03/01/2022 - 08:13

អា​កាស​ធាតុ​ប្រែរដូវ​ ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​៖

គប្បី​រកឃើញ​បាន​ទាន់​ពេល​ករណី​ COVID-១៩ ធ្វើ​ការ​ព្យា​បាល​កាត់​បន្ថយ​ជំងឺ​ធ្ងន់​និង​ស្លាប់​

ក្រសួង​សុខា​ភិបាល​ សំ​ណូម​ពរ​បង្កើន​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ពិសេស​គឺ​ការ​ពិនិត្យ​តាម​ដាន​រកឃើញ​ទាន់​ពេល​ ព្យា​បាល​កាត់​បន្ថយ​ជំងឺ​ធ្ងន់​និង​ស្លាប់​ ដោយ​សារ​អា​កាស​ធាតុ​ប្រែពី​សិសិរ​រដូវ​ទៅ​និទាឃរ​ដូវ​ ជំងឺ​ងាយ​រាល​ដាល​ បំ​ផុត​គឺ​ក្នុង​ឱកាស​ចុង​ឆ្នាំ​ និង​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ ២០២២ ជិត​ដល់​ខាង​មុខ​។​

ចាក់​វ៉ាក់​សាំង​បង្ការ​ COVID-១៩ ដល់​សិស្ស​ថ្នាក់​ទី ៨ សាលា​អនុ​វិទ្យា​ល័យ​លឿង​ថេវិញ​ ក្រុង​កឹង​ធើ។​ រូប​ថត​៖ ឡាងភឿង

ក្នុង​សន្និ​បាត​ផ្សាយ​ផ្ទាល់​ទូទាំង​ប្រ​ទេស​ បញ្ជ្រាប​នូវ​ភារកិច្ច​មួយ​ចំ​នួន​ពីការ​ប្រ​យុទ្ធ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៅ​មូល​ដ្ឋាន​កន្លង​មក​ សាស្ត្រាចារ្យ​បណ្ឌិត​ ផាង​ត្រុង​ឡឹង​ ប្រ​ធាន​នាយក​ដ្ឋាន​សុខា​ភិបាល​បង្ការ​ ក្រសួង​សុខា​ភិបាល​ បាន​បញ្ជា​ក់​ ស្ថាន​ភាព​ជំងឺ​  COVID-១៩ ជាសារ​វន្ត​បាន​គ្រប់​គ្រង​ក្នុង​ទូទាំង​ប្រ​ទេស​ ក៏​បុ៉ន្តែ​មាន​ករណី​វិជ្ជមាន​ក្នុង​សហគមន៍​និង​ស្លាប់​មាន​និន្នា​ការ​កើន​រហ័ស​នៅ​ភូមិ​ភាគ​ជាច្រើន​។​ មូល​ហេតុ​ចម្បង​គឺ​ក្រោយ​ពីអនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១២៨/NQ-CP  និង​សេច​ក្តី​សម្រេច​លេខ​ ៤៨០០/QĐ-BYT និង​រាល់​សកម្ម​ភាព​សង្គម​វិលមក​ដំណើរ​ការ​ជាធម្ម​តា​។​ មេរោគ​នៅ​សេស​សល់​ក្នុង​សហគមន៍; វីរុស​បំ​ប្លែង​ខ្លួន​ Delta មាន​ល្បឿន​រាល​ដាល​យ៉ាង​រហ័ស​ និង​មាន​ហានិ​ភ័យ​ខ្ពស់​វីរុសបំ​ប្លែង​ខ្លួន​ថ្មី​ឆ្លង​ចូល​ប្រ​ទេស​វៀត​ណាម​ ម៉្យាង​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ មិន​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ ពិសេស​មិន​ពាក់​ម៉ាស់នៅ​ទីសាធា​រណៈ​; ភាព​សុាំ​របស់​អ្នក​ដែល​ចាក់​វ៉ាក់​សាំង​ដំណាក់​កាល​ដំបូង​ថយ​ចុះ​ តាម​ពេល​វេលា​ ខណៈ​ពេល​អ្នក​ដែល​ទើប​ចាក់​វ៉ាក់​សាំង​ត្រូវ​ការ​ពេល​វេលា​បង្កើត​ភាព​សុាំ ៘ ក្រសួង​សុខា​ភិបាល​ ស្នើ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​បណ្តា​ខេត្ត​ ក្រុង​ អនុ​វត្ត​ម៉ឺង​ម៉ាត់​កិច្ច​ចង្អុល​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​។​ បន្ត​វាយ​តម្លៃ​កម្រិត​ជំងឺ​រាត​ត្បាត​ ដើម្បី​មាន​វិធាន​ការ​សម​ស្រប​នឹង​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ជំងឺ​រាត​ត្បាត​ ធានា​សកម្ម​ភាព​ ស្តារ​ផលិត​កម្ម​ លើក​កម្ពស់​គុណ​ភាព​សុខា​ភិបាល​មូល​ដ្ឋាន​ ម្ចាស់​ការ​និង​ត្រៀម​លក្ខណៈ​បំ​ពាក់​បរិក្ខារ​ ធន​ធាន​មនុស្ស​ ឱថសព្យា​បាល​ និង​អុក​ស៊ី​ហ្សែន​សុខា​ភិបាល​ ដើម្បី​ធានា​ប្រ​ជា​ជន​ឆាប់​ទទួល​បាន​សុខា​ភិបាល​ពីដំបូង​ ពីចម្ងាយ​។​ បង្កើន​ការ​ធ្វើ​តេស្ត​ស្វែង​រកជំងឺ​ចំ​ពោះ​មុខ​សញ្ញា​ តំ​បន់​ដែល​មាន​ហានិ​ភ័យ​ខ្ពស់​ សំ​ដៅ​ប្រ​ទះ​ឃើញ​វីរុសបំ​ប្លែង​ខ្លួន​ថ្មី​ទាន់​ពេល​; រៀប​ចំ​ការ​ព្យា​បាល​ឱ្យ​បាន​ល្អ​នៅ​ផ្ទះ​ នៅ​មូល​ដ្ឋាន​ ដល់​អ្នក​វិជ្ជមាន​ជំងឺ ​COVID-១៩ ជៀស​វាង​ស្ថាន​ភាព​បញ្ជូន​ឡើង​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​បង្ក​ឱ្យ​ហួស​ចំ​ណុះ​៘

