ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/11/2021 - 08:26

ផ្នែក​សុខា​ភិបាល​ គប្បី​ធ្វើ​សេនា​ធិការ​ជូន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ អំ​ពី​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ សម្រប​ខ្លួន​ជា​មួយ​នឹង​ដំណាក់​កាល​នេះ​

 (កឹង​ធើ)- សប្ដាហ៍​កន្លង​ គណៈ​ចង្អុល​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ក្រុង​កឹង​ធើ បាន​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ជាមួយ​ នឹង​ខ័ណ្ឌ​ ស្រុក​នានា​ក្នុង​ក្រុង​កឹង​ធើ។​

សម​មិត្ត​ ឡេក្វាង​ម៉ាញ់ ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។​

យោង​តាម​នោះ​ ភាព​លំ​បាក​របស់​ក្រុង​ ក្នុង​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ គឺ​តួលេខ​អ្នក​វិជ្ជមាន​ F0 កើន​ឡើង​យ៉ាង​កំ​ហុកនៅ​តាម​មន្ទីរ​ពេទ្យ​កម្រិត​ ១ ត្រូវ​រៀប​ចំ​គ្រែ​បន្ថែម​ឱ្យ​លើស​ចំ​នួន​ដើម្បី​ទទួល​យក​អ្នក​ជំងឺ​; នៅ​មាន​មនុស្ស​អា​យុ​លើ​ ១៨ ឆ្នាំ​ ជិត​ ៣៩.០០០ នាក់​ មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង​។​ល។​ ទី​បញ្ជា​ការ​បាន​ស្នើ​គណៈ​ចង្អុល​ការ​ អនុ​ញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ប្រ​ភព​វ៉ាក់​សាំង​ Pfizer ដែល​បាន​ផ្ដល់​ជូន​ ដើម្បី​ដំណើរ​ការ​ចាក់​ឱ្យ​កុមារ​អា​យុ​ចាប់​ពី ១២ ដល់​ ១៧ ឆ្នាំ​; អនុ​ញ្ញាត​សាក​ល្បង​ដាក់​អ្នក​ F1 ឱ្យ​ធ្វើ​ចត្តាឡី​ស័ក​នៅ​ផ្ទះ​; សាក​ល្បងគ្រប់​គ្រង​ ធ្វើ​ចត្តា​ឡីស័ក និង​ព្យា​បាល​អ្នក​វិជ្ជមាន​ F0 នៅ​នឹង​ផ្ទះ​ និង​បង្កើត​ក្រុម​សុខា​ភិបាល​ចល័ត​ ៨៣ ក្រុម​ ដើម្បី​ជំនួយ​ដល់​ការ​ងារ​គ្រប់​គ្រង​អ្នក​ F1 នៅ​នឹង​ផ្ទះ​ និង​គ្រប់​គ្រង​ធ្វើ​ចត្តាឡីស័ក ព្យា​បាល​អ្នក​វិជ្ជមាន​ F0 នៅ​នឹង​ផ្ទះ​។​ល។​

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​ សម​មិត្ត​ ឡេ​ក្វាង​ម៉ាញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ បញ្ជាក់​៖ ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID- ១៩ ប្ដូរ​ពី “Zero COVID” មក​សម្រប​ខ្លួន​ សុវត្ថិ​ភាព​ ឈ្លាសវៃ គ្រប់​គ្រង​ជំងឺ​ COVID- ១៩ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​ នោះ​គឺ​ប្ដូរ​ពីវិ​ធាន​ការ​គម្លាត​សង្គម​ បិទ​ខ្ទប់​។​ល។​ មក​ប្រើ​វិធាន​ការ​សុខា​ភិបាល​ជា​ចម្បង​។​ ផ្នែក​សុខា​ភិបាល​ត្រូវ​ធ្វើ​ការ​ឱ្យ​អស់​ទំ​ហឹង​ ធ្វើ​សេនា​ធិការ​ដល់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ អំ​ពី​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ សម្រប​ខ្លួន​ជាមួយ​នឹង​ដំណាក់​កាល​នេះ​។​ ដើម្បី​ព្យា​បាល​អ្នក​វិជ្ជមាន​ F0 នៅ​នឹង​ផ្ទះ​ ក្រុម​សុខា​ភិបាល​ចល័ត​ត្រូវ​មាន​បុគ្គ​លិក​ច្បាស់​លាស់​ ត្រូវ​រៀប​ចំ​ថ្នាំ​ បរិក្ខារ​ពេទ្យ​និង​មាន​លក្ខន្ដិកៈ សហការ​ជាមួយ​ដំណាក់​សុខា​ភិបាល​មជ្ឈ​មណ្ឌល​សុខា​ភិបាល​។​ ព្រម​ជា​មួយ​នោះ​ ប្រ​គល់​ភារ​កិច្ច​ឱ្យ​បាន​ច្បាស់​លាស់​ពីការ​ត្រួត​ពិនិត្យ​ តាម​ដាន​នូវ​ការ​អនុវត្ត​តាម​សេច​ក្ដី​កំ​ណត់​របស់​អ្នក​ F1, F0 នៅ​នឹង​ផ្ទះ​។​

