កីឡា - ទេសចរណ៍ ទេសចរណ៍

17/01/2022 - 07:39

ត្រា​វិញ​ស្តារ​វិស័យ​ទេស​ចរណ៍​ក្នុង​បរិការណ៍​ប្រ​ក្រតី​ភាព​ថ្មី​

ដើម្បី​សម្រេច​ទិស​ដៅ​ដល់​ឆ្នាំ​ ២០២៥ ទទួល​ភ្ញៀវ​ទេស​ចរ​ចំ​នួន​ ២,៥ លាន​នាក់​ និង​ដល់​ឆ្នាំ​ ២០៣០ ទទួល​ភ្ញៀវ​ទេស​ចរ​ចំ​នួន ​៣,៦ លាន​នាក់​ ខេត្ត​ត្រា​វិញ​កំ​ពុង​ផ្តោត​លើ​ដំណោះ​ស្រាយ​ជាច្រើន​ ដើម្បី​ស្តារ​ឡើង​វិញ​សកម្ម​ភាព​ទេស​ចរណ៍​ក្នុង​បរិការណ៍​ប្រ​ក្រតី​ភាព​ថ្មី​។​

 ភ្ញៀវ​ទេស​ចរ​ទស្សនា​សារ​មន្ទីរ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ខេត្ត​ត្រា​វិញ​។​

ផ្តើម​ដំណើរ​ការ​សកម្ម​ភាព​ទេស​ចរណ៍​ក្នុង​បរិការណ៍​ “សម្រប​នឹង​សុវត្ថិ​ភាព​ បត់បែន​ គ្រប់​គ្រង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជំងឺ​ COVID-១៩” មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ​ ទើប​សហការ​ជា​មួយ​នឹង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​ទេស​ចរណ៍​ក្រុង​ហូជីមិញ​ រៀប​ចំ​ដំណើរ​ទស្សន​កិច្ច​ ឧទ្ទេស​នាម​នូវ​គោល​ដៅ​ទេស​ចរណ៍​របស់​ខេត្ត​ដល់​អ្នក​ជំនាញ​ អ្នក​វិទ្យា​សាស្រ្ត​ដែល​សកម្ម​ភាព​ក្នុង​វិស័យ​វប្ប​ធម៌​ ទេស​ចរណ៍​និង​អា​ជីវ​កម្ម​ ទេស​ចរ​ណ៍ក្នុង​និង​ក្រៅ​ខេត្ត​។​

តាម​ការ​វាយ​តម្លៃ​ពីវិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​ទេស​ចរណ៍​ក្រុង​ហូជីមិញ​ ត្រា​វិញ​មាន​សក្តានុពល​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍ ដោយ​មាន​ប្រ​ភព​ធនធាន​ទេស​ចរណ៍​ធម្ម​ជាតិ​និង​វប្ប​ធម៌​ដ៏​សម្បូរ​បែប​។​ ត្រា​វិញ​ស្ថិត​នៅ​ចន្លោះ​ទន្លេ​តៀង​និង​ទន្លេ​ហូវ ដោយ​មាន​ឆ្នេរ​សមុទ្រ​ប្រ​វែង​ ៦៥ គីឡូ​ម៉ែត្រ ត្រា​វិញ​មាន​ភូមិ​សាស្រ្ត​ឆ្នេរ​សមុទ្រ​លេច​ធ្លោ​បង្កើត​ជា​ប្រព័ន្ធ​ជីវ​ចំ​រុះ​ពិសេស​ប្លែក​នឹង​ខេត្ត​នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។​ ទន្ទឹម​នឹង​នោះ​ ត្រា​វិញ​ក៏​មាន​ប្រ​ភព​ធនធាន​ “ទេស​ចរណ៍​បៃតង​” តែមួយ​គត់​ក្នុង​តំ​បន់​ គឺ​ក្រុង​បៃតង​តាម​ដង​ផ្លូវ​ បាន​គ្រប​ដណ្តប់​ដោយ​ម្លប់​ត្រជាក់​នៃ​ដើម​ឈើ​ធំ​ៗ​មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ​។​ ម្យ៉ាង​ទៀត​ ថែម​ទាំង​មាន​កូន​កោះ​ជាច្រើន​និង​ចម្ការ​ផ្លែ​ឈើ​ ផ្តល់​ផលទាំង​ប្រាំង​វស្សា​ សម​ស្រប​អភិវឌ្ឍ ទម្រង់​អេកូទេស​ចរណ៍​តំ​បន់​ចម្ការ​។​ មួយ​អន្លើ​ដោយ​ការ​រស់​នៅ​លាយ​ឡំ​ដ៏​យូរ​អង្វែង​នៃ​ជន​ជាតិ​ទាំង​ ៣ កិញ ខ្មែរ​ ចិន​ នៅ​លើ​តំ​បន់​ដី​ត្រា​វិញ​។​ នេះ​គឺ​ជាលក្ខណៈ​សម្បត្តិ​ដើម្បី​ខេត្ត​បង្កើត​ផលិត​ផល​ទេស​ចរណ៍​វប្ប​ធម៌​ខុស​ប្លែក​ ពីភូមិ​ភាគ​នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។​

