ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/01/2022 - 08:40

នាយក​រដ្ឋ​មន្ត្រី​ ចង្អុល​ការ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ អនុ​វត្ត​បណ្តា​គោល​នយោ​បាយ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ញ៉ឹម​យឹង

ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ផាម​ប៊ិញ​មិញ​ ទើប​បាន​ចុះ​ហត្ថ​លេខា​ ចែង​ជាធរ​មាន​បទ​បញ្ជា​លេខ​ ៣៥/CT-TTg ចុះ​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​ ២០២១ របស់​នាយក​រដ្ឋ​មន្ត្រី​ ស្តីពី​ការ​ពង្រឹង​វិធាន​ការ​ធានា​ការ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ញ៉ឹម​យឹង ឆ្នាំ​ ២០២២ ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ​ មាន​ប្រ​យោជន៍​ សុវត្ថិ​ភាព​និង​ប្រិតសំ​ចៃ​។​

អនុ​រដ្ឋ​មន្ត្រី​ ឡេសើុង​ហាយ​ ជូន​អំ​ណោយ​ និង​ជូន​ពរឆ្នាំ​ថ្មី​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ទីក្រុង​ហូជីមិញ​។​

តាម​នោះ​ នាយក​រដ្ឋ​មន្ត្រី​បាន​ប្រ​គល់​ឱ្យ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ធ្វើ​ជា​អធិបតី​ សហការ​ជាមួយ​ក្រសួង​ ផ្នែក​ និង​ភូមិ​ភាគ​នានា​ រៀប​ចំ​ទទួល​បដិសណ្ឋារៈ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ស្វែង​យល់​ពីស្ថាន​ភាព​ និង​ជូន​អំ​ណោយ​ដល់​សមូហ​ភាព​ គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​គោល​នយោ​បាយ​ជាជន​ជាតិ​ភាគ​តិ​ច​ ទៅ​តាម​របប​ និង​គោល​នយោ​បាយ​ដែល​បាន​កំ​ណត់​។​ ផ្សព្វ​ផ្សាយ ចលនា​ជន​រួម​ជាតិ​ជាជន​ជាតិ​ភាគ​តិច​ អនុវត្ត​គោល​ការណ៍​ ណែនាំ​គោល​នយោ​បាយ​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​ ពង្រីក​នូវ​ទំ​នៀម​ទំ​លាប់ប្រ​ពៃណី​ដ៏​ល្អ​របស់​ជន​ជាតិ​; បង្កើន​ព័ត៌​មាន​អំ​ពី​វិធាន​ការ​ធានា​សុវត្ថិ​ភាព​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ Covid -១៩។​

បណ្តា​ក្រសួង​ ស្ថាប័ន​ អង្គ​ភាព​ និង​ភូមិ​ភាគ​ គប្បី​យល់​ឱ្យ​បាន​ហ្មត់​ចត់​និង​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​លេខ​ ១១-CT/TW ចុះ​ថ្ងៃ​ទី ៨ ខែធ្នូ ឆ្នាំ​ ២០២១ របស់​គណៈ​លេខា​និង​បទ​បញ្ជា​នេះ​; ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ខិត​ខំប្រឹង​ប្រែង​ឱ្យ​អស់​ពីសមត្ថ​ភាព​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ Covid-១៩; ដាច់​ខាត​មិន​ត្រូវ​ព្រងើយ​កន្តើយ ធ្វេស​ប្រ​ហែស​ បាត់​បង់​ការ​ប្រុង​ប្រ​យ័ត្ន​; អនុវត្ត​យ៉ាង​តឹង​រ៉ឹង​នូវ​សារ​ ៥K; លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹក​នាំ​ ត្រៀម​ខ្លួន​ដើម្បី​ទប់​ទល់​រាល់​ស្ថាន​ការណ៍​; ចង្អុល​ការ​ប្តូរ​ផ្តាច់​ព្រម​ៗ​គ្នា​ ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​បណ្តា​ដំណោះ​ស្រាយ​ ធានា​បាន​ទាំង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ Covid-19 ផង​ ទាំង​ការ​ស្តារ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ផង​។​ គ្រប់​ស្ថាប័ន​នៅ​ក្នុង​ប្រ​ព័ន្ធ​រដ្ឋ​បាល​រដ្ឋ​ អនុវត្ត​យ៉ាង​តឹង​រ៉ឹង ដោយ​មិន​រៀប​ចំ​ទៅ​សួរ​សុខ​ទុក្ខ​ ជូន​ពរឆ្នាំ​ថ្មី​ដល់​ថ្នាក់​លើ​និង​ថ្នាក់​ដឹក​នាំ​ គ្រប់​ជាន់​ថ្នាក់​; មិន​រៀប​ចំ​គណៈ​ប្រតិភូ​មជ្ឈិម​ ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​ពរឆ្នាំ​ថ្មី​ដល់​គណៈ​កម្មា​ធិការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ខេត្ត​ ក្រុង​នានា។​ ហាម​ជាកំ​ហិត​ការ​ជូន​អំ​ណោយ​ដល់​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​ដោយ​រូប​ភាព​ណា​មួយ​; មិន​ប្រើ​ប្រាស់​ថវិកា​រដ្ឋ​ យាន​យន្ត​ និង​ទ្រព្យ​សម្បត្តិ​សាធា​រណៈ​សម្រាប់​សកម្ម​ភាព​ខុស​នឹង​បទ​កំ​ណត់​; មិន​ចូល​រួម​ក្នុង​សកម្ម​ភាព​អបិយ​ជំនឿ​; ចំ​ណាយ​ពេល​ទៅ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ដែល​រង​ផលប៉ះ​ពាល់​ដោយ​ជំងឺ​រាត​ត្បាត​ គ្រោះ​ធម្ម​ជាតិ​ ព្យុះ​សង្ឃ​រា​និង​ទឹក​ជំនន់​៕​

                   យោង​តាម​ baodantoc.vn ប្រែសម្រួល​៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