សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ ខេត្តគៀងយ៉ាង កំពុងខិតខំសម្រេចបទដ្ឋានជាតិ សំដៅលើកកម្ពស់គុណភាពអប់រំ។
សិស្សសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ ប្រគំភ្លេងពិណពាទ្យ (រូបថតកាលជំងឺមិនទាន់ផ្ទុះរាលដាល)។
អ្នកគ្រូធីហុងវ៉ាង នាយិកាសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ ឱ្យដឹង៖ “សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ កំពុងកសាងបណ្ណាល័យឌីជីថល។ តាមការគ្រោងទុក ឆ្នាំសិក្សា២០២១-២០២២ បណ្ណាល័យរបស់សាលានឹងសម្រេចបទដ្ឋានតាមសេចក្តីសម្រេចលេខ ០១/២០០៣។ បន្ទាប់ពីអនុវត្តសម្រេចលក្ខឋាននេះ សាលានឹងបង្ហើយសំណុំបែបបទដើម្បីបានទទួលស្គាល់សម្រេចបទដ្ឋានជាតិ”។
ចែករំលែកបន្ថែមអំពីដំណើរការនៃការកសាង ផ្ដើមពីសាលាមួយនៅជួបការលំបាកច្រើនបានក្លាយជាសាលាសម្រេចបទដ្ឋានជាតិ អ្នកគ្រូហុងវ៉ាង បានលើកឡើងថា អាស្រ័យការខិតខំប្រឹងប្រែងរបស់សមូហភាពកម្មាភិបាល គ្រូបង្រៀននិងសិស្សានុសិស្សទាំងអស់របស់សាលា។ រួមដំណើរជាមួយសាលាគឺរដ្ឋអំណាចមូលដ្ឋាន ផ្នែកអប់រំ បានផ្សព្វផ្សាយ អនុវត្តនូវគោលនយោបាយវិនិយោគព្រមៗគ្នា ដើម្បីសាលាមានភាពសមរម្យ ស្អាតបាត ឆ្លើយតបតម្រូវការសិក្សានិងថែទាំបានល្អដល់សិស្សអន្តេវាសិកដូចសព្វថ្ងៃនេះ។ លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ “កងជួរកម្មាភិបាល គ្រូបង្រៀនរបស់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ បានអភិវឌ្ឍដោយឥតឈប់ឈរ។ លក្ខណៈមូលដ្ឋានសម្ភារៈរបស់សាលាក៏កាន់តែប្រសើរឡើង។ បន្ទប់រៀន ទីលានកម្សាន្ត កន្លែងស្នាក់នៅ និងអាហារដ្ឋានសម្រាប់សិស្សអន្តេវាសិក បានគណៈ ផ្នែក វិនិយោគបង្កើនកម្រិតជារឿយៗ។ នេះក៏ជាមូលដ្ឋានគ្រឹះសម្រាប់សិស្សជនជាតិភាគតិចរៀនសូត្របានល្អ និងអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ក្លាយជាប្រភពធនធានមនុស្សមានចំណេះដឹងនៅអនាគត”។
សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ មាន ៨ បន្ទប់ ដោយមានសិស្សស្នាក់នៅ ២៤៨រូប។ បច្ចុប្បន្នសាលាមានមូលដ្ឋានសម្ភារៈ និងគ្រឿងបរិក្ខារគ្រប់គ្រាន់ ដើម្បីគ្រប់គ្រង ចិញ្ចឹម បំប៉ន ថែទាំសិស្សនិងរៀបចំដំណើរការអប់រំពិសេសដោយឡែក។ បច្ចុប្បន្ន មូលដ្ឋានសម្ភារៈរបស់សាលាបានឆ្លើយតបនឹងការរៀន ២ ពេលក្នុងមួយថ្ងៃ។ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ មានកម្មាភិបាល គ្រូបង្រៀន ២៨ រូប ក្នុងនោះ ១៩ រូបជាជនជាតិខ្មែរ។ កម្មាភិបាល គ្រូបង្រៀនរបស់សាលាបានសម្រេចនិងសម្រេចលើសបទដ្ឋាន ក្នុងនោះ មានមហាបរិញ្ញា ១ រូប។ កងជួរកម្មាភិបាល គ្រូបង្រៀនតែងយកអស់ពីចិត្តពីថ្លើមគិតគូរដល់ការសិក្សា លក្ខណៈមូលដ្ឋានសម្ភារៈត្រូវបានធានាគ្រប់គ្រាន់ ទើបដំណាច់ឆ្នាំសិក្សា ២០២០-២០២១ គឺគ្រប់លក្ខឋានទាំងអស់តាំងពីចរិយាសម្បត្តិនិងសមត្ថភាពរៀនសូត្ររបស់សិស្ស សុទ្ធសឹងសម្រេចនិងសម្រេចលើសផែនការដាក់ចេញ។ ក្នុងនោះ សិស្សប្រឡងបញ្ចប់កម្រិតអនុវិទ្យាល័យជាប់ទាំង១០០%៕
ហាថាញ-ត្រឹងហ្គោន