កេរ​ដំណែល​រមណីយ​ដ្ឋាន​គូស្រះ​ស្រី ​(ក្រុង​ត្រា​វិញ​)។​

ក្រៅ​ពីនោះ​ ក្នុង​ឆ្នាំ ​២០២១ សំ​ណង់​វាយោអគ្គិ​សនី​ជាច្រើន​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ត្រូវ​បាន​កសាង​សម្រេច​រួច​រាល់​ តភ្ជាប់​នឹង​បណ្តាញ​អគ្គិ​សនីជាតិ​ បង្កើត​បាន​ជា “វាល​វាយោអគ្គិ​សនី” ដ៏​ពិសេស​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​ត្រា​វិញ​។​ ត្រា​វិញ​ ក៏​ទើប​តែ​ដាក់​បង្ហាញ​ទម្រង់​ទេស​ចរណ៍​សហគមន៍​កោះ​ចីម នៅ​ឃុំ​ហ្វា​មិញ​ ស្រុក​ចូវ​ថាញ់ និង​កោះ​ហូ នៅ​ឃុំ​ឌឹក​មី ស្រុក​កាង​ឡុង​ នាំ​មក​នូវ​ភាព​ថ្មី​ថ្មោង​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​។​

លោក​យឿង​ហ្វាង​ស៊ុម​ នាយក​មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ ដើម្បី​បើក​ទ្វារ​ទេស​ចរណ៍​ធានា​សុវត្ថិ​ភាព​ដល់​ភ្ញៀវ​ទេស​ចរ​និង​ប្រ​ជា​ជន​ត្រា​វិញ​ អង្គ​ភាព​កំ​ពុង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ កសាង​និង​ដាក់​ចេញ​ក្រម​លក្ខឋាន​សុវត្ថិ​ភាព​ក្នុង​ការ​ប្រ​យុទ្ធ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ចំ​ពោះ​សកម្ម​ភាព​ទេស​ចរណ៍​លើ​ភូមិ​សាស្រ្ត​។​ យោង​តាម​នោះ​ នៅ​តាម​មណ្ឌល​កេរ​ដំណែល​ គោល​ដៅ​ទេស​ចរណ៍ មូល​ដ្ឋាន​ផ្គត់​ផ្គង់​សេវា​ ទេស​ចរណ៍ និង​ទីតាំង​ស្នាក់​នៅ​ពេល​បើក​ដំណើរ​ការ​ឡើង​វិញ​ ត្រូវ​ធានា​សម្រេច​ក្រុម​លក្ខឋាន​ចំ​នួន​ ៤ គឺ​គ្រប់​គ្រង​សុវត្ថិ​ភាព​ បម្រើ​ភ្ញៀវ​ សុវត្ថិ​ភាព​ លក្ខណៈ​ធ្វើ​ការ​នៃ​បុគ្គ​លិក​សុវត្ថិ​ភាព​ និង​ទទួល​ភ្ញៀវ​សុវត្ថិ​ភាព​៕​

  យោង​៖ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-មុនី​

ចែករំលែកអត្ថបទ