22/11/2021 - 08:26

ក្រសួង​សុខា​ភិបាល​ ណែនាំចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ដល់​កុមារ

ក្រសួង​សុខា​ភិបាល​បាន​ដាក់​ចេញ​សេច​ក្តី​សម្រេច​លេខ​ ៥០០២/QĐ-BYT ស្តីពី​ការ​”ណែនាំ​កែប្រែ​ និង​បំ​ពេញ​បន្ថែម​សេច​ក្តី​ណែនាំ​ពិនិត្យ​សម្រាំង​មុន​ពេល​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID -១៩ ដល់​កុមារ​”។​

រូប​ភាព​ជា​ឧទាហរណ៍​។​

យោង​តាម​សេច​ក្តី​សម្រេច​ខាង​លើ​ ការ​ពិនិត្យ​សម្រាំង​មុន​ពេល​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID -១៩ ដល់​កុមារ​ រួម​មាន​ការ​ងារ​ដូច​៖ វាស់​កម្តៅ​ខ្លួន​ និង​វាស់​ចង្វាក់​បេះ​ដូង​។​

មាន​កត្តា​ ៨ យ៉ាង​ ដែល​អ្នក​ពិនិត្យ​សម្រាំង​គប្បី​យក​ចិត្ត​ទុក​ដាក់​៖ មាន​ប្រ​វត្តិ​ប្រ​តិក​ម្ម​នឹង​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ដែល​ចាក់​លើ​កមុន​ ឬ​សមាស​ធាតុ​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID -១៩; អ្នក​ដែល​មាន​ជំងឺ​ស្រួច​ស្រាវ​ ឬ​ជំងឺ​រុាំរ៉ៃ​រើឡើង​វិញ​; មាន​ប្រ​វត្តិ​ប្រតិ​កម្ម​នឹង​សារ​ធាតុ​ដែល​ធ្វើ​ឱ្យ​ប្រតិ​កម្ម​ណា​មួយ​; វិបត្តិ​ស្មារតី​, វិបត្តិ​អា​កប្ប​កិរិយា​; មាន​ជំងឺ​ពីកំ​ណើត​ ជំងឺ​រុាំរ៉ៃបេះ​ដូង​, សួត​, ប្រ​ព័ន្ធ​រំលាយ​អា​ហា​រ, តម្រងនោម, ឈាម​; ស្ដាប់​ចង្វាក់​បេះ​ដូង​ សួត​លោត​ខុស​ប្រ​ក្រតី​; ប្រតិ​កម្ម​អា​ណាហ្វី​ឡាក់​ស៊ីល​កម្រិត​ ៣ ឡើង​ទៅ​ ជាមួយ​នឹង​សារ​ធា​តុ​ដែល​ធ្វើ​ឱ្យ​ប្រតិកម្ម​ណា​មួយ​ (កត់​ត្រា​ច្បាស់​ ពីភ្នាក់​ងារ​បណ្តាល​ឱ្យ​ប្រតិ​កម្ម​…) រាល់​ការ​ហាម​ប្រើ​ប្រាស់​ថ្នាំ​និង​ការ​ពន្យាពេល​ផ្សេង​ៗ​ទៀត​ (បើ​មាន​គប្បី​កត់​ត្រា​ឱ្យ​ច្បាស់​លាស់​) ។​

ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ បាន​លើ​កឡើង​យ៉ាង​ច្បាស់​ កុមារ​គ្រប់​លក្ខណៈ​ចាក់​វ៉ាក់​សាំង​បាន​ភ្លាម​នោះ​ គឺ​កុមារ​គ្មាន​សញ្ញា​ខុស​ប្រ​ក្រតី​ និង​គ្មាន​ការ​ហាម​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ បង្ការ​តាម​ការ​ណែនាំ​របស់​ក្រុម​ហ៊ុន​ផលិត​។​

ការ​ហាម​ចាក់​ប្រ​ភេទ​វ៉ាក់​សាំង​ដូច​គ្នា​ នៅ​ពេល​មាន​ប្រវត្តិ​ច្បាស់​លាស់​នៃ​ការ​ប្រតិ​កម្ម​អា​ណាហ្វី​ឡាក់​ស៊ីល​ចំ​ពោះ​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ លើក​មុន​ ឬ​សមាស​ធាតុ​នៃ​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩។​

 ពន្យាពេល​ចាក់​វ៉ាក់​សាំង​បង្ការ​ដល់​កុមារ​ដែល​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ និង​ជំងឺ​រុាំរ៉ៃរើឡើង​។​

