តាមប្រសាសន៍លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ក្នុងការបង្ការ ប្រឆាំងជំងឺ COVID -១៩ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាស្រុក តំបន់ជនជាតិភាគតិច បានសកម្មផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវការងារ បង្ការប្រឆាំងជំងឺរាតត្បាត ផ្សារភ្ជាប់នឹងសកម្មភាពថែទាំសុខភាពប្រជាជន។
សប្បុរសជនជូនគ្រឿងឧបភោគបរិភោគដល់អ្នកជំងឺ F0 និងបំពង់អុកហ្ស៊ីហ្សែន សម្រាប់ជំនួយដល់សុខាភិបាលភូមិភាគព្យាបាលជំងឺ។ រូបថត៖ ទ្រុកម៉ាយ
លោកឡេវ៉ាន់ដូយ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកវ៉ុងលីម ឱ្យដឹង៖ “នៅស្រុកវ៉ុងលីម ជនរួមជាតិខ្មែររស់នៅប្រមូលផ្ដុំច្រើនបំផុតគឺឃុំទ្រុងថាញ់។ ខណៈពេលផ្សព្វផ្សាយនូវវិធានការបង្ការប្រឆាំងជំងឺរាតត្បាត ស្រុកមិនត្រឹមតែធានាការជំនួយ សំដៅលំនឹងជីវភាពជូនមាមីងនោះទេ ថែមទាំងសហការជាមួយព្រះចៅអធិការវត្តសង្ឃមង្គល ដើម្បីផ្សព្វផ្សាយ ចលនាជនរួមជាតិខ្មែរបង្ការប្រឆាំងជំងឺរាតត្បាតទៀតផង។ អាស្រ័យហេតុនោះ ការងារបង្ការប្រឆាំងជំងឺរាតត្បាតតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តមានភាពងាយស្រួលនិងមានប្រសិទ្ធភាព”។
តាមប្រសាសន៍លោកឡេហ៊ឺវហាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ប្រការដែលដំណាក់សុខាភិបាលឃុំមានកម្មាភិបាលជនជាតិ យល់ដឹងពីទំនៀមទម្លាប់របស់មាមីងជនរួមជាតិខ្មែរ ក៏បានជួយយ៉ាងច្រើនដល់ការផ្សព្វផ្សាយ បង្ការប្រឆាំងជំងឺរាតត្បាត។ លោកសើុងមិញង៉ៀ នៅភូមិទ្រុងត្រាច់ ឱ្យដឹង៖ “ចំណុចណាដែលមិនទាន់យល់ពីការបង្ការប្រឆាំងជំងឺ COVID – ១៩ គឺខ្ញុំទូរស័ព្ទទៅសួរមីងហឿង ពូដាក នៅដំណាក់សុខាភិបាលភ្លាម។ ពួកគាត់បកស្រាយទាំងភាសាវៀតនិងភាសាខ្មែរ ទើបខ្ញុំយល់និងបង្ការជំងឺបានល្អ”។
ការបង្ការប្រឆាំងជំងឺរាតត្បាត ក៏បានអនុវត្តប្រកបដោយប្រសិទ្ធភាព នៅឃុំឡងមី ស្រុកតាមប៊ិញ ព្រមទាំងឃុំត្រាកូង និងឃុំតឹងមី ស្រុកត្រាអូងផងដែរ។ លោកថាច់វៀត លេខាសាខាបក្សនិងជាប្រធានភូមិព្រែកនិស្ស័យ ឃុំត្រាកូង ឱ្យដឹង៖ “ការអស់ពីចិត្តពីថ្លើមរបស់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច និងបណ្ដាវត្តអារាមលើភូមិសាស្រ្ត បានជួយដល់ការបង្ការប្រឆាំងជំងឺរាតត្បាតនៅតំបន់ជនរួមជាតិភាគតិចរបស់ភូមិកាន់តែមានប្រសិទ្ធភាពថែមទៀត”។
តាមការវាយតម្លៃរបស់គណៈជនជាតិខេត្តវិញឡុង ស្ថានភាពសកម្មភាពសុខាភិបាលលើភូមិសាស្រ្តស្រុក ទីរួមខេត្ត ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ មានភាពលំនឹង។ ការបង្ការ ប្រឆាំងជំងឺរាតត្បាតតែងបានភូមិភាគអនុវត្តល្អ។ ជាពិសេស ទន្ទឹមនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពកម្មវិធីសុខាភិបាលជាតិ គ្រប់ភូមិភាគនៅទាំងជំរុញសង្គមូបនីយកម្មក្នុងការបង្ការប្រឆាំងជំងឺរាតត្បាតទៀតផង។ បច្ចុប្បន្ន នៅខេត្តវិញឡុង គឺដំណាក់សុខាភិបាលទាំងអស់តំបន់ជនជាតិភាគតិច សុទ្ធសឹងមានវេជ្ជបណ្ឌិតនិងសម្រេចបទដ្ឋានជាតិ។ ដោយឡែកអត្រាជនជាតិភាគតិចចូលរួមប័ណ្ណធានារ៉ាប់រងសុខាភិបាលគឺជាង៨៥%៕
ហាថាញ - ថាច់ធី