29/11/2021 - 08:06

ក្តី​រីក​រាយ​របស់​ប្រ​ជា​ជន​ពេល​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​COVID-១៩

ខេត្តសុកត្រាំង កំពុងពន្លឿនដំណើរការចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ដល់ប្រជាជន។ ឆ្លងតាមរយៈនោះ បង្កបានក្តីរីករាយ និងការទំនុកចិត្តរបស់ប្រជាជនក្នុងការអនុវត្តវិធានការបង្ការ ប្រឆាំងជំងឺ COVID-១៩។

ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ដល់​សិស្ស​អា​យុ​ចាប់​ពី ១២ ឆ្នាំ​ដល់​ ១៧ ឆ្នាំ​។​

តាម​ប្រ​សាសន៍​លោក​ស្រី​ គឹម​ធីង៉ុក​ហៀង  កម្មា​ភិបាល​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ មួយ​កន្លែង​នៅ​ក្រុង​សុក​ត្រាំង​ ឱ្យ​ដឹង​៖ នៅ​ទីនេះ​ មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ពី ១.០០០-២.០០០នាក់​ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩។​ “មិន​គិត​ថា​វ៉ាក់​សាំង​ប្រ​ភេទ​ណា មក​ពី​ប្រ​ទេស​ណា​ទេ គ្រាន់​តែឮ​ថា​ចាក់​វ៉ាក់​សាំង​គឺ​មាមីង​មក​កន្លែង​ចាក់​តែម្តង​។​ ជាពិសេស​ មាមីង​តែង​សហការ​ជា​មួយ​អ្នក​ចាក់​វ៉ាក់​សាំង​ ដូច្នេះ​យើង​ខ្ញុំ​ចាក់​សម្រេច​តាម​ល្បឿន​ដែល​បាន​កំ​ណត់​” បង​ស្រី​ហៀង បាន​ឱ្យ​ដឹង​ដូច្នេះ​។​ ដោយ​យល់​ថា​ ការ​ចាក់​វ៉ាក់​សាំង​ គឺ​ជាវិធាន​ការ​មួយ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ COVID-១៩ និង​ទិស​ស្លោក៖ “វ៉ាក់​សាំង​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​ គឺ​វ៉ាក់​សាំង​ដែល​បាន​ចាក់​ឆាប់​បំ​ផុត​” ដូច្នេះ​នៅ​ពេល​បាន​ជូន​ដំណឹង​មក​ចាក់​វ៉ាក់​សាំង​ គឺ​មាមីង​រីក​រាយ​គ្រប់​គ្នា​។​ អ្នក​មីង​លីធីវៀង​ នៅ​សង្កាត់​ ៥ ក្រុង​សុក​ត្រាំង​ បាន​និយាយ​៖ “ខ្ញុំ​មាន​អា​យុ​ ៦៣ ឆ្នាំ​ ដូច្នេះ​បាន​ចាក់​វ៉ាក់​សាំង​ Pfizer ចំ​នួន​ ២ ដូស ខ្ញុំ​រីក​រាយ​ណាស់​! ខ្ញុំ​ប្រាប់​កូន​ចៅ​ថា​ មាន​វ៉ាក់​សាំង​ចាក់​គឺ​ត្រេក​អរ​ណាស់​ទៅ​ហើយ​ វ៉ាក់​សាំង​មក​ពី​ប្រ​ទេស​ចិន​ ចក្រ​ភព​អង់​គ្លេស​ សហរដ្ឋ​អា​មេរិក​។​ល។​ ក៏​សុទ្ធ​តែ​ជួយ​ដល់​ការ​បង្ការ​ជំងឺ​ COVID-១៩ ដូច​គ្នា​។​ ម្ល៉ោះ​ហើយ​ កូន​ចៅ​របស់​ខ្ញុំ​ ក៏​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ VeroCell ចំ​នួន​ ២ ដូស ដើម្បី​បង្ការ​ជំងឺ​ COVID-១៩ ពួក​គេក៏​មាន​ការ​លំ​នឹង​ចិត្ត​។​ គ្រួ​សារ​ខ្ញុំ​ទាំង​មូល​តែង​អនុ​វត្ត​យ៉ាង​តឹង​រ៉ឹងនូវ​សារ​ ៥K ដើម្បី​ធានា​បាន​ល្អ​បំ​ផុត​ក្នុង​ការ​បង្ការ​ជំងឺ​ COVID-១៩”។​ បង​ស្រី​សើុង​ធី​ណីវ​ នៅ​ភូមិ​ព្រែក​ឆ្វេង​ ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង​ បាន​ចាក់​វ៉ាក់​សាំង​ VeroCell ចំ​នួន​ ២ ដូស ក៏​បាន​ឱ្យ​ដឹង​៖ “ បាន​ចាក់​វ៉ាក់​សាំង​ គឺ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​! ពីព្រោះ​បាន​អាន​កាសែត​ និង​មើល​ទូរ​ទស្សន៍​ បាន​ដឹង​ថា​ ការ​បាន​ចាក់​វ៉ាក់​សាំង​គឺ​ជួយ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ បើ​ឆ្លង​ជំងឺ​ក៏​ងាយ​ស្រួល​ព្យា​បាល​ជាង​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង​។​ ឥឡូ​វនេះ​ ខ្ញុំ​បាន​ចាក់​វ៉ាកសាំង​ ២ ដូស ក៏​មាន​ការ​លំ​នឹង​ចិត្ត​ជាង​មុន​”។​

ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ដល់​ប្រ​ជា​ជន​នៅ​ខេត្តសុ​កត្រាំង​។​

យោង​តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ ត្រឹង​វ៉ាន់​យ៉ុង អនុ​ប្រ​ធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​សុក​ត្រាំង​ មក​ទល់​នឹង​ពេល​នេះ​ ចំ​នួន​ប្រ​ជា​ជន​ដែល​មាន​អា​យុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ​ក្នុង​ខេត្ត​ ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ ១ ដូសសម្រេច​ជិត​ ៩០% បាន​ចាក់​ ២ ដូសសម្រេច​ជិត​ ៥៦% ហើយ​អត្រា​នៃ​ការ​គ្រប់​ដណ្ដប់​ដោយ​វ៉ាក់​សាំង​បាន​កើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ បច្ចុប្បន្ន​ខេត្ត​ កំ​ពុង​ពន្លឿន​ការ​ចាក់​វ៉ាក់​សាំង​ដល់​កុមារ​អា​យុ​ពី ១២ ឆ្នាំ​ដល់​ ១៧ ឆ្នាំ​។​ ដល់​ត្រី​មាស​ទីមួយ​នៃ​ឆ្នាំ​ ២០២២ នឹង​ចាក់​វ៉ាក់​សាំង​ COVID-១៩ ដល់​កុមារ​អា​យុ​ចាប់​ពី៣ឆ្នាំ​ដល់​ក្រោម​ ១២ ឆ្នាំ​ តាម​ការ​ប៉ាន់​ស្មាន​មាន​កុមារ​ប្រ​មាណ​ ១៨២.៤៨១ នាក់​ និង​កុមារ​មាន​អា​យុ​ចាប់​ពី ១២ ឆ្នាំ​ដល់​ក្រោម​ ១៨ ឆ្នាំ​ ដែល​មិន​ទាន់​បាន​ចាក់​។​ លោក​ត្រឹង​វ៉ាន់​យ៉ុង មាន​ប្រ​សាសន៍​៖ “ទន្ទឹម​នឹង​ការ​ពន្លឿន​ការ​ចាក់​វ៉ាក់​សាំង​ ប្រ​ជា​ជន​គប្បី​អនុវត្ត​យ៉ាង​តឹង​រ៉ឹងនូវ​សារ​ ៥K អនុវត្ត​ការ​រាយ​ការណ៍​សុខា​ភិបាល​ ស្កែន​កូដ​ QR ។​ល។​ ដើម្បី​អនុវត្ត​ឲ្យ​បាន​ល្អ​ការ​បង្ការ​ជំងឺ​ COVID-១៩ ខ្ញុំ​សង្ឃឹម​ថា​ ខេត្ត​នឹង​គ្រប់​គ្រង​ជំងឺ​បាន​ល្អ​ កាត់​បន្ថយ​ទាប​បំ​ផុត​ ការ​ឆ្លង​ជំងឺ​ក្នុង​សហគម​ន៍ និង​រួម​គ្នា​យក​ឈ្នះ​លើ​ជំងឺ​រាត​ត្បាត​”៕

​      លីធាន​-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