ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/02/2022 - 14:20

ពង្រីក​តួនាទី​ព្រះ​សង្ឃ​ បព្វជិត​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ ក្នុង​ការ​កសាង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​

នៅ​ហាណូយ​ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ក្រសួង​មហា​ផ្ទៃ​ និង​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ បាន​សហការ​រៀប​ចំ​សិក្ខា​សាលា​វិទ្យា​សាស្ត្រ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ “ពង្រីក​តួនាទី​ព្រះ​សង្ឃ​ បព្វជិត​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ ក្នុង​ការ​កសាង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​”។​

ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា​ធ្វើ​ឡើង​តាម​ប្រ​ព័ន្ធ​អនឡាញ​។​

យោង​តាម​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ព្រះ​សង្ឃ​ បព្វជិត​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ តែង​អនុវត្ត​ត្រូវ​តាម​គោល​លំ​នាំ​ ប្រតិ​បត្តិ​តាម​គោល​ការណ៍​នៃ​សមាគម​ពុទ្ធ​សាសនា​ នោះ​គឺ​៖ ព្រះ​ធម៌​-ជន​ជាតិ​-លទ្ធិ​សង្គម​និយម​។​ ដូច្នេះ​ ព្រះ​សង្ឃ​ បព្វជិត​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ បាន​ខិត​ខំ​ចូល​រួម​ជ្រោម​ជ្រែង​ក្នុង​ការ​ចលនា​ ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ អា​ស្រ័យ​ដោយ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​បំ​ផុស​; សកម្ម​ចូល​រួម​រាល់​សកម្ម​ភាព​សុខា​ភិបាល​ អប់​រំ និង​សប្បុរស​ធម៌​; ចូល​រួម​ការ​ពារ​បរិស្ថាន​និង​ទប់​ស្កាត់​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​៘ ពិសេស​ ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​កន្លង​ សមាគម​ពុទ្ធ​សាសនា​ គ្រប់​លំ​ដាប់​ថ្នាក់​ បាន​សកម្ម​ចូល​រួម​តាម​ការ​អំ​ពាវ​នាវ​របស់​បក្ស​ រដ្ឋ​ និង​គណៈ​អធិ​បតី​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ អំ​ពី​“ទូទាំង​ប្រ​ជា​ជន​ សាម​គ្គី​បញ្ចេញ​កម្លាំង​ បង្ការ​ ប្រ​ឆាំង​ជំងឺ​ Covid-១៩” ដោយ​មាន​វិធី​ធ្វើ​ល្អ​ៗ​ជាច្រើន​ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ប្រ​សិ​ទ្ធភាព​ ដូច​៖ ចលនា​អ្នក​មុខ​អ្នក​ការ​ ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទ​ អនុវត្ត​នូវ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាល​ដាល​; អ្នក​មុខ​អ្នក​ការ​រាប់​រយ​រូប​ និង​បព្វជិត​ បាន​រួម​ដំណើរ​និង​ស្ម័គ្រ​ចិត្ត​ចូល​រួម​ការ​ងារ​ក្នុង​តំ​បន់​ផ្ទុះ​ជំងឺ​; ចលនា​គាំ​ទ្រទឹក​ប្រាក់​រាប់​ពាន់​លាន​ដុង​ និង​គ្រឿង​ឧបភោគ​បរិភោគ​រាប់​សិប​ពាន់​តោន​ សម្ភារៈ​បរិក្ខារ​ពេទ្យ​និង​អំណោយ​រាប់​លាន​ចំ​ណែក​ និង​កញ្ចប់​សុខុមាល​ភាព​ដើម្បី​ព្រួត​ដៃ​រួម​ជា​មួយ​ទូទាំង​បក្ស​ ទូទាំង​ប្រ​ជា​ជន​ និង​ទូទាំង​កង​ទ័ព​បង្ការ​ ប្រ​ឆាំង​ជំងឺ​ Covid-១៩។​ “ទង្វើ​ដែល​មាន​ប្រ​យោជន៍​ជាតិ​ ប្រ​យោជន៍​ប្រ​ជា​ជន​ អនុវត្ត​ល្អ​សង្គម​ ប្រតិ​បត្តិ​ល្អ​សាសនា​ ត្រូវ​បាន​ប្រ​ជា​ជន​យល់​ស្រប​ ផ្សារ​ភ្ជាប់​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​កាន់​តែរឹង​មាំ” អនុប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ង៉ោ​សិត​ថឹក សង្កត់​ធ្ងន់​ដូច្នេះ​។​

នៅ​អង្គ​សិក្ខា​សាលា​ រាល់​បទ​អន្តរាគមន៍ បាន​ផ្តោត​សំ​ខាន់​លើ​ការ​ឆ្លុះ​បញ្ចាំង​ពីតថ​ភាព​ ជាក់​ស្ដែង​ដែល​ព្រះ​សង្ឃ​ បព្វជិត​ សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​; បង្ហាញ​ច្បាស់​ពីឋានៈ​ តួនាទី​របស់​ព្រះ​សង្ឃ​ បព្វជិត​និង​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ការ​កសាង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​។​ រាល់​មតិ​យោបល់​ក៏​បាន​លើក​ឡើង​ពីកាលានុវត្ត​ភាព​ បញ្ហា​ប្រ​ឈម​របស់​សមាគម​ពុទ្ធ​សាសនា​ ចំ​ពោះ​និន្នា​ការ​នៃ​ភាព​អសកម្ម​ដែល​សាសនា​ កំ​ពុង​ប្រ​ឈម​យ៉ាង​ខ្លាំង​នា​បច្ចុប្បន្ន​។​ ផ្តើម​ពីនោះ​ បាន​ដាក់​ស្នើ​នូវ​ដំណោះ​ស្រាយ​ សំ​ដៅ​ពង្រីក​តួនាទី​របស់​ព្រះ​សង្ឃ​ បព្វជិត​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ ក្នុង​ការ​កសាង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​កាន់​តែរឹង​មាំ។​