សម​មិត្ត​លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ចង្អុល​ការ​ផ្នែក​សុខា​ភិបាល​ ត្រួត​ពិនិត្យ​ឡើង​វិញ​ប្រ​ភេទ​ថ្នាំ​ព្យា​បាល​ជំងឺ​ COVID-១៩ និង​សម្ភារៈ​សម្រាប់​មន្ទីរ​ពេទ្យ​ព្យា​បាល​អ្នក​វិជ្ជមាន​ F0 នៅ​កម្រិត​១, ២, ៣ និង​អ្នក​វិជ្ជ​មាន​ F0 ព្យា​បាល​នៅ​នឹង​ផ្ទះ​។​ អនុ​គណៈ​កម្ម​ការ​សុខា​ភិបាល​ ផ្ដុំ​កម្លាំង​ដោះ​ស្រាយ​បញ្ហា​ជាប់​ទាក់​ទិនអ្នក​វិជ្ជមាន​ F0 ប្តូរ​កម្រិត​ព្យា​បាល​។​ ប្រ​កាស​ជាសាធារណ៍​លេខ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការណ៍​របស់​មន្ទីរ​ពេទ្យ​ ខណៈ​ពេល​មាន​អា​ការៈ​ធ្ងន់​ត្រូវ​បញ្ជូន​ជាបន្ទាន់​។​ ព្រម​ជា​មួយ​នោះ​ ត្រៀម​បម្រុង​បន្ថែម​គ្រែនិង​បរិក្ខារ​ពេទ្យ​ចាំ​បាច់​សម្រាប់​ព្យា​បាល​អ្នក​វិជ្ជ​មាន​ F0 ធ្ងន់​។​ល។​ សម​មិត្ត​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ សំ​ណូម​ពរគ្រប់​អង្គ​ភាព​ ភូមិ​ភាគ​គប្បី​ជំរុញ​ខ្លាំង​ក្លាការ​ងារ​ផ្សព្វ​ផ្សាយ ណែនាំ​; បង្កើន​ការ​ត្រួត​ពិនិត្យ​តាម​ដាន​ការ​អនុ​វត្ត​សេច​ក្ដី​កំ​ណត់​នៃ​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ចំ​ពោះ​ស្ថាប័ន​ អង្គ​ការ​ បុគ្គ​ល បំ​ផុត​គឺ​ការ​អនុវត្ត​សារ​ ៥K នៅ​កន្លែង​ផ្ដុំ​គ្នា​ច្រើន​។​ ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់ រាល់​ករណី​ប្រ​ព្រឹត្ត​ល្មើស​ បំ​ផុត​គឺ​ប្រ​ព្រឹត្ត​ល្មើស​ធ្វើ​ឱ្យ​ជំងឺ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍។​ គ្រប់​អង្គ​ភាព​សុខា​ភិបាល​ជំរុញ​ខ្លាំង​ការ​ធ្វើ​តេស្ដ PCR មិន​ត្រូវ​ទុក​ឱ្យ​ការ​ធ្វើ​តេស្ដ និង​ផ្ដល់​លទ្ធ​ផល​យឺត​នោះ​ទេ៕​

                             ហ.ហ្វា - ថាច់​ធី

ចែករំលែកអត្ថបទ