ
​មន្ទីរ​ពេទ្យ​កុមារ​ក្រុង​កឹង​ធើ។​

វេជ្ជបណ្ឌិត​ ឯក​ទេស​កម្រិត​ II ត្រឿង​កឹម​ទ្រិញ ប្រ​ធាន​ផ្នែក​ពិនិត្យ​ជំងឺ​នៃ​មន្ទីរ​ពេទ្យ​កុមារ​ក្រុង​កឹង​ធើ ឱ្យ​ដឹង​ មាន​ ១/៤ ករណី​ ក្រោយ​ពីឆ្លង​ជំងឺ​ COVID-១៩ ហើយ​ជា​សះ​ស្បើយ​អាច​ប្រ​ឈម​នឹង​រោគ​សញ្ញា​អូស​បន្លាយ​ប្រ​ហែល​ ៤ សប្ដាហ៍​។​ មាន​ ១/១០ ករណី​ រោគ​សញ្ញា​អាច​អូស​បន្លាយ​ជាង​ ១២ សប្ដាហ៍​ ហៅ​ថា​រោគ​សញ្ញា​ក្រោយ​ពីឆ្លង​ជំងឺ​ COVID-១៩ ហើយ​បាន​ជា​សះ​ស្បើយ។​ អ្នក​ជំងឺ​ទោះ​ជាឋិត​ក្នុង​កម្រិត​ធ្ងន់​ឬ​ស្រាល​ មាន​រោគ​សញ្ញា​ឬ​មិន​មាន​ សុទ្ធ​តែ​មាន​ហានិ​ភ័យ​ជួប​នឹង​ស្ថាន​ភាព​ជំងឺ​ COVID-១៩ អូស​បន្លាយ​ ឬ​រោគ​សញ្ញា​ ក្រោយ​ពីជា​សះ​ស្បើយ​ជំងឺ​ COVID-១៩។​ ចំ​ពោះ​កុមារ​ ភាគ​ច្រើន​ករណី​ឆ្លង​ជំងឺ​នៅ​កម្រិត​ស្រាល​ គ្មាន​រោគ​សញ្ញា​ ប៉ុន្តែ​តែង​ប្រ​ឈម​នឹង​រោគ​សញ្ញា​ក្រោយ​ពីជា​សះ​ស្បើយ​ជំងឺ​ COVID -១៩។​

រោគ​សញ្ញា​ដែល​ច្រើន​ជួប​ប្រ​ទះ​ ដូច​៖ កុមារ​ហេវ​ហត់​ ងងឹត​មុខ​ ឈឺ​ក្បាល​ ពិបាក​ដង្ហើម​ តឹង​ទ្រូង​ រាក​រុស ទល់​លាមក​ ពិបាក​គេង​ ទឹក​មុខ​ស្រពន​ ធ្លាក់​ទឹក​ចិត្ត​ ជះឥទ្ធិពល​ដល់​ជីវ​ភាព​និង​ការ​រៀន​សូត្រ​។​ កុមារ​អា​យុ​ធំ​និង​កុមារ​ ធ្លាប់​មាន​ប្រតិ​កម្ម​ ច្រើន​ជួប​បញ្ហា​សុខ​ភាព​ ក្រោយ​ពី​ជា​សះ​ស្បើយ​ជំងឺ​ COVID-១៩ ជាង​។​ រលាក​ប្រ​ព័ន្ធ​ពហុមុខ​ងារ​នៃ​រាងកាយ​ គឺ​ករណី​ធ្ងន់​ធ្ងរ​មួយ​ក្រោយ​ពីជា​សះស្បើយ​ជំងឺ​ COVID -១៩។​ រយៈ​ពេល​កន្លង​ មន្ទីរ​ពេទ្យ​កុមារ​ក្រុង​កឹង​ធើ បាន​ទទួល​ព្យា​បាល​កុមារ​ចំ​នួន​ ១០ ករណី​ ដែល​រលាក​ប្រ​ព័ន្ធ​ពហុ​មុខ​ងារ​នៃ​រាង​កាយ​ ទាម​ទារ​វេជ្ជ​បណ្ឌិត​ខិត​ខំ​ប្រឹង​ប្រែង​ព្យា​បាល​ទើប​អាច​សង្រ្គោះ​កុមារ​ផុត​ពីគ្រោះ​ថ្នាក់​។​ វេជ្ជ​បណ្ឌិត​ ឯក​ទេស​ផ្នែក​កុមារ​ ផ្ដល់​អនុសាសន៍​ កុមារ​ក្រោយ​ពីជា​សះ​ស្បើយ​ជំងឺ​ COVID-១៩ ប៉ុន្តែ​ នៅ​មាន​រោគ​សញ្ញា​មួយ​ចំ​នួន​ ដូច​៖ គ្រុន​ក្ដៅ​ ២៤ ម៉ោង​មិន​ថយ​ចុះ​ អម​ជា​មួយ​នឹង​ការ​ក្អួត​ ចង្អោរ​ ឈឺ​ពោះ​ រាក​រូស​ តឹង​ទ្រូង​ ឬ​ផ្សំ​ជា​មួយ​សើ​ស្បែក​ ស្បែក​ឡើង​កន្ទួល​ក្រហម​។​ល។​ ឪ​ពុក​ម្ដាយ​គប្បី​នាំ​កុមារ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ពិនិត្យ​ជំងឺ​ ជៀស​វាង​ករណី​សោក​ស្ដាយ​កើត​មាន​ឡើង​។​

