ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/12/2021 - 08:24

នាយក​រដ្ឋ​មន្ត្រី​ ចង្អុល​ការ​ម្ចាស់​ការ​គ្រប់​គ្រង​មេរោគ​បំ​ប្លែង​ថ្មី​ Omicron

(Chinhphu.vn) - ការិ​យាល័យ​រដ្ឋា​ភិបាល​ បាន​ដាក់​ចេញ​នូវ​សារាចរ​លេខ​ ៨៧០៦/VPCP-KGVX ចុះ​ថ្ងៃ​ទី ២៩/១១/២០២១ មតិ​ចង្អុល​ការ​របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ ស្តីពី​ការ​គ្រប់​គ្រង​មេរោគ​បំ​ប្លែង​ថ្មី​ Omicron នៃ​វីរុស SARS-CoV-២។​

ក្នុង​សារាចរ​បាន​ចែង​ច្បាស់​ ថ្មី​ៗ​នេះ​លើ​ពិភព​លោក​បាន​រកឃើញ​មេរោគ​បំ​ប្លែង​ថ្មី​ Omicron របស់​វីរុស SARS-CoV-២ កំ​ពុង​ឆ្លង​រាល​ដាល​យ៉ាង​លឿន​នៅ​ប្រ​ទេស​ជាច្រើន​លើ​ពិភព​លោក​។​ ដើម្បី​ម្ចាស់​ការ​គ្រប់​គ្រង​ បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ ក៏​បាន​ស្នើ​ដល់​ក្រសួង​សុខា​ភិបាល​ គប្បី​ម្ចាស់​ការ​តាម​ដាន​ស្ថាន​ភាព​ប្រែប្រួល​នៃ​ជំងឺ​រាត​ត្បាត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​បំ​ប្លែង​ថ្មី​ Omicron គប្បី​ពិភាក្សា​ជាមួយ​នឹង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​ទាន់​ពេល​ ពិត​ប្រាកដ​ អំ​ពី​មេរោគ​បំ​ប្លែង​ថ្មី​នេះ​ ផ្អែក​លើ​មូល​ដ្ឋាន​នោះ​ក៏​បាន​លើក​ឡើង​នូវ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ទាន់​ពេល​ សម​ស្រប​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​ការ​ប្រែប្រួល​នៃ​ជំងឺ​រាត​ត្បាត​នេះ​។​

ក្រសួង​សុខា​ភិបាល​ ក្រសួង​ការ​បរទេស​ ក្រសួង​គមនាគមន៍​ដឹក​ជញ្ជូន​ ក្រសួង​នគរ​បាល​ ក្រសួង​ការ​ពារ​ប្រ​ទេស​ និង​គ្រប់​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ តាម​មុខ​ងារ​ ភារកិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​ ចង្អុល​ការ​ដល់​អង្គ​ភាព​មាន​សមត្ថ​កិច្ច​ បង្កើន​ការ​ត្រួត​ពិនិត្យ​អ្នក​ចូល​មក​និង​ទៅ​កាន់​ប្រ​ទេស​ដែល​រក​ឃើញ​ករណី​ឆ្លង​មេរោគ​បំ​ប្លែង​ថ្មី​ Omicron ឆ្លង​ដែន​ចូល​វៀត​ណាម​ ដើម្បី​ទប់ស្កាត់​ ហានិ​ភ័យ​ការ​រីក​រាល​ដាល​នៃ​មេរោគ​បំ​ប្លែង​ថ្មី​ចូល​មក​ប្រ​ទេស​យើង​៕​

ប្រែសម្រួល​៖មុនី​

ចែករំលែកអត្ថបទ