ឧប​នាយក​រដ្ឋ​មន្ត្រី​ វ៉ូវឌឹក​ដាម សង្កត់​ធ្ងន់​ចំ​ពោះ​ការ​ប្រែប្រួល​រីក​រាល​ដាល​នៃ​វីរុសបំ​ប្លែង​ខ្លួន​ថ្មី​ Omicron លើ​ពិភព​លោក​និង​ប្រ​ទេស​មួយ​ចំ​នួន​ក្នុង​តំ​បន់​ យើង​ត្រូវ​ត្រៀម​ចិត្ត​គំ​និត​ថា​ វីរុសបំ​ប្លែង​ខ្លួន​ថ្មី​នេះ​ បាន​កើត​មាន​នៅ​វៀត​ណាម​ ៘ ក្រសួង​សុខា​ភិបាល​ ធានា​ផ្គត់​ផ្គង់​ ឱ្យ​បាន​គ្រប់​គ្រាន់​ប្រ​ភេទ​ថ្នាំ​ប្រ​ឆាំង​វីរុស (ថង់ថ្នាំ​C) ដល់​ភូមិ​ភាគ​នានា​ ដើម្បី​ធ្វើ​ការ​ចែក​ចាយ​ថ្នាំ​ដល់​អ្នក​ដែល​ឆ្លង​វីរុស​មាន​តម្រូវ​ការ​ផឹកថ្នាំ​បាន​ឆាប់​បំ​ផុត​។​ ដាច់​ខាត​មិន​ត្រូវ​ឱ្យ​កើត​មាន​ស្ថាន​ភាព​ខ្វះ​ថ្នាំ​។​ ក្រសួង​សុខា​ភិបាល​ គណៈ​កម្មា​ធិការ​ បណ្តា​ខេត្ត​ ក្រុង​ចង្អុល​ការ​ ណែនាំ​ ហ្វឹក​ហ្វឺន​បង្កើន​ការ​រៀប​ចំ​ធ្វើ​ចត្តាឡីស័ក ស្វ័យ​ព្យា​បាល​នៅ​ផ្ទះ​ និង​នៅ​មូល​ដ្ឋាន​; ជៀស​វាង​ស្ថាន​ភាព​បញ្ជូន​ឡើង​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​បង្ក​ឱ្យ​ហួស​ចំ​ណុះ​។​ ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​ ត្រូវ​តែគ្រប់​គ្រង​អ្នក​ដែល​មាន​ជំងឺ​៘  ឧប​នាយក​រដ្ឋ​មន្ត្រី​ បញ្ជាក់​៖ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ក្រុម​ការ​ងារ ​COVID-១៩ សហគមន៍ នគរ​បាល​ កង​ប្រ​ជា​ស្វ័យ​ត្រាណ​សុខា​ភិបាល​និង​កង​កម្លាំង​ទាំង​អស់​ គប្បី​បន្ត​ ”ដើរ​គ្រប់​ច្រក​ គោះ​ទ្វារ​គ្រប់​ផ្ទះ​ ពិនិត្យ​គ្រប់​រូប​” ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ដែល​នៅ​ឆ្លៀត​ឆ្លក​ រកឃើញ​ជំនួយ​អ្នក​ជំងឺ​ មិន​ទុក​ឱ្យ​នរណា​ម្នាក់​កំ​ពុង​ធ្វើ​ចត្តាឡីស័ក ស្វ័យ​ព្យា​បាល​នៅ​ផ្ទះ​ មិន​បាន​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នោះ​ឡើយ​៕​

                   តាម​៖ moh.gov.vn - លេង​មី

 

ចែករំលែកអត្ថបទ