ករណី​មួយ​ចំ​នួន​ទៀត​ ក្រោយ​ពីជា​សះ​ស្បើយ​ជំងឺ​ COVID-១៩ ក៏​គួរ​ទៅ​ជួប​វេជ្ជ​បណ្ឌិត​ឯក​ទេស​ផ្នែក​កុមារ​ដើម្បី​ពិនិត្យ​ជំងឺ​ឡើង​វិញ​ មាន​ដូច​៖ ហេវ​ហត់​ ងងឹត​មុខ​ ឈឺ​ក្បាល​ ឈឺ​បំ​ពង់ក តឹង​ទ្រូង​ រាករូស​ ទល់​លាមក​។​ កុមារ​ភ្លឹក​ភ្លេច​ស្មារតី​ ទឹក​មុខ​ស្រ​ពោន​ ធ្លាក់​ទឹក​ចិត្ត​ ក្រោយ​ពីឆ្លង​ជំងឺ​ COVID-១៩ ហើយ​ជា​សះ​ស្បើយ មាន​អា​ការៈ​អូស​អន្លាយ​ ៤ សប្ដាហ៍​ ឪ​ពុក​ម្ដាយ​គប្បី​នាំ​កុមារ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​ជំងឺ​ ធ្វើ​រោគ​វិនិច្ឆ័យ​ស្វែង​រកជំងឺ​។​ មន្ទីរ​ពេទ្យ​កុមារ​ក្រុង​កឹង​ធើ​មាន​បុគ្គ​លិក​ពេទ្យ​មាន​កម្រិត​វិជ្ជា​ឯក​ទេស​ខ្ពស់​ បទ​ពិសោធន៍​ច្រើន​ និង​មាន​សម្ភារៈ​ពេទ្យ​គ្រប់​សព្វ​ អាច​ធា​នា​ការ​ស្វែង​រកជំងឺ​និង​ធ្វើ​រោគ​វិនិច្ឆ័យ​ ដើម្បី​រួម​ជាមួយ​​អា​ណាព្យា​បាល​តាម​ដាន​ ថែទាំ​ ធ្វើ​ការ​ព្យា​បាល​។​ ព្រម​ជា​មួយ​នោះ​ អា​ណាព្យា​បាល​គ្រប់​រូប​គប្បី​ស្រាវ​ជ្រាវ​នូវ​ចំ​ណេះ​ដឹង​បន្ថែម​ពីស្ថាន​ភាព​ក្រោយ​ពីជា​សះ​ស្បើយ​ជំងឺ​ COVID-១៩ ក៏​ដូច​ជា​វិបត្តិ​នៃ​ការ​រលាក​ ដើម្បី​ធ្វើ​ការ​ព្យា​បាល​បាន​ទាន់​ពេល​។​

ប្រ​សិន​បើ​កុមារ​ចៃ​ដន្យ​ឆ្លង​ជំងឺ​ COVID-១៩ ឪ​ពុក​ម្ដាយ​គប្បី​តាម​ដាន​ស្ថាន​ភាព​ស្មារតី​របស់​កុមារ​; បង្កើន​កម្លាំង​ទប់​ទល់​ដល់​កុមារ​ដូច​បំ​ពេញ​បន្ថែម​អា​ហា​រូបត្ថម្ភ លំ​ហាត់​ប្រាណ​ ជៀស​វាង​ធាត់​លើស​ទម្ងន់​; គ្រប់​គ្រង​ល្អ​ជំងឺ​រ៉ាំរៃ; ជៀស​វាង​កុមារ​ត្រូវ​រងារ​; ធានា​ខ្យល់​អា​កាស​ចេញ​ចូល​ល្អ​ក្នុង​បរិស្ថាន​រស់​នៅ​ រៀន​សូត្រ​។​ ទន្ទឹម​នឹង​នោះ​ គប្បី​យក​ចិត្ត​ទុក​ដាក់​អនា​ម័យ​បាត​ដៃ​ឱ្យ​កុមារ​; ពាក់​ម៉ាស់​ពេល​ជួប​ប្រ​ស្រ័យ​ជាមួយ​អ្នក​ដទៃ​។​ ពេល​ត្រូវ​ការ​ពិគ្រោះ​យោបល់​ ឪ​ពុក​ម្ដាយ​គប្បី​ទំ​នាក់​ទំ​នង​តាម​រយៈ​លេខ​ទូរ​ស័ព្ទ​របស់​មន្ទីរ​ពេទ្យ​ឯក​ទេស​កុមារ​ ឬ​មន្ទីរ​ពេទ្យ​ដែល​មាន​ផ្នែក​កុមារ​ ដើម្បី​ទទួល​បាន​ការ​ផ្ដល់​ពិគ្រោះ​សម​ស្រប​៕​

ធូសឿង - ថាច់​ធី

ចែករំលែកអត្ថបទ