15/11/2021 - 09:34

នគរ​បាល​ក្រុង​កឹង​ធើ ចាត់​វិធាន​ការ​ចំ​ពោះ​ការ​ផ្ដល់​ចែក​រំលែក​ព័ត៌​មាន​ដែល​មាន​សញ្ញា​បំ​ពាន​ច្បាប់​

ក្នុង​អំ​ឡុង​ ៩ ខែដើម​ឆ្នាំ​ ២០២១ នគរ​បាល​ក្រុង​កឹង​ធើ បាន​ចាត់​វិធាន​ការ​ចំ​ពោះ​ការ​ផ្ដល់​ចែក​រំលែក​ព័ត៌​មាន​ដែល​មាន​សញ្ញា​បំ​ពាន​ច្បាប់​ជាង​ ៣០០ ករណី​។​

ស្ថាប័ន​សម​ត្ថ​កិច្ច​ក្រុង​កឹង​ធើ ប្រ​គល់​សេច​ក្តី​សម្រេច​ពិន័យ​រដ្ឋ​បាល​និង​ផ្សព្វ​ផ្សា​យ ព្រមាន​មួយ​ករណី​បំ​ពាន​ច្បាប់​ (អ្នក​ពាក់​អាវ​ខ្មៅ​ដៃ​វែង​)។​ រូប​៖ នគរ​បាល​ក្រុង​កឹង​ធើផ្តល់​

អនុវត្ត​កិច្ច​ចង្អុល​ការ​របស់​ឧត្តមសេនីយ៍​ត្រី​ ង្វៀង​វ៉ាន់​ធ្វឹង​ នាយក​នគរ​បាល​ ក្រុង​ បណ្តា​អង្គ​ភាព​វិជ្ជា​ជីវៈ នគរ​បាល​ខណ្ឌ​ ស្រុក​ នៃ​ក្រុង​កឹង​ធើ បាន​បង្កើន​ការ​ក្ដោប​ក្ដាប់​ស្ថាន​ភាព​ ប្រ​ទះ​ឃើញ​គណ​នី​ហ្វេស​ប៊ុក​ជាង​ ១.០០០ បាន​បង្ហោះ​ចែក​រំលែក​ព័ត៌​មាន​ក្លែង​ក្លាយ​ បំ​ផ្លើ​ស មួលបង្កាច់​ ប៉ះ​ពាល់​ដល់​កិត្យា​នុភាព​របស់​ស្ថាប័ន​ អង្គ​ការ​ កិត្តិ​យស សេច​ក្តី​ថ្លៃ​ថ្នូរ​របស់​បុគ្គ​ល។​ ឆ្លង​តាម​រយៈ​នោះ​ បាន​តស៊ូ​ ចាត់​វិធាន​ការ​ជាង​ ៣០០ ករណី​នៅ​ក្រុង​កឹង​ធើ ដោយ​ការ​ផ្ដល់ ​ចែក​រំលែក​ព័ត៌​មាន​ ដែល​មាន​សញ្ញា​បំ​ពាន​ច្បាប់​។​ ពិសេស​នគរ​បាល​ក្រុង​កឹង​ធើ បាន​កសាង​សំ​ណុំ​រឿង​ចំ​នួន​ ៤ ដោយ​មាន​ជន​ជាប់​ចោទ​ ៨ នាក់​ ពីបទ​”រំលោភ​នូវ​សិទ្ធិ​សេរី​ភាព​ ប្រ​ជា​ធិប​តេយ្យ​ បំ​ពាន​ផលប្រ​យោជន៍​របស់​រដ្ឋ​ អង្គ​ការ​ បុគ្គ​ល”។​ តួយ៉ាង​ ដូច​រឿង​ក្ដី​វ៉ហ្វាង​ធើ (អា​យុ​ ៣៦ ឆ្នាំ​ គ្មាន​កន្លែង​ស្នាក់​នៅ​ណា​មួយ​ជាអចិន្រ្តៃយ៍​) ត្រូវ​បាន​ស្ថាប័ន​ប៉ូលិស​សើុបអង្កេត​នគរ​បាល​ខណ្ឌ​និញកេវ​ ចោទ​ប្រ​កាន់​ពីបទ​ “រំលោភ​នូវ​សិទ្ធិ​សេរី​ភាព​ ប្រ​ជាធិប​តេយ្យ​ បំ​ពាន​ផលប្រ​យោជន៍​របស់​រដ្ឋ​ សិទ្ធិ​ផលប្រ​យោជន៍​ស្រប​ច្បាប់​របស់​អង្គ​ការ​ បុគ្គ​ល”។​

