ប្រធានរដ្ឋ ង្វៀងស្វឹងភុក សួរសុខទុក្ខនិងអបអរសាទរជនរួមជាតិភាគតិច ដែលចូលរួមទិវាជួបជុំ “សម្រស់និទាឃរដូវនៅគ្រប់តំបន់ទូទាំងប្រទេស” ។
កាលពីថ្ងៃទី ១២ ខែកុម្ភៈ នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិភាគតិចវៀតណាម (ហាណូយ) ប្រធានរដ្ឋ ង្វៀងស្វឹងភុក អញ្ជើញចូលរួមទិវាជួបជុំ “សម្រស់និទាឃរដូវនៅគ្រប់តំបន់ទូទាំងប្រទេស” និងពិធីបំផុសចលនា បុណ្យចូលឆ្នាំដាំដើមឈើ ជានិច្ចកាលរលឹកនឹកគុណអ៊ំហូ ឆ្នាំ ២០២២។ អញ្ជើញចូលរួមមានថ្នាក់ដឹកនាំក្រសួង គណៈ ផ្នែកមជ្ឈិម ក្រុងហាណូយ និងភូមិភាគមួយចំនួន មួយអន្លើដោយប្រជាជនចំនួន ២០០ នាក់នៃសហគមន៍ ជនជាតិចំនួន ២២ របស់ខេត្តចំនួន១៥ តំណាងឱ្យបណ្តាជនជាតិភាគតិចនៅគ្រប់តំបន់ និងភូមិភាគ។
ថ្លែងក្នុងពិធីទិវាជួបជុំ ជំនួសមុខថ្នាក់ដឹកនាំ បក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប្រធានរដ្ឋផ្តាំផ្ញើដល់អ្នកតំណាងជនរួមជាតិចូលរួមក្នុងទិវាជួបជុំ និងជនរួមជាតិជាបងប្អូនទាំង ៥៤ ជនជាតិ ជនរួមជាតិយើងរស់នៅបរទេស នូវមនោសញ្ចេតនាជាទីស្រឡាញ់រាប់អានដ៏កក់ក្តៅ ប្រសិទ្ធពរឆ្នាំថ្មី សិរីសួស្តីមហាប្រសើរ។
ប្រធានរដ្ឋបញ្ជាក់ យើងទាំងអស់គ្នាទោះជានៅតំបន់វាលរាបឬតំបន់ភ្នំ ព្រំដែនឬកោះ សមុទ្រ ក្នុងប្រទេសឬប្រទេសក្រៅ ទោះបីខុសគ្នាខាងជំនឿ សាសនាក៏ដោយ ប៉ុន្តែសុទ្ធសឹងចិត្តមួយថ្លើមមួយឆ្ពោះមករកប្រភព ស្រុកកំណើត ប្រទេសជាតិ រួមគ្នាចងចាំថ្ងៃបុណ្យខួបបុព្វក្សត្រ ថ្ងៃ ១០ ខែ៣ ចន្ទគតិវៀតណាម។
ប្រធានរដ្ឋ បានលើកឡើងយ៉ាងច្បាស់ ក្រោយពី ៣៥ ឆ្នាំអនុវត្តកិច្ចការផ្លាស់ថ្មី ស្មារតីមហាសាមគ្គីនៃប្រជាជាតិវៀតណាមទាំង ៥៤ ជនជាតិ ត្រូវបានបន្តពង្រឹងនិងពង្រីក។ ការងារថែទាំ កែលម្អជីវភាពសម្ភារៈ ស្មារតីជូនជនជាតិភាគតិច កាន់តែបានយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ និងមានការកែលម្អយ៉ាងប្រចក្ស ឆ្លងតាមរយៈអនុវត្តនូវគោលនយោបាយអាទិភាព កម្មវិធី គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ និងគម្រោង គោលនយោបាយអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់បណ្តាជនជាតិជាបងប្អូន ចាត់ទុកវប្បធម៌បណ្តាជនជាតិ ជាចំណែកមួយមិនអាចកាត់ផ្តាច់ចេញពីវប្បធម៌វៀត ណាម។ល។ ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ក្នុងអំឡុងច្រើនឆ្នាំកន្លង ភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិភាគតិចវៀតណាម បានរៀបចំពិធីបុណ្យរាប់រយ ដោយមានការចូលរួមពីសំណាក់ជនរួមជាតិរាប់ពាន់លើកនាក់ មកពីគ្រប់មជ្ឈដ្ឋាននៅគ្រប់តំបន់ទូទាំងប្រទេស រួមចំណែកអះអាងពីភាពលូតលាស់យូរអង្វែងនៃតម្លៃវប្បធម៌ប្រពៃណីជនជាតិ និងបើកចេញនូវក្តីសង្ឃឹមអំពីអភិវឌ្ឍវប្បធម៌-ទេសចរណ៍។
