ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/02/2022 - 08:33

ត្រា​វិញ​ ប្រ​ឡង​បញ្ចប់​និង​ផ្តល់​ជូន​សញ្ញា​បត្រ​ថ្នាក់​បឋម​ភូមិ​ឆ្នាំ​ទី៤ -ទុតិយភូមិ​ ឆ្នាំ​ទី៣ ឆ្នាំ​សិក្សា​ ២០២១-២០២២

កាល​ពី​សប្តាហ៍​កន្លង​ សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ​ សហការ​ជា​មួយ​គណៈ​កម្ម​ការ​អប់​រំពុទ្ធិ​កសិក្សា​សមាគម​ខេត្ត​ រៀប​ចំ​ពិធី​ប្រ​ឡង​បញ្ចប់​និង​ផ្តល់​ជូន​សញ្ញា​បត្រ​ថ្នាក់​បឋម​ភូមិ​ឆ្នាំ​ទី៤ – ទុតិយ​ភូមិ​ឆ្នាំ​ទី ៣ ឆ្នាំ​សិក្សា​ ២០២១-២០២២។​

សម​ណសិស្ស​ទទួល​សញ្ញា​បត្រ​ថត​រូប​អនុ​ស្សាវរីយ៍​។​

យោង​តាម​គណៈ​កម្ម​ការ​ចាត់​តាំង​ ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង​ សម័យ​ប្រ​ឡង​សញ្ញា​បត្រ​ថ្នាក់​បឋម​ភូមិ​ឆ្នាំ​ទី៤ - ទុតិយ​ភូមិ​ឆ្នាំ​ទី ៣ ឆ្នាំ​សិក្សា​ ២០២១-២០២២ មិន​បាន​រៀប​ចំ​ប្រ​ឡង​រួម​នៅ​មណ្ឌល​ប្រ​ឡង​តែ​មួយ​ដូច​រៀង​​រាល់​ឆ្នាំ​នោះ​ទេ។​ ឆ្លង​តាម​រយៈ​នោះ​ វត្ត​នីមួយ​ៗ​ក្នុង​ខេត្ត​ដែល​មាន​បើក​សាលា​គឺ​ប្រ​ឡង​នៅ​វត្ត​នោះ​តែម្តង​ ដើម្បី​ធានា​បាន​ល្អ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ក្នុង​ស្ថាន​ភាព​ថ្មី​។​ សម័យ​ប្រ​ឡង​ឆ្នាំ​នេះ​ ទោះ​បីមាន​លក្ខណៈ​ពិសេស​បើ​ប្រៀប​ធៀប​នឹង​រៀង​រាល់​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​បាន​ប្រ​ព្រឹត្ត​ទៅ​ជោគ​ជ័យ​ល្អ​ប្រ​សើរ​។​

សម័យ​ប្រ​ឡង​សញ្ញា​បត្រ​ថ្នាក់​បឋម​ភូមិ​ឆ្នាំ​ ទី៤ - ទុតិយភូមិ​ឆ្នាំ​ទី ៣ ឆ្នាំ​សិក្សា​ ២០២១-២០២២ ប្រ​ព្រឹត្ត​ឡើង​ក្នុង​រយៈ​ពេល​ ២ ថ្ងៃ​ គឺ​ ថ្ងៃ​ទី ១២ និង​ ១៣ ខែកុម្ភៈ​ ឆ្នាំ​ ២០២២ ដោយ​មាន​បេក្ខ​សមណសិស្ស​ចូល​រួម​ប្រ​ឡង​ ៩១៨ អង្គ​និង​រូប​។​  ក្នុង​នោះ​ ថ្នាក់​បឋម​ភូមិ​ឆ្នាំ​ទី ៤ មាន​បេក្ខ​សមណសិស្ស​ ៣៨៣ អង្គ​និង​រូប​។​ ថ្នាក់​ទុតិយភូមិ​ឆ្នាំ​ទី ១ មាន​បេក្ខ​សមណ​សិស្ស​ ២២៨ អង្គ​និង​រូប​។​ ថ្នាក់​ទុតិយភូមិ​ ឆ្នាំ​ទី ២ មាន​បេក្ខ​សម​ណសិស្ស​ ១៧៣ អង្គ​ និង​រូប​ និង​ថ្នាក់​ទុតិយ​ភូមិ​ឆ្នាំ​ទី ៣ មាន​បេក្ខ​សម​ណ​សិស្ស​ ១៣៨ អង្គ​និង​រូប​៕​

យោង​៖ phatsuonline.com - ប្រែ៖ លីសៀ

ចែករំលែកអត្ថបទ