កាលពីសប្តាហ៍កន្លង ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជនក្រុង គណៈកម្មាធិការប្រជាជនក្រុងកឹងធើ។ល។ បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់អង្គភាពអាជីវកម្មជាច្រើនលើភូមិសាស្រ្ត ក្នុងឱកាសដើមឆ្នាំថ្មីញ៉ឹមយឹង ២០២២។
សមមិត្ត ឡេក្វាងម៉ាញ់ លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ ជូនអំណោយនិងមានវាចាជូនពរឆ្នាំថ្មីដល់សមូហភាពនៃអាកាសយានដ្ឋានអន្តរជាតិកឹងធើ។
សមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការ ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ ជូនអំណោយដល់កម្មាភិបាលបុគ្គលិកដែលសម្រេចកិត្តិនាមយុទ្ធជនប្រឡងប្រណាំងឆ្នាំ ២០២១ នៃក្រុមហ៊ុនចំកាត់រដ្ឋសមាជិកមួយឆ្នោតជាតិកឹងធើ។
សមមិត្ត ត្រឹងវៀតទ្រឿង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ អញ្ជើញទៅទស្សនានិងសាកសួរពីស្ថានភាព ការផលិតរបស់ក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិជ្ជាខ្ពស់ទ្រុងអាង។
នៅទីតាំងដែលអញ្ជើញទៅសួរសុខទុក្ខ បណ្តាសមមិត្តថ្នាក់ដឹកនាំក្រុងបានអះអាងថា៖ អាជីវកម្មគឺជាកម្លាំងចលករ ជាថាមពលសម្រាប់ការអភិវឌ្ឍក្រុងកឹងធើ។ ថ្នាក់ដឹកនាំ ក្រុងអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានរបស់អង្គភាព អាជីវកម្មក្នុងមួយឆ្នាំដ៏សែនលំបាកនេះ។
ពិសេសក្នុងបរិការណ៍នោះ អាជីវកម្មទាំងឡាយនៅតែអស់ពីចិត្តក្នុងការរួមចំណែកសម្រាប់ការងារសុខុមាលភាពសង្គម ដើម្បីកងកម្លាំងជួរមុខប្រយុទ្ធ ប្រឆាំងជំងឺរាតត្បាត។ល។ ឈានចូលឆ្នាំថ្មី ២០២២ ទោះបីនៅមានការលំបាកនិងបញ្ហាប្រឈមជាច្រើនក៏ដោយ ជាមួយនឹងស្មារតីប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងជាងទៀត ថ្នាក់ដឹកនាំក្រុងជូនពរដល់អាជីវកម្មទាំងអស់ពេញមួយឆ្នាំផលិត និងធ្វើពាណិជ្ជកម្ម ទទួលបានជោគជ័យ សម្រេចនិងលើសពីភាគកម្រិតដែលបានកំណត់។ កន្លងហើយ រដ្ឋសភា បានអនុម័តិសេចក្តីសម្រេចលេខ ៤៥/២០២២ /QH15 ស្តីពីការអនុវត្តសាកល្បងនូវយន្តការនិងគោលនយោបាយមួយចំនួនសម្រាប់អភិវឌ្ឍន៍ក្រុងកឹងធើ; ការិយាល័យនយោបាយបានដាក់ចេញសេចក្តីសម្រេចលេខ ៥៩-NQ/TW ស្តីពីការកសាងនិងអភិវឌ្ឍក្រុងកឹងធើដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ។ ការសម្រេចនយោបាយទាំងនេះបានបើកឱកាស ជោគវាសនាថ្មី។ ហេតុដូច្នេះ ក្រុងរំពឹងថាសហគមន៍អាជីវកម្មនិងប្រជាជនទាំងអស់រួមកម្លាំង រួមគំនិត អនុវត្តសម្រេចលទ្ធផលខ្ពស់បំផុត ជំរុញក្រុងកឹងធើអភិវឌ្ឍឈានដល់លំដាប់កំពូលថ្មី៕
យោង៖កាសែតកឹងធើ