កាលពីសប្តាហ៍កន្លង នៅហាណូយ សមាជិកការិយាល័យនយោបាយ អនុប្រធានប្រចាំការនៃរដ្ឋសភា ត្រឹងថាញម៉ឹង បានធ្វើការជាមួយគណៈកម្មាធិការជនជាតិ។
អនុប្រធានប្រចាំការនៃរដ្ឋសភា ត្រឹងថាញម៉ឹង ថ្លែងការណ៍ក្នុងឱកាសធ្វើការ
ជាមួយគណៈកម្មាធិការជនជាតិ។
ក្នុងឱកាសធ្វើការ អនុប្រធានប្រចាំការនៃរដ្ឋសភា ត្រឹងថាញម៉ឹង និងគណៈប្រតិភូបានស្តាប់ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ហ្វាងធីហាញ់ របាយការណ៍អំពីស្ថានភាពកិច្ចការជនជាតិ។
រយៈពេលកន្លង កិច្ចការជនជាតិនិងការអនុវត្តគោលនយោបាយជនជាតិ តែងទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល; ការរួមសហការប្រកបដោយប្រសិទ្ធភាពរបស់ក្រសួង ផ្នែក អង្គការមហាជននៅមជ្ឈិម និងមូលដ្ឋាន; ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ខេត្ត ក្រុង ព្រមទាំងការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា។ ឆ្នាំ ២០២១ គណៈកម្មាធិការជនជាតិ បានទទួលភារកិច្ចរាយការណ៍ជូនរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អំពីកម្មវិធី គ្រោងការនិងគោលនយោបាយជនជាតិចំនួន ៧ ។ គណៈជនជាតិ ស្ថាប័នកិច្ចការជនជាតិនៅតាមខេត្ត ក្រុង បានម្ចាស់ការ និងសកម្មធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តក្នុងការអនុវត្តគោលនយោបាយជនជាតិ យកចិត្តទុកដាក់គិតគូរជីវភាព សម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិច ឧបត្ថម្ភជនជាតិភាគតិចដែលរងគ្រោះដោយធម្មជាតិ ជំងឺរាតត្បាតបានទាន់ពេលវេលា...។
ឆ្នាំ ២០២២ គណៈកម្មាធិការជនជាតិបន្តផ្សព្វផ្សាយអនុវត្តបានល្អនូវបទបញ្ជា សេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋានរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល; ឯកសារចង្អុលការ ណែនាំរបស់នាយក រដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទាក់ទងនឹងកិច្ចការជនជាតិ; រៀបចំអនុវត្តបានល្អនូវកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ ចាប់ពីឆ្នាំ ២០២១ ដល់ ២០២៥ ហើយរាយការណ៍តាមកាលកំណត់ជូនរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អំពីលទ្ធផលនៃការអនុវត្តកម្មវិធី; បន្តកសាង កែលម្អ និងដាក់ចេញឯកសារណែនាំសម្រាប់អនុវត្តកម្មវិធី; ចង្អុលការ ណែនាំដល់គ្រប់ភូមិភាគ រៀបចំអនុវត្តកម្មវិធីត្រឹមត្រូវតាមល្បឿនដំណើរការ ប្រកបដោយប្រសិទ្ធភាព។
វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជនជាតិ ក្នុងប៉ុន្មានឆ្នាំកន្លងបានអនុវត្តល្អតួនាទីអភិបាលកិច្ចលើវិស័យជនជាតិ អនុប្រធានប្រចាំការនៃរដ្ឋសភា ត្រឹងថាញម៉ឹង បានរំលឹកគណៈកម្មាធិការជនជាតិគួរតែច្បាមការគ្រប់គ្រង ដឹកនាំរបស់បក្ស និងរដ្ឋ ប្តេជ្ញាចិត្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលមាគ៌ារបស់បក្ស ស្តីពីកិច្ចការជនជាតិក្នុងឯកសារនៃមហាសន្និបាតលើកទី XIII របស់បក្ស ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗទៀត...។ គណៈកម្មាធិការជនជាតិ គប្បីប្រញឹកបង្ហើយសំណុំបែបបទ និងប្រកាសឱ្យប្រើឯកសារតាមការកំណត់ ដើម្បីផ្សព្វផ្សាយអនុវត្ត រំសាយថវិកាពីកម្មវិធីគោលដៅជាតិចំនួន ៣ ពិសេសកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ។
អនុប្រធានប្រចាំការនៃរដ្ឋសភា ត្រឹងថាញម៉ឹង ស្នើគណៈកម្មាធិការជនជាតិរួមសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ផ្តោតលើការដោះស្រាយនូវបញ្ហាប្រឈមក្នុងយន្តការ គោលនយោបាយក្នុងកិច្ចការជនជាតិ។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់លើការឃោសនាលើកកម្ពស់ការយល់ដឹង ភារកិច្ចរបស់សង្គមជាតិទាំងមូលចំពោះកិច្ចការជនជាតិ កំណត់ទិសដៅ គឺប្រជាជនពិតជាបានទទួលផលពីកម្មវិធីគោលដៅជាតិ; ពង្រីកសក្តានុពល ឧត្តមភាពរបស់តំបន់ជនជាតិភាគតិច តំបន់ភ្នំ ក៏ដូចជាស្មារតីឈានឡើងដោយខ្លួនឯងរបស់ជនរួមជាតិបណ្ដាជនជាតិ៕
យោង៖ TTXVN-ទីទុយ