ប្រធានរដ្ឋ ស្នើគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ និងអង្គការមហាជននានាពីមជ្ឈិមរហូតដល់ភូមិភាគ ត្រូវមានវិធានការធ្វើការជាក់ស្តែង ឧបត្ថម្ភជនរួមជាតិភាគតិចក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម យកចិត្តទុកដាក់គិតគូរអំពីការអប់រំ វប្បធម៌ សុខាភិបាល សុខុមាលភាពសង្គម ដើម្បីបង្កភាពវិវឌ្ឍន៍មូលដ្ឋានអំពីសេដ្ឋកិច្ចវប្បធម៌សង្គមនៅតំបន់មានជនជាតិភាគតិចរស់នៅកុះករ លើកកម្ពស់ភាពវិជ្ជមាន ឆន្ទៈឈានឡើងដោយខ្លួនឯងរបស់ជនរួមជាតិ។ ពិសេសរដ្ឋអំណាចភូមិភាគ គប្បីមានផែនការកាន់តែជាក់ស្តែងជាងទៀត ដើម្បីជំរុញការអភិវឌ្ឍរបស់ក្រុមជនជាតិភាគតិចដែលមានចំនួនមនុស្សតិចបំផុតវៀតណាម។
អំណះអំណាងវប្បធម៌ជានិច្ចកាលជាជំហាន ឈានដំបូង និងជាគន្លឹះចុងក្រោយបង្អស់នៃភាពគង់វង្សនិងវិនាសសាបសូន្យរបស់ជនជាតិនីមួយៗ ប្រធានរដ្ឋ បញ្ជាក់ថា ការចាត់តាំងទិវាវប្បធម៌រៀងរាល់ឆ្នាំ គប្បីមានវិធីធ្វើដោយមានគំនិតច្នៃប្រតិដ្ឋ ដើម្បីជំនួយក្នុងការស្វែងយល់ អភិរក្សនិងអន្តរកម្ម ប្រកបដោយភាពស៊ីជម្រៅនូវលក្ខណៈវប្បធម៌ដោយឡែករបស់ជនជាតិនីមួយៗ បង្កើតទំនាក់ទំនង អន្តរកម្ម ធ្វើឱ្យលេចធ្លោ និងធ្វើឱ្យសម្បូរបែបបន្ថែមអំពីសម្រស់វប្បធម៌វៀតណាម អភិរក្សអត្តសញ្ញាណរបស់ជនជាតិនីមួយៗក្នុងដំណើរការសមាហរណកម្មអន្តរជាតិ។ ប្រធានរដ្ឋ គូសបញ្ជាក់ ជនជាតិនីមួយៗគឺជាមែកធាងមួយនៃដើមឈើ ដ៏មហិមាមានឈ្មោះវៀតណាម អាស្រ័យហេតុនោះ យើងត្រូវតែមានការទទួលខុសត្រូវ អភិរក្សជាដាច់ខាតនូវភាពឥតខ្ចោះនៃវប្បធម៌ដោយឡែករបស់ជនជាតិនីមួយៗ ញុាំងឱ្យមែកធាងទាំងអស់ដុះពន្លកលូតលាស់ចេញផ្លែផ្កា។
បន្ទាប់ពីស្នូរគងជាសញ្ញាបើកកម្មវិធីបុណ្យនិទាឃរដូវ ជូនអំណោយតំណាងសហគមន៍បណ្តាជនជាតិភាគតិច និងដាំដើមឈើនៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិភាគតិចវៀតណាម (ហាណូយ) ប្រធានរដ្ឋ បានអញ្ជើញទៅទស្សនានិងរួមសប្បាយជាមួយនឹងមាមីងនៅក្នុងបរិយាកាសភូមិជនជាតិមឿង នៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិភាគតិចវៀតណាម៕
យោង៖ TTXVN-វិមាន