ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/02/2022 - 10:00

កឹង​ធើ ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្រ្ត​សុខា​ភិបាល​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ក្នុង​ដំណាក់​កាល​ប្រ​ក្រតី​ភាព​ថ្មី​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​បូក​សរុប​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ និង​ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្រ្ត​សុខា​ភិបាល​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ក្នុង​ដំណាក់​កាល​ប្រ​ក្រតី​ភាព​ថ្មី​។​

អ្នក​តំ​ណាង​ចូល​រួម​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ នៅ​ទីតាំង​បណ្ដាញ​តភ្ជាប់​នាសាល​ប្រ​ជុំ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ។​

ឆ្នាំ​ ២០២១ ក្រុង​បាន​រក​ឃើញ​ករណី​ F0 ចំ​នួន​ ៥០.១៦៦ ករណី​ ព្យា​បាល​ជា​សះ​ស្បើយ ៤១.៨៨៨ ករណី​ ស្រូប​អត្រា​ ៨៣,៥% បាត់​ បង់​ជីវិត ៥៤០ ករណី​ (ស្រូប​អត្រា​១,០៧%)។​ ក្រុង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ស្វិត​ស្វាញ​ និង​មាន​ប្រ​សិទ្ធ​ភាព​រាល់​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត; កៀរ​គរ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ចូល​រួម​ជាមួយ​នឹង​ការ​ឯក​ភាព​ពីសំ​ណាក់​ប្រ​ជា​ជន​ ចំ​នួន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​ COVID-១៩ បាន​ថយ​ចុះ​ជាលំ​ដាប់​។​ល។​ ដើម្បី​ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ចេញ​សេចក្តី​សម្រេច​លេខ​ ៥៥២/ĐQÐ-UBND ស្តីពី​យុទ្ធ​សាស្រ្ត​សុខា​ភិបាល​ បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ក្នុង​ដំណាក់​កាល​ប្រ​ក្រតី​ភាព​ថ្មី​។​ យុទ្ធ​សាស្រ្ត​រួម​មាន​ខ្លឹម​សារ​សំ​ខាន់​ៗ​ចំ​នួន​ ៦ គ្រប​ដណ្តប់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩; គ្រប់​គ្រង​ជំងឺ​រាត​ត្បាត​ក្នុង​ស្ថាន​ភាព​ថ្មី​; គ្រប់​គ្រង​និង​ថែទាំ​ករណី​ F0 នៅ​ផ្ទះ​; ព្យា​បាល​ករណី​ F0 នៅ​មន្ទីរ​ពេទ្យ​ជាន់​ទី ២ ជាន់​ ទី ៣; ផ្សព្វ​ផ្សាយ​ព័ត៌​មាន​; លើក​កម្ពស់​សមត្ថ​ភាព​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ សំ​ខាន់​គឺ​ផ្តោត​លើ​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​។​ តាម​រយៈ​នោះ​ មន្ទីរ​សុខា​ភិបាល​ក្រុង​រៀប​ចំ​ចាក់​វ៉ាក់​សាំង​ បង្ការ​ជំងឺ​ COVID-១៩ ជាសកម្ម​ភាព​ប្រ​ចាំ​នៅ​ដំណាក់​សុខា​ភិបាល​; ឈាន​ដល់​សង្គមូនីយ​កម្ម​ចាក់​វ៉ាក់​សាំង​ឱ្យ​ប្រ​ជា​ជន​ពេល​មាន​សេច​ក្តី​កំ​ណត់​; ប្រ​កាស​លេខ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការណ៍​សម្រាប់​ប្រ​ជា​ជន​ប្រតិ​កម្ម​ចំ​ពោះ​ការ​ចាក់​វ៉ាក់​សាំង​; រៀប​ចំ​ទីតាំង​ចាក់​ថ្នាំ​នៅ​មន្ទីរ​ពេទ្យ​ ក្រុម​ចាក់​ថ្នាំ​ចល័ត​បម្រើ​ការ​ចាក់​ថ្នាំ​តាម​ផ្ទះ​ឱ្យ​មនុស្ស​ចាស់​ ធ្វើ​ដំណើរ​ទៅ​មក​លំ​បាក​; កសាង​ទិន្ន​ន័យ​ចាក់​វ៉ាក់​សាំង​។​ល។​ ក្នុង​ស្ថាន​ភាព​ថ្មី​ ការ​ងារ​ធ្វើ​តេស្ត​ពិនិត្យ​រកជំងឺ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ច្បាស់​លាស់​ ផ្តោត​លើ​ក្រុម​មុខ​សញ្ញា​សង្ស័យ​មនុស្ស​ ដែល​មាន​ហានិ​ភ័យ​ខ្ពស់​ មាន​កត្តា​ជំងឺ​រាត​ត្បាត​ជា​ដើម​; ធ្វើ​តេស្ត​តាម​ការ​កំ​ណត់​ឱ្យ​ក្រុម​មុខ​សញ្ញា​ដែល​មាន​ហានិ​ភ័យ​ខ្ពស់​ ប្រ​ឈម​ការ​ប្រែ​ប្រួល​យ៉ាង​ធ្ងន់​ធ្ងរ​ពេល​ឆ្លង​ជំងឺ​ COVID-១៩ (អា​យុ​លើស​ពី ៥០ ឆ្នាំ​ មាន​ជំងឺ​ប្រ​ចាំ​កាយ​ ជំងឺ​ខ្សោយ​ប្រ​ព័ន្ធ​ភាព​សុាំ​ជា​ដើម​); អនុវត្ត​បច្ចេក​ទេស​ធ្វើ​តេស្ត​អង្គ​បដិបក្ខ​ ដើម្បី​ពិនិត្យ​ស្រាវ​ជ្រាវ​ភាព​សុាំ​ក្នុង​សហគមន៍។​

