15/11/2021 - 09:34

ព្រួត​ដៃ​បង្ការ​ប្រ​ឆាំង​ ច្រាន​ថយ​ជំងឺ​ COVID-១៩

ជា​មួយ​នឹង​សារ​ “ព្រួត​ដៃ​បង្ការ​ប្រ​ឆាំង​ ច្រាន​ថយ​ជំងឺ​ COVID-១៩” ឃុំ​តឹង​មី ស្រុង​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ សកម្ម​អនុ​វត្ត​នូវ​វិធាន​ការ​ជាច្រើន​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​ ផ្តើម​ពីនោះ​ ជួយ​ប្រ​ជា​ជន​យល់​ដឹង​កាន់​តែច្បាស់​អំ​ពី​ជំងឺ​រាត​ត្បាត​និង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ក្នុង​សហគម​ន៍។​

លោក​ថាច់​តឹម (អាវ​ខ្មៅ​) ទៅ​ដល់​ផ្ទះ​ប្រ​ជា​ជន​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​

ឃុំតឹង​មី មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ចំ​នួន​ ១.៣៨១ គ្រួ​សារ​ ស្រូប​អត្រា​ ៤៤% នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ឃុំ​។​ បច្ចុ​ប្បន្ន​ លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​វត្ត​ខ្មែរ​ចំ​នួន​ ៤ គឺ​វត្ត​មុនី​ឧត្តម (ស្វាយ​) វត្ត​សិរី​មង្គល​ (តាធាយ) វត្ត​សិរី​មង្គល​ដូន​ល្អ​ (កណ្តាល​) វត្ត​ទេព​មង្គល​ឧត្តម (អន្ទិព)។​ ដើម្បី​ជួយ​មាមីង​ខ្មែរ​យល់​ច្បាស់​អំ​ពី​ជំងឺ​ COVID -១៩ ឃុំ​ម្ចាស់​ការ​ផ្តល់​ព័ត៌​មាន​ដល់​ព្រះ​សង្ឃ​តាម​វត្ត​នានា​ ដើម្បី​រួម​ដំណើរ​ផ្សព្វ​ផ្សាយ​ចលនា​ មាមីង​ពុទ្ធ​បរិស័ទ​ភ្ញាក់​រលឹក​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់នូវ​សេច​ក្តី​កំ​ណត់​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ ការ​ពារ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​សហគម​ន៍។​ លោក​ង៉ោវិញ​ត្វឹង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​មី “ឃុំ​សហការ​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហគមន៍​ជន​រួម​ជាតិ​ខ្មែរ​ ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​តាម​រយៈ​រូប​ភាព​ជាច្រើន​ដល់​មាមីង​ពុទ្ធ​បរិស័ទ​ អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​ ទន្ទឹម​នឹង​នោះ​ អនុវត្ត​សព្វ​គ្រប់​គោល​នយោ​បាយ​សុខុមាល​ភាព​សង្គម​ចំ​ពោះ​ករណី​មក​ពី​តំ​បន់​ជំងឺ​ឆ្លង​រាល​ដាល​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ក៏​ដូច​ជា​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ដើម្បី​ពួក​គាត់​ស្ងប់​ចិត្ត​អនុវត្ត​តាម​លក្ខន្តិកៈ​ធ្វើ​ចត្តាឡីស័ក​ដូច​ដែល​ផ្នែក​សុខា​ភិបាល​បាន​កំ​ណត់​”។​

លោក​ថាច់​តឹម សមាជិក​គណៈ​កម្ម​ការ​វត្ត​សិរី​មង្គល​ (តាធាយ) មាន​ប្រ​សាសន៍​៖ “ក្នុង​នាម​ខ្ញុំ​ជា​សមាជិក​ក្រុម​ការ​ងារ​សហគមន៍​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​នៅ​ភូមិ​ភាគ​ ដូច្នេះ​ ខ្ញុំ​តែង​រំលឹក​ប្រ​ជា​ជន​ជារឿយ​ៗ​ឱ្យ​អនុវត្ត​ត្រឹម​ត្រូវ​តាម​សារ​ ៥K និង​កាត់​បន្ថយ​ការ​ប្រាស្រ័យ​នឹង​អ្នក​ចម្លែក​។​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​សង្កេត​ឃើញ​ថា​ មាមីង​មាន​ស្មារ​តី​ភ្ញាក់​លឹកអនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​។​ ខ្ញុំ​នឹង​បន្ត​ការ​សហការ​ជា​មួយ​ប្រ​ធាន​ភូមិ​ផ្សព្វ​ផ្សាយ​ដើម្បី​រក្សា​តំ​បន់​បៃតង​របស់​ភូមិ​ភាគ​”។​

ក្រៅ​ពីអនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សា​យក្នុង​សហគម​ន៍ជន​រួម​ជាតិ​ខ្មែរ​ ឃុំ​តឹង​មីនៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ការ​ងារ​សុខុមា​លភាព​សង្គម​លើ​ភូមិ​សាស្រ្ត​។​

អា​ស្រ័យ​បាន​ផ្សព្វ​ផ្សាយរំលឹក​ជារឿយ​ៗ​ ម៉្លោះ​ហើយ​ស្មារតី​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ ត្រូវ​បាន​លើក​កម្ពស់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ លោក​ថាច់​ចាង​ នៅ​ភូមិ​តាធាយ ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​បើក​តៀម​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​ បើ​មាន​អ្នក​មក​ទិញ​ខ្ញុំ​តែង​រំលឹក​ឱ្យ​ពាក់​ម៉ាស់ រក្សា​គម្លាត​ និង​លាង​ដៃ​ដោយ​អាល់​កុល​កម្ចាត់​មេរោគ​ មិន​ផ្ដុំ​គ្នា​ច្រើន​ ដើម្បី​ធានា​សុវត្ថិ​ភាព​ បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID -១៩។​ ពេល​មាន​អ្នក​ចម្លែក​ចូល​មក​ភូមិ​ភាគ​ គ្រួ​សារ​យើង​ខ្ញុំ​រាយ​ការណ៍​ជូន​រដ្ឋ​អំ​ណាច​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID -១៩ សង្ឃឹម​ថា​ជំងឺ​នេះ​នឹង​អស់​ក្នុង​ពេល​ឆាប់​ៗ​ ដើម្បី​នាំ​មក​ភាព​ធម្ម​តា​វិញ​”៕​

         ត្រុកម៉ាយ​-ត្រុងចឹង (មជ្ឈ​មណ្ឌល​វប្ប​ធម៌​កីឡា​ និង​ព័ត៌​មាន​ស្រុក​ត្រា​អូង​)-មុនី

ចែករំលែកអត្ថបទ