15/11/2021 - 09:34

ផ្នែក​អប់​រំខេត្ត​គៀង​យ៉ាង​ បន្ត​បង្កើន​គុណ​ភាព​

តាម​ប្រ​សាសន៍​លោក​ត្រឹង​ក្វាង​បាវ នាយ​ក​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្ដាល​ខេត្ត​គៀង​យ៉ាង​ គុណ​ភាព​អប់​រំក្នុង​ទូទាំង​ខេត្ត​បាន​កើន​ឡើង​ឥត​ឈប់​ឈរ​។​ នោះ​គឺ​ជា​សមិទ្ធិ​ផល​នៃ​កង​ជួរ​គ្រូ​បង្រៀន​ដែល​សម្រេច​ និង​សម្រេច​លើ​សបទ​ដ្ឋាន​ ព្រម​ជា​មួយ​នឹង​លក្ខណៈ​បង្ហាត់​បង្រៀន​កាន់​តែល្អ​ប្រ​សើរ​។​

ឈុត​របាំគោះ​ត្រឡោ​ករបស់​សិស្ស​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់ (រូប​ថត​កាល​ពី​ជំងឺ​ COVID-១៩ មិន​ទាន់​រាត​ត្បាត​)។​

តាម​ស្ថិតិ​របស់​ផ្នែក​អប់​រំខេត្ត​គៀង​យ៉ាង​ ទូទាំង​ខេត្ត​មាន​សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​ប្រ​មាណ​ ៥០% ។​ ចំ​នួន​សាលា​ក្រៅ​ពីនេះ​ ក៏​បាន​កសាង​យ៉ាង​រឹង​មាំផង​ដែរ​។​ ឃុំ​ ទីប្រ​ជុំ​ជន​ទាំង​អស់​បាន​សម្រេច​បទ​ដ្ឋាន​ឧត្តាន​កម្ម​អប់​រំពីកម្រិត​មតេ្តយ្យ​រហូត​ដល់​ចំ​ណេះ​ទូទៅ​។​ ជាពិសេស​ ទោះ​បីខេត្ត​មាន​ឃុំ​ចំ​ណុះ​កម្ម​វិធី​ ១៣៥ ឃុំ​កោះ​ ឃុំ​តំ​បន់​ព្រំ​ដែន​ជាច្រើន​ក៏​ដោយ​ ប៉ុន្តែ​ខេត្ត​គៀង​យ៉ាង​គឺ​ជាអង្គ​ភាព​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​ទាំង​ឡាយ​ដែល​សម្រេច​បទ​ដ្ឋាន​ឧត្ដាន​កម្ម​អប់​រំកម្រិត​មតេ្តយ្យ​ដល់​កុមារ​អា​យុ​ ៥ ឆ្នាំ​យ៉ាង​ឆាប់​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​ លោក​ត្រឹង​ក្វាង​បាវ បាន​លើកឡើង​ថា​ ការ​អប់​រំកម្រិត​មតេ្តយ្យ​គឺ​ជាមូល​ដ្ឋាន​គ្រឹះ​សម្រាប់​បង្កើត​អា​កប្ប​កិរិយា​សិក្សា​ ផ្នត់​គំ​និត​អភិវឌ្ឍន៍ ហេតុ​នោះ​ត្រូវ​មាន​ការ​អប់​រំគ្រប់​ជ្រុង​ជ្រោយ​ដល់​កុមារ​។​ ប្រ​សិន​បើ​មាន​វិធី​សាស្រ្ត​អប់​រំល្អ​ ទំ​នើប​ កុមារ​នឹង​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ ក្នុង​វិថី​សិក្សា​របស់​ខ្លួន​។​ អា​ស្រ័យ​ហេតុ​នោះ​ ផ្នែក​អប់​រំខេត្ត​គៀង​យ៉ាង​ តែង​ផ្តុំ​កម្លាំង​រក្សា​ បន្ត​និង​លើក​កម្ពស់​គុណ​ភាព​ឧត្តាន​កម្ម​កម្រិត​សិក្សា​នេះ​។​

ទោះ​ជាជួប​លំ​បាក​ច្រើន​ដោយ​សារ​ភូមិ​សាស្រ្ត​ធំ​ទូលាយ​ ប៉ុន្តែ​កង​ជួរ​គ្រូ​បង្រៀន​របស់​ខេត្ត​គៀង​យ៉ាង​ តែង​ខិត​ខំ​សិក្សា​រៀន​សូត្រ​ លើក​កម្ពស់​កម្រិត​វិជ្ជា​ជីវៈ។​ មក​ទល់​ពេល​នេះ​ កម្មា​ភិបាល​គ្រូ​បង្រៀន​ទាំង​អស់​ក្នុង​ទូទាំង​ផ្នែក​ បាន​សម្រេច​និង​សម្រេច​លើ​សបទ​ដ្ឋាន​។​ អត្រា​សម្រេច​លើ​សបទ​ដ្ឋាន​នៅ​កម្រិត​មតេ្តយ្យ​គឺ​ ៧៦,៩២% បឋម​សិក្សា​ ៩៤,៥៨% អនុ​វិទ្យា​ល័យ​ ៨៥,៤៧% វិទ្យា​ល័យ​ ១២% និង​អប់​រំជាប្រ​ចាំ ​១២,៥០%។​ អ្នក​គ្រូ​ធីហុង​វ៉ាង​ នាយកអនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្គក្វាវ ឱ្យ​ដឹង​៖ “ គណៈ​នាយ​ក​សាលា​តែង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គ្រូ​បង្រៀន​រៀន​សូត្រ​លើក​កម្ពស់​កម្រិត​វិជ្ជា​ជីវៈ ដើម្បី​បង្ហាត់​បង្រៀន​ឱ្យ​កាន់​តែល្អ​ប្រ​សើរ​។​ អា​ស្រ័យ​ហេតុ​នោះ​ កង​ជួរ​គ្រូ​បង្រៀន​របស់​សាលា​នាបច្ចុ​ប្បន្ន​ អាច​ឆ្លើ​យ​តប​តម្រូវ​ការ​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​សម​ស្រប​ជាមួយ​នឹង​កម្ម​វិធី​អប់​រំថ្មី​”។​

លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ “ផ្នែក​អប់​រំរួម​ជាមួយ​នឹង​គណៈ​កសាង​ផែន​ការ​ បាន​សហកា​រជា​មួយ​នឹង​វត្ត​ទក្ខិ​ណនិកាយ​ខ្មែរ​ ចាត់​តាំង​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សមកាល​ដល់​សិស្សា​នុ​សិស្ស​។​ ផ្នែក​អប់​រំបាន​ទុក​ថវិកា​មួយ​ចំ​ណែក​សម្រាប់​រក្សា​បន្ត​ថ្នាក់​រៀន​នេះ​។​ ពិសេស​ ប្រ​ព័ន្ធ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​របស់​ខេត្ត​ ក៏​បាន​វិនិ​យោគថវិកា​មួយ​ចំ​នួន​ធំ​ ដើម្បី​រក្សា​អនា​ម័យ​ជ្រះ​ស្អាត​ និង​ធានា​សុវត្ថិ​ភាព​ដល់​សិស្ស​អន្តេ​វា​សិក​”៕​

                                     ហាថា​ញ-វិមាន​

ចែករំលែកអត្ថបទ