នៅទីស្នាក់ការនៃគណៈកម្មាធិការជនជាតិ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន បានដឹកនាំអង្គសន្និបាត ផ្សព្វផ្សាយកម្មវិធីទិសដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ឆ្នាំ ២០២២ របស់គណៈកម្មាធិការជនជាតិ (កម្មវិធីទិសដៅជាតិជនជាតិភាគតិច និងតំបន់ភ្នំ)។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន ថ្លែងមតិចង្អុលការក្នុងសន្និបាត ។
ឆ្នាំ ២០២២ គឺជាឆ្នាំដំបូងផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិសម្រាប់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលទី I (២០២១-២០២៥) តាមសេចក្តីសម្រេចលេខ ១៧១៩/QĐ-TTg ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រី។ ចំណុចសំខាន់ក្នុងផែនការឆ្នាំ ២០២២ មានក្រុមការងារធំៗចំនួន ៥ នោះគឺ៖ បង្ហើយការពង្រឹងសមាជិកនៃគណៈចង្អុលការ ក្រុមការងារ និងស្ថាប័នជំនួយការគ្រប់លំដាប់ថ្នាក់; បង្ហើយយន្តការគោលនយោបាយ និងឯកសារណែនាំនានា និងរៀបចំផ្សព្វផ្សាយអនុវត្តកម្មវិធី; រៀបចំបណ្តាសកម្មភាពព័ត៌មាន សារគមនាគមន៍ ដើម្បីបម្រើដល់ការអនុវត្តកម្មវិធី; ការផ្លាស់ប្តូរឌីជីថល និងអនុវត្តបច្ចេកវិទ្យាព័ត៌មាន; ដាក់ចេញផែនការពាក់ព័ន្ធដល់ការត្រួតពិនិត្យ ការពិនិត្យ និងចង្អុលការ។
ថ្លែងមតិក្នុងអង្គសន្និបាត រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន បានសង្កត់ធ្ងន់ថា៖ ការផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិ គឺជាភារកិច្ចដ៏សំខាន់ពិសេសនិងធំបំផុតក្នុងឆ្នាំ ២០២២ របស់គណៈកម្មាធិការជាតិ នាយកដ្ឋាន អង្គភាពនានាត្រូវប្រមូលផ្តុំប្រភពធនធាន បង្កើនកិច្ចសហការ សកម្មនិងច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយ; អនុវត្តន៍បណ្តើរបង្ហើយកិច្ចការគ្រប់យ៉ាងបណ្តើរ ដើម្បីចុងឆ្នាំ ២០២២ គ្មាននៅបញ្ហាជាប់ជំពាក់អ្វីឡើយ។ ដើម្បីភារកិច្ចអនុវត្តសម្រេចបានលទ្ធផលខ្ពស់ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិបានស្នើនាយកដ្ឋាន អង្គភាពនានាពិនិត្យឡើងវិញរាល់លក្ខខណ្ឌ ដើម្បីអនុវត្តក្នុងគណៈកម្មាធិការជនជាតិ។ ប្រគល់ឱ្យការិយាល័យសម្របសម្រួលកម្មវិធីទិសដៅជាតិ ពិនិត្យឡើងវិញឯកសារទាំងអស់ ហើយប្រគល់ជូននាយកដ្ឋាននិងអង្គភាពនានា ដោយមិនទុកឱ្យឆ្លកកិច្ចការណាមួយឡើយ។ គណៈកម្មាធិការជនជាតិ គប្បីសហការជាមួយក្រសួងផែនការនិងវិនិយោគ ការិយាល័យរដ្ឋាភិបាល ដើម្បីធ្វើសេនាធិការជូនគណៈចង្អុលការកម្មវិធីទិសដៅជាតិ សម្រាប់ជនជាតិភាគតិចនិងតំបន់ភ្នំ បណ្តាភារកិច្ច ផែនការក្នុងឆ្នាំ ២០២២; រាយការណ៍ជូនរដ្ឋាភិបាលអំពីសន្ទុះនៃការអនុវត្តកម្មវិធីទិសដៅជាតិ ក្នុងនោះត្រូវបញ្ជាក់ច្បាស់ពីការលំបាក ដំណោះស្រាយអនុសាសន៍...៕
យោងគណៈកម្មាធិការជនជាតិ