(កឹងធើ) – មន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ បានរៀបចំយ៉ាងឱឡារិកពិធីប្រទានកិត្តិនាមថ្នាក់រដ្ឋ អនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម ២០-១១ ។ ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញជាមួយទីតាំងតភ្ជាប់ស្នូល គឺសាលប្រជុំមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុង និងទីតាំងតភ្ជាប់ចំនួន ៩ នៅតាមខ័ណ្ឌ ស្រុកនានា។
គ្រូបង្រៀនឆ្នើមរបស់ក្រុង ដោះដូរចែករំលែកក្តីរីករាយក្នុងបុព្វហេតុបណ្តុះបណ្តាលមនុស្ស។
ស្ថិតក្នុងបរិយាកាសដ៏ឱឡារិកនៃពិធីប្រទានកិត្តិនាម ជំនួសមុខថ្នាក់ដឹកនាំក្រុង លោក យឿងតឹងហៀង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុង បានប្រសិទ្ធពរនិងស្ងើចសរសើរលទ្ធផលដែលសម្រេចបានរបស់កងជួរគ្រូបង្រៀនក្នុងបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្ស ទន្ទឹមនឹងនោះ គូសបញ្ជាក់ពីតួនាទីសំខាន់ពិសេសជាគ្រូក្នុងសង្គម។ លោកយឿងតឹងហៀង សង្ឃឹមថា កម្មាភិបាលគ្រប់គ្រងនិងកងជួរគ្រូបង្រៀន ប្រឡងប្រណាំងសម្រេចភារកិច្ចឆ្នើម ដំបូងគឺភារកិច្ចដ៏សំខាន់ក្នុងឆ្នាំសិក្សា ២០២១ - ២០២២។ ដើម្បីបន្តអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចលេខ ២៩-NQ/TW គប្បីបន្តការរក្សា ពង្រីកប្រវេណីដ៏ឧត្តុង្គឧត្តមរបស់គ្រូបង្រៀន។ ផ្តោតសំខាន់លើការបំប៉នសតិអារម្មណ៍ នយោបាយ និងសីលធម៌ ជំរុញការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ។ល។ គ្រូបង្រៀនម្នាក់ៗ រៀនសូត្រលើកកម្ពស់ចំណេះដឹងមុខជំនាញ វិជ្ជាជីវៈដោយឥតឈប់ឈរ គំរូ ប្តេជ្ញាចិត្តសកម្មក្នុងការផ្លាស់ថ្មី ដើរឱ្យទាន់សម័យកាល ឆ្លើយតបបានទៅនឹងសំណូមពរកាន់តែខ្ពស់អំពីការផ្លាស់ថ្មីនៃមូលដ្ឋានគ្រឹះ លើគ្រប់វិស័យអប់រំនិងបណ្តុះបណ្តាល។
ទូទាំងផ្នែកអប់រំក្រុង បច្ចុប្បន្ន មានបុគ្គលិក អ្នករដ្ឋការជាង ១៥.០០០ រូប។ ក្នុងពិធីខួបអនុស្សាវរីយ៍នេះ បានប្រទានកិត្តិនាមដល់គ្រូបង្រៀន ១ រូបជាគ្រូបង្រៀនប្រជាជន និង ៧៥ រូបជាគ្រូបង្រៀនឆ្នើម។ គ្រូបង្រៀនដែលមានកិត្តិយសបានរដ្ឋប្រទានកិត្តិនាមដ៏ឧត្តុង្គឧត្តមជាគ្រូបង្រៀនប្រជាជននោះ គឺសាស្ត្រាចារ្យរង បណ្ឌិតហ្វិញថាញ់ញ៉ា នាយកមហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យាកឹងធើ។
នាឱកាសនេះដែរ សមូហភាពការិយាល័យអប់រំមតេ្ដយ្យ មន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុង មានកិត្តិយសបានទទួលគ្រឿងឥស្សរិយយសពលកម្មលេខ ៣។ គ្រូបង្រៀន ៦ រូប មានកិត្តិយសបានទទួលបណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងបុគ្គល ១៤ រូប បានទទួលអនុស្សរិយយស “ដើម្បីបុព្វហេតុអប់រំ” សម្រាប់មុខសញ្ញាក្រៅផ្នែកអប់រំ៕
ប៊ិតង៉ុក - លីសៀ