ផ្អែកលើរូបមន្តចម្អិនកំពុងផ្សព្វផ្សាយលើបណ្តាញសង្គម អ្នកឯកទេសផ្នែកអាហារូបត្ថម្ភជនជាតិអាមេរិក Frances Largeman-Roth បានលើកឡើងនូវការប៉ាន់ស្មានអំពីនិន្នាការ ចំណីអាហារត្រឹមត្រូវ អាចនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០២២។
ទឹកខ្មេះផ្លែឈើកាន់តែបានប្រើប្រាស់ ជំនួសទឹកខ្មេះឧស្សាហកម្ម។
ស្រាបៀរដែលគ្មានជាតិអាល់កុល
គ្រឿងភេសជ្ជៈដែលគ្មានជាតិអាល់កុល មានចំណុចផ្សេងនោះគឺ នៅតែមានអារម្មណ៍ស្រស់ស្រាយដូចជាស្រាបៀរពិតៗអីុចឹងដែរ ប៉ុន្តែមិនបណ្តាលឱ្យស្រវឹងដល់អ្នកពិសា។ បើតាមអ្នកឯកទេស Elva Ramirez ទំនោរនៃការងាកមកពិសាគ្រឿងភេសជ្ជៈគ្មានជាតិអាល់កុល ផ្តើមចេញពីអតិថិជនមានការយកចិត្តទុកដាក់ដល់សុខភាពរបស់ខ្លួន និងមានជ្រើសរើសដ៏ត្រឹមត្រូវជាច្រើនជាង ពេលពិសាស្រាបៀរ។
គ្រឿងភេសជ្ជៈបំប៉ន
ប្រហាក់ប្រហែលនឹងគ្រឿងភេសជ្ជៈបំប៉នផ្សេងៗទៀត គឺមានការប្រើប្រាស់រុក្ខជាតិ និងសារធាតុប្រឆាំងនឹងភាពតានតឹងអារម្មណ៍ (ស្ត្រេស) ពីធម្មជាតិ ក៏បានអតិថិជនជាច្រើនទំនុកចិត្តប្រើប្រាស់ អាស្រ័យមានអត្ថប្រយោជន៍ ជំនួយភាពសុាំនិងកាត់បន្ថយស្ត្រេស។
ហូបសាបម្តងម្កាល
ទោះបីរបបហូបសាបរវាសរវៃ (“flexitarianism” ភាគច្រើនគឺទទួលទានបន្លែ តែមានការទទួលទានសាច់ស៊ុតនិងទឹកដោះម្តងម្កាល) កំពុងតែពេញនិយមក្នុងប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែ របបហូបសាបម្តងម្កាល (reducetarianism) មានការផ្សេងប្លែកត្រង់ចំណុចថាវាផ្តោតទៅលើការកាត់បន្ថយបន្តិចម្តងៗការប្រើប្រាស់នូវផលិតផលសាច់។ មានមនុស្សប្រើប្រាស់ផលិតផលដែលផ្អែកលើរុក្ខជាតិច្រើនឡើងពីមួយថ្ងៃមួយថ្ងៃ សូម្បីតែពេលពួកគាត់មិនហូបសាបក៏ដោយ។ មិនតែប៉ុណ្ណោះ រាល់ផលិតផល សាច់ដែលប្រើជំនួស ត្រូវបានបង្កើនគុណភាព សមប្រកបនឹងសុខភាពអ្នកទទួលទានផងដែរ។ អាស្រ័យហេតុនោះ មានយីហោជាច្រើនបានឡើងផែនការផ្គត់ផ្គង់ផលិតផលប្រភពរុក្ខជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនោះ។
ទឹកខ្មេះផ្លែឈើ
និន្នាការប្រើប្រាស់ប្រភេទទឹកខ្មេះផ្លែឈើ ដូចជាឱសថបំប៉នមួយប្រភេទពិតប្រាកដ បានកើនឡើងក្នុងប៉ុន្មានឆ្នាំមកនេះ។ តួយ៉ាង ដូចទឹកខ្មេះមានអត្ថប្រយោជន៍ជួយសម្រកទម្ងន់ និងលំនឹងជាតិស្ករក្នុងឈាម ទឹកខ្មេះផ្លែប៉ោម មានសមាសធាតុនៅក្នុងគ្រឿងភេសជ្ជៈជាច្រើនប្រភេទ ឬប្រភេទឱសថគ្រាប់ផ្តល់ជាតិបំប៉ន។ បច្ចុប្បន្ន លើទីផ្សារក៏មានទឹកខ្មេះផ្លែឈើច្រើនប្រភេទ ដែលអ្នកប្រើប្រាស់បាននិយមប្រើជាគ្រឿងទេស។
បង្ការភាពខ្ជះខ្ជាយចំណីអាហារ
តួយ៉ាងដូច Spudsy បានផលិតនូវផលិតផលដំឡូងបារាំងចៀនថ្មី ដែលប្រើប្រាស់នូវដំឡូងក្ងិងក្ងង់ប្រមាណ ១ លានមើម ដែលច្រើនតែរើសចោលក្នុងការបង្កបង្កើនផល (គិតដល់ចុងឆ្នាំ ២០២១)។ រីឯ Otherworld ទើបតែបង្ហាញមុខផលិតផលនំម្សៅនិងនំពុម្ពដែលច្នៃពីរុក្ខជាតិ ដោយវិធីប្រើប្រាស់ខាត់ណាពណ៌ស មើមឆៃថាវក្រហម ផ្លែចេក ផ្លែប៉ោមនិងផ្លែឈើច្រើនមុខទៀត ដែលតាមពិតជារបស់បោះចោល។
ចំណីអាហារជំនួយខួរក្បាល
ថ្មីៗនេះ បន្ទប់ពិសោធន៍ផ្លាស់ថ្មីអាហារភាគខាងជើងនៃ Carolina រួមជាមួយមហាវិទ្យាល័យ រដ្ឋភាគខាងជើង Carolina (សហរដ្ឋអាមេរិក) បានអភិវឌ្ឍន៍ផលិតផល Memore - ជាតិបំប៉ន ម្សៅមួយប្រភេទ ត្រូវបានឧទ្ទេសនាម ថាអាចជួយកាត់បន្ថយហានិភ័យកើតជំងឺ Alzheimer ដល់ទៅ៥៤%។ ផលិតផល Memore ត្រូវបានធ្វើពីសមាសធាតុរុក្ខជាតិ ដែលមានគុណប្រយោជន៍ជំនួយខួរក្បាល ដូចជាផ្លែពួច មើមឆៃថាវក្រហម ស្ពៃចង្កឹះ និងដំឡូងជ្វាជាដើម។ គំនិតផ្ដួចផ្ដើមផលិតនូវផលិតផលនេះ គឺជួយឱ្យអ្នកទទួលទានគ្រប់ជាតិបំប៉នក្នុងរបបអាហារប្រចាំថ្ងៃ តាមរយៈការបន្ថែមប្រភេទម្សៅនេះ ដាក់ចូលក្នុងទឹកក្រឡុក ឬក៏កូរលាយជាមួយទឹកពិសា៕
យោង៖ កាសែតកឹងធើ - ប្រែសម្រួល៖ លីសៀ