មុននេះ ឃុំថាមដូង ស្រុកមីស្វៀង ខេត្តសុកត្រាំង មានគ្រួសារក្រីក្រជាង ៥០%។ អាស្រ័យមានគោលនយោបាយវិនិយោគ និងការយកចិត្តទុកដាក់ចង្អុលការរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការខិតខំឈានឡើងរបស់ប្រជាជន ទើបឃុំនៅគ្រួសារក្រីក្រតែ ១,១២% ប៉ុណ្ណោះ។
បុលបានដើមទុនពីធនាគារគោលនយោបាយសង្គមកិច្ច បងត្រឹងធឿន វិនិយោគចិញ្ចឹមមាន់។
ឃុំថាមដូងមានជនរួមជាតិខ្មែររស់នៅជាង ៧៦% ម្ល៉ោះហើយឃុំបានទទួលផលពីកម្មវិធី គម្រោងជាច្រើនសម្រាប់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងការឧបត្ថម្ភថវិកា អង្គការមហាជននានាក៏បានបើកវគ្គហ្វឹកហ្វឺនផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វជូនសមាជិក។ ព្រមជាមួយនោះ យកចិត្តទុកដាក់ ពិនិត្យតាមដាន ណែនាំគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ ប្រើប្រាស់ប្រភពទុនចំគោលដៅ ជ្រើសរើសទម្រង់សមស្របនឹងលក្ខណៈសេដ្ឋកិច្ចគ្រួសារ សមស្របជាមួយនឹងដីធ្លី។ ផ្តើមពីនោះ ទម្រង់នានាពង្រីកបានប្រសិទ្ធភាព លើកកម្ពស់ប្រាក់ចំណូល រួមចំណែកលំនឹងជីវភាពជូនប្រជាជន។ លោកថាច់ឌី លេខាបក្ស ភូមិផ្នោរកំបុត ឱ្យដឹង៖ “ចាប់ពីរដ្ឋមានគោលនយោបាយវិនិយោគខាងផ្ទះសម្បែង ទុនបុល ពូជដំណាំ សត្វចិញ្ចឹម ផ្ទេរជូនបច្ចេកទេស។ល។ ឃើញថាមាមីងមានលក្ខណៈធ្វើការរកស៊ី ម្ល៉ោះហើយរកបានប្រាក់ចំណូល មានជីវភាពធូរធារ។ ទូទាំងភូមិសុទ្ធតែផ្ទះឥដ្ឋរឹងមាំ គ្មាននៅផ្ទះស្លឹកបណ្តោះអាសន្នដូចពីមុន”។
លោកផាមវ៉ាន់តៀង នៅភូមិផ្នោរកំបុត ឱ្យដឹង៖ “ខ្ញុំបានបុលទុនអាទិភាព ៥០ លានដុង ដើម្បីវិនិយោគដាំដំណាំរួមផ្សំ ចំណែកប្រពន្ធទិញបន្លែបង្ការលក់នៅផ្សារសុកត្រាំង។ ច្រើនឆ្នាំមកនេះ រកស៊ីមានប្រសិទ្ធភាព ខ្ញុំទិញដីដាំដំណាំបន្ថែមបាន ៥ កុង និងទិញរទេះសណ្តោងសម្រាប់ដឹកបន្លែទៅលក់នៅផ្សារ។ អាស្រ័យហេតុនោះ ទើបជីវភាពបានធូរធារឡើង ខ្ញុំបម្រុងសង់ផ្ទះដោយតម្លៃជាង ៥០០ លានដុង”។ បងត្រឹងធឿន នៅភូមិផ្នោរកំបុត ឱ្យដឹង៖ “ដោយសារបានរៀនបច្ចេកទេសចិញ្ចឹមសត្វ ហេតុនោះពេលរដ្ឋឱ្យគោទឹកដោះចិញ្ចឹម និងឱ្យបុល ៥០ លានដុង ខ្ញុំទិញមាន់ព្រលែងចិញ្ចឹមក្នុងចម្ការ។ សព្វថ្ងៃ ក្នុងចំណោមគោ ៦ ក្បាល មាន ២ ក្បាលផ្តល់ទឹកដោះ។ មាន់ដែលព្រលែងចិញ្ចឹមក្នុងចម្ការជាង ៣០០ ក្បាលបម្រុងនឹងលក់។ ដោយសារចិញ្ចឹមគោទឹកដោះ មាន់ទើបខ្ញុំមានជីវភាពធូរធារ”។
លោកឡឹមវ៉ាន់តឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាមដូង ឱ្យដឹង៖ “គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រជាច្រើន នៅលើភូមិសាស្រ្តឃុំបានទទួលផលពីកម្មវិធី គម្រោង និងគោលនយោបាយជនជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ អាស្រ័យការពិនិត្យតាមដានជិតដិតរបស់អង្គការមហាជន ទើបគ្រួសារទាំងនេះ ប្រើប្រាស់ប្រភពទុនចំគោលដៅ ពង្រីកបានប្រសិទ្ធភាពទម្រង់វិនិយោគ រួមចំណែកយ៉ាងធំធេងក្នុងការបំបាត់ភាពក្រីក្រ។ មកទល់ពេលនេះ ទូទាំងឃុំនៅមានគ្រួសារក្រីក្រតែ ៥៨ គ្រួសារប៉ុណ្ណោះ”៕
លីធាន-វិមាន