ម្ចាស់​ទំ​ព័រ​ Fanpage “Phuoc Can Tho” ត្រូវ​ពិន័យ​ប្រាក់​ចំ​នួន​ ១០ លាន​ដុង​ពីព្រោះ​បង្ហោះ​ព័ត៌​មាន​មិន​ពិត​ មួលបង្កាច់​ការ​ងារ​បង្ការ​ទប់ស្កាត់​ជំងឺ​ COVID-១៩របស់​ក្រុង​ និង​ប្រ​មាថ​ដល់​កង​កម្លាំង​បំ​ពេញ​កាត​ព្វ​កិច្ច​បង្ការ​ និង​ទប់ស្កាត់​ជំងឺ​រាត​ត្បាត​។​

ក្រៅ​ពីនោះ​ នាយ​ក​នគរ​បាល​ក្រុង​ បាន​ចេញ​សេច​ក្តី​សម្រេច​ពិន័យ​រដ្ឋ​បាល​ ២០ ករណី​ សរុប​ទឹក​ប្រាក់​ពិន័យ​ ១២៥ លាន​ដុង​ និង​បញ្ជូន​ទៅ​អធិ​ការ​កិច្ច​មន្ទីរ​ព័ត៌​មាន​និង​សារ​គមនាគ​មន៍​ ក្រុង​ចេញ​សេច​ក្តី​សម្រេច​ពិន័យ​ ៨ ករណី​ សរុប​ទឹក​ប្រាក់​ពិន័យ​ ៤៧,៥លាន​ដុង​។​ ចំ​ណែក​ករណី​ក្រៅ​ពីនេះ​ ធ្វើ​ការ​ព្រមាន​ឱ្យ​ធ្វើ​កិច្ច​សន្យា​ឈប់​បំ​ពាន​ទៀត​។​

ដើម្បី​កាត់​បន្ថយ​ស្ថាន​ភាព​បំ​ពាន​សន្តិ​សុខ​បណ្ដាញ​ក្នុង​ពេល​ខាង​មុខ​ ឧត្តមសេនីយ៍​ត្រី​ ង្វៀង​វ៉ាន់​ធ្វឹង​ ចង្អុល​ការ​ដល់​ទូទាំង​កង​កម្លាំង​បន្ត​កិច្ច​សហកា​រជាមួយ​នឹង​មន្ទីរ​ គណៈ​ ផ្នែក​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នានា​ ពិសេស​គឺ​ស្ថាប័ន​សារ​ព័ត៌​មាន​ ដើម្បី​ឃោ​សនា ផ្សព្វ​ផ្សា​យ លើ​កកម្ពស់​ការ​យល់​ដឹង​ការ​ប្រុង​ប្រ​យ័ត្ន​របស់​ប្រ​ជាជន​ក្នុង​ការ​បង្ការ​ទប់ស្កាត់​បទ​ល្មើស​ និង​បំ​ពាន​ច្បាប់​ស្តីពី​សន្តិ​សុខ​បណ្តា​ញ​។​ ទន្ទឹម​នឹង​នោះ​ បន្ត​អនុវត្ត​នូវ​វិធាន​ការ​វិជ្ជា​ជីវៈ បង្កើន​ការ​ក្ដោប​ក្តាប់​ស្ថាន​ភាព​នៅ​លើ​បណ្តា​ញ​អីុន​ធឺ​ណិត ដើម្បី​ប្រ​ទះ​ឃើញ​ និង​ចាត់​វិធាន​ការ​យ៉ាង​តឹង​រ៉ឹងរាល់​ករណី​បំ​ពាន​ច្បាប់​៕​               

                  យោង​៖ Vietnamnet - វិមាន​

ចែករំលែកអត្ថបទ