 ប្រុង​ប្រ​យ័ត្ន​ពេល​ចាក់​វ៉ាក់​សាំង​ដល់​កុមារ​ដែល​មាន​ប្រវត្តិ​ប្រតិ​កម្ម​ជាមួយ​នឹង​សារ​ធាតុ​ដែល​ធ្វើ​ឱ្យ​ប្រតិ​កម្ម​; មាន​វិបត្តិ​ស្មារតី​, វិបត្តិ​អា​កប្ប​កិរិយា​។​

បញ្ជូន​ទៅ​ពិនិត្យ​សម្រាំង​ និង​ចាក់​វ៉ាក់​សាំង​នៅ​មន្ទីរ​ពេទ្យ​បើ​កុមារ​មាន​ជំងឺ​ពីកំ​ណើត​ ជំងឺ​ រុាំរ៉ៃបេះ​ដូង​ សួត​ ប្រ​ព័ន្ធ​រំលាយ​អា​ហារ តម្រងនោម ឈាម​; ស្ដាប់​ចង្វាក់​បេះ​ដូង​ សួត​លោត​ខុស​ប្រ​ក្រតី​; ប្រតិ​កម្ម​អា​ណា​ហ្វីឡាក់​ស៊ីល​កម្រិត​ ៣ ឡើង​ទៅ​ ជាមួយ​នឹង​សារ​ធាតុ​ដែល​ធ្វើ​ឱ្យ​ប្រតិ​កម្ម​ណាមួយ​ (កត់​ត្រា​ច្បាស់​ ភ្នាក់​ងារ​បណ្តាល​ឱ្យ​ប្រតិ​កម្ម​…)។​

យុទ្ធ​នាការ​ចាក់​វ៉ាក់​សាំង​ដល់​កុមារ​ ចាប់​ពីអា​យុ​ ១២-១៧ ឆ្នាំ​នឹង​ផ្សព្វ​ផ្សា​យអនុវត្ត​ទូទាំង​ប្រ​ទេស​ចាប់​ពីខែវិច្ឆិកា​ ឆ្នាំ​ ២០២១ តទៅ​ តាម​ដំណើរ​ការ​ចាប់​អា​យុ​ពីខ្ពស់​មក​ទាប​ អា​ទិភាព​ចំ​ពោះ​ក្រុម​ដែល​មាន​អា​យុ​ ១៦-១៧ ឆ្នាំ​ និង​ចុះ​មក​តាម​វ័យ​ តាម​ល្បឿន​នៃ​ដំណើរ​ការ​ផ្គត់​ផ្គង់​វ៉ាក់​សាំង​ និង​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​នៅ​ភូមិ​ភាគ​នីមួយ​ៗ​។​

ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ដល់​កុមារ​ គឺ​ត្រូវ​បាន​ធ្វើ​មុន​ចំ​ពោះ​ភូមិ​ភាគ​ណាដែល​ឆ្លង​កាត់​ការ​អនុវត្ត​គម្លាត​សង្គម​ និង​មាន​អត្រា​ឆ្លង​ជំងឺ​ COVID-១៩ ខ្ពស់​។​ ភូមិ​ភាគ​ដែល​មាន​ប្រ​ជា​ជន​រស់​នៅ​កុះ​ករ មាន​ហានិ​ភ័យ​ជំងឺ​ឆ្លង​រាល​ដាល​ខ្ពស់​។​

ក្រុម​អ្នក​ឯក​ទេស​នៃ​វិទ្យា​ស្ថាន​អនា​ម័យ​និង​រោគ​រាត​ត្បាត​មជ្ឈិម​ បាន​ណែនាំ​ដល់​គ្រប់​ភូមិ​ភាគ​រៀប​ចំ​អនុវត្ដ​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ដល់​កុមារ​តាម​រូប​ភាព​នៃ​យុទ្ធ​នាការ​ នៅ​ទីតាំង​ចាក់​វ៉ាក់​សាំង​ដែល​បាន​កំ​ណត់ ឬ​ទីតាំង​ចល័ត​ និង​តាម​សាលា​រៀន​។​

