នៅអគាររដ្ឋសភា សមមិត្ត ត្រឹងថាញ់ម៉ឹង សមាជិកការិយាល័យនយោបាយ អនុប្រធានប្រចាំការនៃរដ្ឋសភា បានធ្វើការជាមួយក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា។ អញ្ជើញចូលរួម មានសមមិត្តអីថាញ់ហាណេក្ដាំ សមាជិកមជ្ឈិមបក្ស ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា។
សមមិត្ត ត្រឹងថាញ់ម៉ឹង ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។
ថ្លែងក្នុងកិច្ចប្រជុំ សមមិត្តត្រឹងថាញ់ម៉ឹង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តភារកិច្ចសំខាន់ៗឆ្នាំ ២០២១ និងផែនការផ្សព្វផ្សាយការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជនជាតិ។
ក្នុងបរិការណ៍នៃជំងឺ COVID-១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ ក្រុមប្រឹក្សាជនជាតិ បានច្បាមស្ថានភាព ឆ្លុះបញ្ចាំងបានទាន់ពេលពីទឹកចិត្ត បំណងប្រាថ្នារបស់ជនរួមជាតិបណ្តាជនជាតិ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារដោះស្រាយនូវបញ្ហាដែលជាប់ពាក់ព័ន្ធដល់គោលនយោបាយជនជាតិរបស់រដ្ឋសភា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា។
ផ្ដោតទៅលើបរិមាណការងារសំខាន់ៗរបស់រដ្ឋសភានៅឆ្នាំខាងមុខ សមមិត្ត ត្រឹងថាញ់ម៉ឹង ស្នើឱ្យក្រុមប្រឹក្សាជនជាតិ បន្តការក្តោបក្តាប់ បូកសរុប និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺ Covid-១៩ ដល់ជនរួមជាតិបណ្តាជនជាតិ ធ្វើសេនាធិការជូនប្រតិភូបក្សនៃរដ្ឋសភា ដើម្បីកំណត់បណ្ដាញភារកិច្ចសំខាន់ៗអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ធានាសុខុមាលភាពសង្គម អនុវត្តនូវគោលនយោបាយប្រកបដោយប្រសិទ្ធភាពផ្អែកលើស្មារតីនៃសេចក្តីសម្រេចលេខ ៨៨/២០១៩/QH14 ផ្តល់សច្ចានុមតិគម្រោងចម្រុះអភិវឌ្ឍសេដ្ឋកិច្ច -សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។ ពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមនៅពេលខាងមុខ ក្រុមប្រឹក្សាជនជាតិ គប្បីបង្កើនកិច្ចសហការជិតស្និទ្ធជាងទៀតជាមួយប្រតិភូតំណាងរដ្ឋសភានៃភូមិភាគនានា ធានាឱ្យប្រជាជនគ្រប់រូប ទទួលអំណរបុណ្យចូលឆ្នាំថ្មីវៀតណាមប្រកបដោយសុវត្ថិភាព និងកក់ក្តៅ។
ពាក់ព័ន្ធដល់កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ និងកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព កសាងជនបទថ្មីនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ អនុប្រធានប្រចាំការនៃរដ្ឋសភា ត្រឹងថាញ់ម៉ឹង ស្នើឱ្យក្រុមប្រឹក្សាជនជាតិម្ចាស់ការ រវាសរវៃ ឆាប់ប្រទះឃើញបញ្ហាជាប់ទាក់ទិន ភាពខ្វះចន្លោះទាន់ពេល និងលើកសំណើ ដំណោះស្រាយសមស្រប ប្រសិទ្ធភាពនឹងរដ្ឋសភា។ ចំពោះគម្រោងអំពីវិស័យជនជាតិកំពុងបានផ្សព្វផ្សាយ ក្រុមប្រឹក្សាជនជាតិ គប្បីជំរុញការស្នើយោបល់អ្នកជំនាញ អ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រង ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិនៃភូមិភាគនានា ដើម្បីដោះស្រាយនូវបញ្ហាលំបាក ភ្ជាប់នឹងគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជាពិសេស គឺសេចក្តីសម្រេចមហាសន្និបាតលើកទី ១៣ របស់បក្សអំពីការងារជនជាតិ៕
យោង៖ nhandan.vn-មុនី