04/03/2022 - 19:53

ពិធី​បើក​ការ​ប្រ​កួត​ដណ្ដើម​ពាន​រង្វាន់​ជើង​ឯក​ក្លិប​កីឡា​សី​ដក់​ជាតិ​

គណៈ​កម្ម​ការ​ចាត់​តាំង​ ជូន​ទង់​អនុស្សាវ​រីយ៍​ដល់​អង្គ​ភាព​ចូល​រួម​។​

មន្ទីរ​វប្ប​ធម៌​កីឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​ ទើប​សហការ​ជា​មួយ​នឹង​សហព័ន្ធ​សីដក់​វៀត​ណាម​ រៀប​ចំ​ពិធី​បើក​ការ​ប្រ​កួត​ដណ្ដើម​ពាន​រង្វាន់​ជើង​ឯក​ក្លិប​កីឡា​សីដក់​ជាតិ​ឆ្នាំ​ ២០២២។​ ការ​ប្រ​កួត​បាន​ទាក់​ទាញ​កីឡា​ករ ១៤៣ នាក់​ មក​ពី​ខេត្ត​ ក្រុង​ចំ​នួន​ ៩ ក្នុង​ទូទាំង​ប្រ​ទេស​ រួម​មា​ន៖ ហាណូយ​ ក្រុង​ហូជីមិញ​ ថាញ់​ហ្វា ដុង​ណាយ​ ង៉ែអាង​ វិញ​ឡុង​ ដុង​ថាប និង​នគរ​បាល​ប្រ​ជា​ជន​។​ ដោយ​ឡែក​ម្ចាស់​ផ្ទះ​ខេត្ត​សុក​ត្រាំង​ មាន​ក្រុម​ចូល​រួម​ចំ​នួន​ ២ គឺ​ក្រុម​ជម្រើស​ខេត្ត​សុក​ត្រាំង​ និង​ស្ថានីយ​វិទ្យុ​-ទូរ​ទស្សន៍​សុក​ត្រាំង​។​ ការ​ប្រ​កួត​រួម​មាន ៦ ខ្លឹម​សារ​ គឺ​គូបុរស​ គូនារី​ ក្រុម​ជម្រើស​នារី​ ៣ នាក់​ ក្រុម​ជម្រើស​បុរស​ ៣ នាក់​ ក្រុម​ជម្រើស​នារី​ ៤ នាក់​ ក្រុម​ជម្រើស​បុរស​ ៤ នាក់​។​ ការ​ប្រ​កួត​នឹង​ប្រ​ព្រឹត្ត​ឡើង​រហូត​ដល់​ថ្ងៃ​ទី ១០ ខែមីនា​ ឆ្នាំ​ ២០២២៕​

លីធាន​-វិមាន

ចែករំលែកអត្ថបទ