ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/03/2022 - 14:19

ផ្លាស់​ថ្មី​យន្ត​ការ​គោល​នយោ​បាយ​ឧបត្ថម្ភ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០

ឧបនាយក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ផាម​ប៊ិញ​មិញ​ បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​សម្រេច​លេខ​ ២៧៧/QĐ-TTg ដាក់​ចេញ​ក្រប​ខណ្ឌ​សកម្ម​ភាព​ផ្លាស់​ថ្មី​យន្ត​ការ​ គោល​នយោ​បាយ​ ឧបត្ថម្ភ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​ និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១ - ២០៣០។​

យោង​តាម​សេចក្តី​សម្រេច​ ស្តីពី​ការ​កែលម្អ​លទ្ធ​ផល​អភិវឌ្ឍ​ធន​ធាន​មនុស្ស​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ ក្នុង​ខែមីនា​ ឆ្នាំ​ ២០២២ ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ នឹង​ប្រ​កាស​ឱ្យ​ប្រើ​សេច​ក្តី​សម្រេច​ បង្កើត​យន្ត​ការ​រៀប​ចំ​អនុវត្ត​ ដំណាក់​កាល​ទី ២ គម្រោង​បង្កើន​ភាសា​វៀត​សម្រាប់​កុមារ​មត្តេយ្យ និង​សិស្ស​បឋម​សិក្សា​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដែល​បាន​ផ្តល់​សច្ចា​ប័ន លើ​សេច​ក្តី​សម្រេច​លេខ​ ២៨០៥/QĐ-BGDĐT ចុះ​ថ្ងៃ​ទី ១៥ ខែសីហា​ ឆ្នាំ​ ២០១៦ របស់​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​; ធ្វើ​ឱ្យ​សុក្រឹតសេច​ក្តី​ព្រាង​សារាចរកំ​ណត់​អំ​ពី​ការ​រៀប​ចំ​ និង​ដំណើរ​ការ​របស់​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ និង​សេច​ក្តី​ព្រាង​សារាចរកំ​ណត់​អំ​ពី​ការ​រៀប​ចំ​ និង​ដំណើរ​ការ​របស់​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អឌ្ឍ​អន្តេ​វា​សិក​។​

តាម​ការ​គ្រោង​ទុក​ក្នុង​ខែមីនា​ ឆ្នាំ​ ២០២២ ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​សារាចរ​ណែនាំ​អំ​ពី​ការ​ផ្តល់​ពិគ្រោះ​តម្រង់​ទិស​ការ​ងារ​ ឧបត្ថម្ភ​ផ្តើម​អា​ជីព​ដល់​សិស្ស​ និស្សិត​តាម​មូល​ដ្ឋាន​អប់​រំវិជ្ជា​ជីវៈ។​ ក្នុង​ខែមីនា​នេះ​ដែរ​ រដ្ឋា​ភិបាល​នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​សេច​ក្តី​សម្រេច​កំ​ណត់​អំ​ពី​របប​ឧបត្ថម្ភ​រៀង​រាល់​ខែ​ដល់​បុគ្គ​លិក​ពេទ្យ​និង​ឆ្មប​ក្នុង​ភូមិ​ ដើម្បី​ពង្រឹង​បណ្តាញ​បុគ្គលិក​ពេទ្យ​ និង​ឆ្មបក្នុង​ភូមិ​។​

អំ​ពី​បង្កើន​ការ​អភិបាល​កិច្ច​និង​គ្រប់​គ្រង​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ តាម​ការ​រំពឹង​ទុក​ក្នុង​ខែមីនា​ ឆ្នាំ​ ២០២២ រដ្ឋា​ភិបាល​នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​អនុក្រឹត្យ​កំ​ណត់​អំ​ពី​យន្ត​ការ​គ្រប់​គ្រង​ រៀប​ចំ​អនុវត្ត​រួម​សម្រាប់​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ៣ រួម​មា​ន៖ (i) បង្កើត​ផែន​ការ​អនុវត្ត​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដែល​មាន​ការ​ចូល​រួម​ពីសំ​ណាក់​សហគមន៍​នៅ​នឹង​ភូមិ​សាស្រ្ត​ថ្នាក់​ឃុំ​, (ii) កំ​ណត់​រួម​ក្នុង​ការ​រៀប​ចំ​អនុវត្ត​ដំណើរ​ការ​ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​កម្ម​, (iii) កំ​ណត់​លក្ខណៈ​ពិសេស​ដោយ​ឡែក​រួម​ក្នុង​ការ​រៀប​ចំ​អនុវត្ត​ គម្រោង​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទ្រង់​ទ្រាយ​តូច និង​បច្ចេក​ទេស​ដែល​មិន​ស្មុគ​ស្មាញ​។​

គណៈ​កម្មា​ធិការ​ជន​ជាតិ​ នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​សារាចរ បង្កើត​ជា​បែប​បទ​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​ដោយ​ផ្អែក​លើ​លទ្ធ​ផល​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០ រួម​មាន សូច​នាករ​ជំរុញ​សម​ភាព​យេនឌ័រ​ ហើយ​ត្រូវ​បាន​ចែក​ជាក្រុម​ទៅ​តាម​ភេទ​៕​

យោង​៖ baodantoc.vn - ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