ចំ​ពោះ​កុមារ​ដែល​មាន​អា​យុ​ពី ១២-១៧ ឆ្នាំ​ ហើយ​កំ​ពុង​រៀន​នឹង​ធ្វើ​បញ្ជី​រាយ​នាម​តាម​ថ្នាក់​ និង​ធ្វើ​ការ​ចាក់​វ៉ាក់​សាំង​មុន​ដល់​ក្រុម​សិស្ស​វិទ្យា​ល័យ​ លំ​ដាប់​លំ​ដោយ​ចាប់​ពីថ្នាក់​ទី ១២ ថ្នាក់​ទី ១១ និង​ថ្នាក់​ទី ១០។​ ទើប​ដល់​សិស្ស​អនុ​វិទ្យា​ល័យ​ចាប់​ពីថ្នាក់​ទី ៩ ថ្នាក់​ទី ៨ និង​ថ្នាក់​ទី ៧។​

ចំ​ពោះ​កុមារ​មិន​ទៅ​រៀន​នឹង​ធ្វើ​ការ​ស្រង់​ស្ថិតិ​ និង​ធ្វើ​បញ្ជី​រាយ​នាម​ក្នុង​សហគមន៍ ដើម្បី​ធានា​មិន​ឱ្យ​បាត់​ឱកាស​ចាក់​វ៉ាក់​សាំង​ដល់​កុមារ​។​ វ៉ាក់​សាំង​ដែល​ប្រើ​ប្រាស់​សម្រាប់​ចាក់​ឱ្យ​កុមារ​អា​យុ​ពី ១២-១៧ ឆ្នាំ​ គឺ​វ៉ាក់​សាំង​ Comirnaty របស់​ Pfizer ប្រើ​ប្រាស់​ដូច​មនុស្ស​ ១៨ឆ្នាំ​ឡើង​ទៅ​។​ ជាមួយ​នឹង​កម្រិត​ ០.៣ ml ក្នុង​មួយ​ដូស, ចាក់​ត្រង់​ស្មា; កាល​បរិច្ឆេទ​ចាក់​ ២ ដូស ចន្លោះ​ពេល​រវាង​ការ​ចាក់​ ២ ដូស គឺ​ពី ៣ ទៅ​ ៤ សប្តាហ៍​  (ពី ២១ ទៅ​ ២៨ ថ្ងៃ​) ។​

ដើម្បី​ធានា​សុវត្ថិ​ភាព​ការ​ចាក់​វ៉ាក់​សាំង​ ត្រូវ​មាន​ការ​សហកា​ររបស់​លោក​គ្រូ​ អ្នក​គ្រូ​និង​ឪ​ពុក​ម្តាយ​សិស្ស​។​ ឪ​ពុក​ម្តាយ​ និង​អា​ណាព្យា​បាល​សិស្ស​ត្រូវ​ចុះ​ហត្ថ​លេខា​លើ​ក្រដាស​យល់​ព្រម​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ដល់​កុមារ​; ព្រម​ជា​មួយ​នោះ​ ត្រូវ​អប់​រំផ្លូវ​ចិត្ត​ ថែទាំ​សុខ​ភាព​កុមារ​ឱ្យ​បាន​ល្អ​មុន​ពេល​ចាក់​វ៉ាក់​សាំង​ និង​រួម​គ្នា​តាម​ដាន​សុខ​ភាព​កុមារ​ក្រោយ​ពីចាក់​វ៉ាក់​សាំង​ ធ្វើ​តាម​ការ​ណែនាំ​របស់​កម្មា​ភិបាល​ចាក់​វ៉ាក់​សាំង​”។​ សាស្ត្រាចារ្យ​រង​ វេជ្ជ​បណ្ឌិត​ យឿងធីហុង​ នាយក​រង​វិទ្យា​ស្ថាន​អនា​ម័យ​ និង​រោគ​រាត​ត្បាត​មជ្ឈិម​ បាន​សង្កត់​ធ្ងន់​ដូច្នេះ​។​

បច្ចុប្បន្ន​ មាន​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ពីរប្រ​ភេទ​ ដែល​បាន​ផ្ដល់​អា​ជ្ញា​ប័ណ្ណ​ សម្រាប់​ចាក់​ដល់​កុមារ​ គឺ​៖ Pfizer និង​ Moderna របស់​អា​មេរិក​។​ ក៏​ប៉ុន្តែ​ បច្ចុ​ប្បន្ន​ប្រ​ទេស​វៀត​ណាម​ មាន​វ៉ាក់​សាំង​តែមួយ​ប្រ​ភេទ​ដើម្បី​ចាក់​បង្ការ​ជំងឺ​ COVID-១៩ ឱ្យ​កុមារ​គឺ​ Pfizer ៕​

     យោង​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-  ប្រែសម្រួល​៖ ត្រឹង​ហ្គោន

ចែករំលែកអត្ថបទ