គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់ និងក្រុមប្រឹក្សាកាតព្វកិច្ចយោធាខណ្ឌ ស្រុកនានានៅក្រុងកឹងធើ ទើបរៀបចំយ៉ាងមហោឡារិកពិធីប្រគល់ ទទួលកងទ័ព និងជូនដំណើរយុវជនឆ្នើមជាង ១.៩០០ នាក់ ចូលបម្រើកងទ័ពនៅតាមអង្គភាពក្រសួងការពារប្រទេស និងក្រសួងនគរបាល។
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគ ៩ គណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការប្រជាជនក្រុង ថតរូបអនុស្សាវរីយ៍ជាមួយនឹងយុទ្ធជនថ្មី នៅខណ្ឌថូកណូក។ រូប៖ ផាមទ្រុង
អញ្ជើញចូលរួមនិងថ្លែងក្នុងពិធីប្រគល់ និងទទួលកងទ័ពរបស់ខណ្ឌ ស្រុកនានា សមមិត្តក្នុងថ្នាក់ដឹកនាំក្រុង បានវាយតម្លៃខ្ពស់ចំពោះការជ្រើសទ័ពរបស់ភូមិភាគនានា; ព្រមជាមួយនោះ ថ្លែងអំណរគុណយ៉ាងស្មោះសដល់គ្រួសារដែលមានសគុណបានផ្តល់កំណើត ចិញ្ចឹមបីបាច់ និងអប់រំយុវជនឆ្នើមជាង ១.៩០០ នាក់ ស្ម័គ្រចិត្តចុះឈ្មោះចេញដំណើរចូលបម្រើកងទ័ព។ ថ្នាក់ដឹកនាំក្រុង ស្ងើចសរសើរនូវស្មារតីស្ម័គ្រចិត្តចូលបម្រើកងទ័ពរបស់យុទ្ធជនថ្មី។ ទន្ទឹមនឹងនោះ សង្ឃឹមថា ពេលចូលបម្រើកងទ័ពនៅតាមអង្គភាពនានា យុទ្ធជនថ្មីនឹងបញ្ចេញកម្លាំងរៀនសូត្រ លត់ដំ ដុសខាត់អត្តចរិតនយោបាយ សីលធម៌បដិវត្តន៍ ដើម្បីរួមចំណែកកសាងកងទ័ពប្រជាជន និងនគរបាលប្រជាជនវីរភាព អនុវត្តជោគជ័យភារកិច្ចកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយមក្នុងស្ថានភាពថ្មី។
ក្នុងពិធីប្រគល់ និងទទួលកងទ័ពឆ្នាំ ២០២២ នេះ ដើម្បីធានាការបង្ការប្រឆាំងជំងឺ COVID -១៩ ពលរដ្ឋដែលចេញដំណើរចូលបម្រើកងទ័ព អនុញ្ញាតឱ្យមានសាច់ញាតិចូលរួមក្នុងពិធីតែម្នាក់ប៉ុណ្ណោះ។ សាច់ញាតិរបស់ពលរដ្ឋចូលបម្រើកងទ័ពត្រូវបានធ្វើតេស្ត SARS- CoV-២ មុនពេលចូលរួមនៅក្នុងពិធី។ ពលរដ្ឋដែលជាប់ជម្រើសកាតព្វកិច្ចយោធា និងបានអនុវត្តកាតព្វកិច្ចចូលរួមនគរបាលប្រជាជនឆ្នាំ ២០២២ បានធ្វើតេស្ត SARS-CoV-២ ដោយបច្ចេកទេស Realtime RT-PCR៕
PV-វិមាន