(កឹងធើ)- កាលពីសប្តាហ៍កន្លង ស្របឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ឆ្នាំ ២០២២ ក្រុងកឹងធើបានរៀបចំគណៈប្រតិភូជាច្រើន ដើម្បីទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយគំរូ គ្រួសារក្រីក្រដែលមានស្ថានភាពលំបាកខ្លាំងនៅតាមខណ្ឌ ស្រុកនានាក្នុងទីក្រុង។
សមមិត្ត ឡេក្វាងម៉ាញ់ លេខាគណៈកម្មាធិការបក្ស ក្រុងកឹងធើ ជូនអំណោយគ្រួសារគោលនយោបាយគំរូ លើភូមិសាស្ត្រខ័ណ្ឌប៊ិញធ្វី ។ រូបថតៈ គឹមស្វឹង
នៅទីតាំងដែលអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយនោះ ថ្នាក់ដឹកនាំក្រុង បានលើកទឹកចិត្ត និងសួរសុខទុក្ខវីរមាតាវៀតណាម គ្រួសារគោលនយោបាយ គ្រួសារដែលមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រីក្រដែលមានស្ថានភាពលំបាកខ្លាំង។ល។ ជូនពរគ្រប់ក្រុមគ្រួសារ ទទួលអំណរបុណ្យចូលឆ្នាំថ្មីជួបតែសេចក្តីសុខ និងសុភមង្គល។ ឆ្លងតាមរយៈនោះ ថ្នាក់ដឹកនាំក្រុងក៏រំពឹងថា គ្រប់គ្រួសារនឹងអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋ បន្តការគិតគូរ ពលកម្ម ផលិត ដើម្បីរួមចំណែកសម្រាប់ការអភិវឌ្ឍរួមរបស់ទីក្រុង។
លេខាមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី ឡេមិញខាយ ជូនអំណោយដល់គ្រួសារក្រីក្រ។
រូបថត៖ លីធាន
នៅក្នុងសប្តាហ៍កន្លងនេះដែរ គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំថ្មីវៀតណាម ញ៉ឹមយឹង ២០២២។ ការឧបត្ថម្ភ គឺទៅតាមក្រុមមុខសញ្ញា (អ្នកមានសគុណចំពោះបដិវត្តន៍; អ្នកមានអាយុពី ១០០ ឆ្នាំឡើងទៅ; កម្មាភិបាល អ្នករដ្ឋការ បុគ្គលិករដ្ឋ; កម្មាភិបាល បុគ្គលិករដ្ឋនៅសង្កាត់ ឃុំ ទីប្រជុំជន បុគ្គលិកមិនជំនាញនិងមិនទំនួលខុសត្រូវ នៅក្នុងសង្កាត់ ឃុំ ទីប្រជុំជន ភូមិនិងមណ្ឌល...) បានទទួលប្រាក់ឧបត្ថម្ភពី ៨០០.០០០ ដុង ១,១ លានដុង។ គណៈកម្មាធិការប្រជាជនក្រុងបានស្នើឱ្យគណៈកម្មាធិការប្រជាជនខណ្ឌ ស្រុក និងស្ថាប័នមុខងារ ពន្លឿន ចង្អុលការ អនុវត្តការផ្តល់ជូនដើម្បីកុំឱ្យមានការចំណាយស្ទួន ឬឆ្លកចោលមុខសញ្ញាដែលត្រូវទទួលឧបត្ថម្ភ ធានាការទូទាត់ដល់មុខសញ្ញារួចស្រេចយឺតបំផុតនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២។
* មុននោះ លេខាមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី ឡេមិញខាយ ក៏បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរ និងផ្តល់អំណោយ ចំនួន ៧៥០ ចំណែក ដល់គ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយ; កម្មករ និងពលករនៅបាកលីវ ដែលរងផលប៉ះពាល់ដោយជំងឺ COVID-១៩ និងជនរងគ្រោះដោយជាតិពុលឌីអុកស៊ីន។ ឧបនាយករដ្ឋមន្ត្រី ឡេមិញខាយ ជំនួសមុខឱ្យថ្នាក់ដឹកនាំបក្ស និងរដ្ឋ ផ្ញើនូវបិយវាចាសួរសុខទុក្ខនិងជូនពរដ៏កក់ក្តៅជាទីបំផុតដល់ថ្នាក់ដឹកនាំខេត្ត និងប្រជាជនទាំងមូល ជាពិសេសគ្រួសារគោលនយោបាយ។ ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យគណៈកម្មាធិការបក្ស ភូមិភាគ និងផ្នែកមុខងាររបស់ខេត្តបាកលីវ អនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ និងប្រឆាំងជំងឺរាតត្បាត; បន្តអនុវត្តយុទ្ធសាស្ត្រចាក់វ៉ាក់សាំងឱ្យមានប្រសិទ្ធភាពតាមផែនការ។ ធានានូវទំនិញសំខាន់ចាំបាច់ ដើម្បីបម្រើតម្រូវការរបស់ប្រជាជន; យកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពចរាចរណ៍ ដើម្បីឲ្យប្រជាជនទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយភាព “រីករាយ-សុវត្ថិភាព -សុភមង្គល”។
កាសែតកឹងធើភាសាខ្មែរ (សរុប)