ព្រះ​ឧប​ជ្ឈាយ៍ ធឹតថៀង​ញើង ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ គូស​បញ្ជាក់​៖ គ្រប់​ដំណាក់​កាល​នៃ​ប្រ​វត្តិ​សាស្ត្រ​ រាល់​ស្ថាន​ភាព​នៃ​ការ​បត់​បែន​របស់​ប្រ​ទេស​ជាតិ​ ស្មារតី​សាមគ្គី​ជន​ជាតិ​-សាសនា​ បាន​ពង្រីក​យ៉ាង​ច្បាស់​និង​ខ្ពស់​បំ​ផុត​ ក្លាយ​ជាប្រ​ភព​កម្លាំង​ ដើម្បី​ព្រះ​ពុទ្ធ​សាសនា​រួម​ជាមួយ​ជន​ជាតិ​យើង​ឆ្លង​កាត់​រាល់​ការ​លំ​បាក​ សាក​ល្បង​។​ យុគៈសម័យ​ហូជីមិញ​ ក្នុង​ដំណើរ​ការ​សកម្ម​ភាព​រយៈ​ពេល​ ៤០ ឆ្នាំ​នៃ​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ ជាមួយ​គោល​លំ​នាំ​គឺ​៖ “ព្រះ​ធម៌​-ជន​ជាតិ​-លទ្ធិ​សង្គម​និយម​” ប្រៀប​បាន​ដូច​ខ្សែ​អំ​បោះ​ក្រហម​ជាប់​ហូរ​ហែ បង្ហាញ​ពីស្មារតី​នៃ​ការ​ចូល​រួម​របស់​ព្រះ​ពុទ្ធ​សាសនា​វៀត​ណាម​ ជាង​អ្វី​ៗ​ទាំង​អស់​ កម្លាំង​ទាំង​នោះ​ ត្រូវ​បាន​ជាសាក្សី​រស់ ប្រ​ត្យក្សក្នុង​ការ​ងារ​សប្បុរស​ធម៌​ សុខុមាល​ភាព​សង្គម​ ពេល​មាន​គ្រោះ​ទឹក​ជំនន់​ឬ​គ្រោះ​ធម្ម​ជាតិ​ម្តង​ៗ​។​ ជាពិសេស​ គឺ​នៅ​ពេល​ដែល​ទូទាំង​ប្រ​ទេស​ព្រួត​ដៃ​បង្ការ​ ប្រ​ឆាំង​នឹង​ជំងឺ​ COVID-១៩៘ ព្រះ​ឧបជ្ឈាយ៍ ធឹត​ថៀង​ញើង មាន​ថេរដី​កា​៖ រាល់​មតិ​យោ​បល់​នៅ​ក្នុង​អង្គ​សិក្ខា​សាលា​ នឹង​ជួយ​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ជាថ្មី​ម្តង​ទៀត​ អំ​ណះ​អំណាង​ពីស្មារតី​ “សាមគ្គី​-បង្រួប​បង្រួម​-បម្រើ​ ប្រ​ទេស​ជាតិ​-ការ​ពារ​សន្តិ​ភាព​”; ពង្រឹង​ទិស​ដៅ​បង្កើន​ការ​ចលនា​ កសាង​ធ្លុង​មហា​សាមគ្គី​ក្នុង​ព្រះ​សង្ឃ​ បព្វជិត​ ពុទ្ធ​សាសនិក​ក្នុង​និង​ក្រៅ​ប្រ​ទេស​ បន្ត​ការ​ខិត​ខំ​កសាង​ប្រ​ទេស​ជាតិ​កាន់​តែសម្បូរ​សប្បាយ​ អភិវឌ្ឍ​ជីវ​ភាព​វប្ប​ធម៌​ សីល​ធម៌​ជឿន​លឿន​។​ នេះ​គឺ​ជាកម្លាំង​ចលករ​ពង្រីក​តួនាទី​របស់​ព្រះ​សង្ឃ​     បព្វជិត​ ពុទ្ធ​សាសនិក​នៃ​ពុទ្ធ​សាសនា​វៀត​ណាម​ ក្នុង​ការ​កសាង​និង​ការ​ពារ​មាតុ​ប្រ​ទេស​វៀត​ណាម​។​

អង្គ​សិក្ខា​សាលា​វិទ្យា​សាស្ត្រ​ “ពង្រីក​តួនាទី​របស់​ព្រះ​សង្ឃ​ បព្វជិត​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ ក្នុង​ការ​កសាង​ធ្លុង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​” ដើម្បី​ផ្សព្វ​ផ្សាយ​កម្ម​វិធី​សហកា​រ និង​ឯក​ភាព​ការ​ងារ​របស់​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​  អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​ទូទាំង​ប្រ​ទេស​ លើកទី VIII និង​ឆ្ពោះ​ទៅ​អប​អរ​សាទរ​មហា​សន្និ​បាត​តំ​ណាង​ពុទ្ធ​សាសនា​ទូទាំង​ប្រ​ទេស​ លើកទី IX អា​ណត្តិ​កាល​ ២០២២-២០២៧៕​

កាសែត​កឹង​ធើភាសា​ខ្មែរ​ - ប្រែសម្រួល​៖លីសៀ

 ​ 

ចែករំលែកអត្ថបទ