យុទ្ធ​សាស្រ្ត​នេះ​ ក៏​បាន​លើក​ឡើង​ការ​បង្កើត​ការិ​យាល័យ​ឆ្លើយ​តប​ជា​បន្ទាន់​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ (EOC) នៅ​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ជំងឺ​ក្រុង​កឹង​ធើ; បង្កើត​ផែន​ការ​វិនិច្ឆ័យ​សម្បុក​រោគ​ រៀប​ចំ​ធ្វើ​សម​យុទ្ធ​ដើម្បី​ដក​បទ​ពិសោធន៍​នៅ​ភូមិ​ភាគ​…។​

ថ្លែង​មតិ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ មាន​ប្រ​សាសន៍​៖ ជំងឺ​រាត​ត្បាត​ត្រូវ​បាន​គ្រប់​គ្រង​ ប៉ុន្តែ​មិន​ទាន់​បញ្ចប់​ទេ អាច​នឹង​បន្ត​ការ​រង​ផល​ប៉ះ​ពាល់​លើ​គ្រប់​វិស័យ​នៃ​ការ​រស់​នៅ​ក្នុង​សង្គម​។​ ពិសេស​គឺ​លេច​ឡើង​នូវ​មេរោគ​បំ​ប្លែង​ថ្មី​ ឆ្លង​រាល​ដាល​ឆាប់​រហ័ស​។​ ហេតុ​នោះ​ គ្រប់​គណៈ​ ផ្នែក​ ស្ថាប័ន​ អង្គ​ភាព​ ផ្តុំ​កម្លាំង​ដឹក​នាំ​ ចង្អុការ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​រាល់​កិច្ច​ចង្អុល​ការ​របស់​មជ្ឈិម​។​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ បន្ត​ការ​ផ្តោត​លើ​កិច្ច​ចង្អុល​ការ​អនុវត្ត​ល្អ​រាល់​ដំណោះ​ស្រាយ​ព្រម​ៗ​គ្នា​ មាន​ប្រ​សិទ្ធ​ភាព​ ដើម្បី​គ្រប់​គ្រង​ជំងឺ​ COVID-១៩ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ សម​ស្រប​ សុវត្ថិ​ភាព​ ឈ្លាសវៃ ដើម្បី​ស្តារ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ -សង្គម​របស់​ក្រុង​ឡើង​វិញ​; ផ្តុំ​កម្លាំង​ចង្អុល​ការ​អនុវត្ត​ល្អ​នូវ​យុទ្ធ​សាស្រ្ត​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ក្នុង​ដំណាក់​កាល​ប្រ​ក្រតី​ភាព​ថ្មី​; អនុវត្ត​ល្អ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ រដ្ឋ​ ចំ​ពោះ​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩; គិត​គូរ​ជីវ​ភាព​មុខ​សញ្ញា​ដែល​ឋិត​ក្នុង​ក្រប​ខណ្ឌ​គោល​នយោ​បាយ​ គ្រួ​សារ​អ្នក​មាន​សគុណ​ គ្រួ​សារ​អ្នក​មាន​ស្ថាន​ភាព​លំ​បាក​៕​

ហ្វែហ្វា-មុនី​

ចែករំលែកអត្ថបទ