ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/11/2021 - 11:04

ឧបត្ថម្ភ​ខេត្ត​បាក​លីវ​ ៦ ពាន់​លាន​ដុង​ ដើម្បី​អនុ​វត្ត​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩

ក្រុម​ការ​ងារ​របស់​មន្ទីរ​ពេទ្យ​ចើរ៉ៃ ក្រុង​ហូជី​មិញ​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ប៊ិញ​យ៉ឿង បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ អំ​ពី​ដំណោះ​ស្រាយ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

ក្រុម​ការ​ងារ​របស់​មន្ទីរ​ពេទ្យ​ចើរ៉ៃ  ក្រុង​ហូជីមិញ​ ឧបត្ថម្ភ​ខេត្ត​បាក​លីវ​ក្នុង​ការ​បង្ការ​
ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

ក្នុង​កិច្ច​ជំនួប​នេះ​ ក្រុម​គ្រូ​ពេទ្យ​មក​ពី​មន្ទីរ​ពេទ្យ​ចើរ៉ៃ ក្រុង​ហូជី​មិញ​ និង​ខេត្ត​ប៊ិញ​យ៉ឿង បាន​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ តាំង​ពីការ​ងារ​ត្រៀម​បម្រុង​រហូត​ដល់​ការ​ព្យា​បាល​ និង​សង្គ្រោះ​បន្ទាន់​; បែង​ប្លូម​ព្យា​បាល​ ធ្វើ​ចត្តា​ឡីស័ក​នៅ​ផ្ទះ​; បង្កើត​ក្រុម​ថែទាំ​សុខ​ភាព​ COVID-១៩ សហគមន៍; ដំណាក់​សុខា​ភិបាល​ចល័ត​…។​

ក្នុង​ឱកាស​នេះ​ ក្រុម​ការ​ងារ​បាន​ឧបត្ថម្ភ​ថវិកា​ ៦ ពាន់​លាន​ដុង​ និង​សម្ភារៈ​បរិក្ខារ​ពេទ្យ​ ម៉ាស៊ីន​ដង្ហើម​ វ៉ាក់​សាំង​ និង​ធន​ធាន​មនុស្ស​ខាង​វេជ្ជ​សាស្ត្រ​ជាច្រើន​ ដើម្បី​ខេត្ត​បាក​លីវ​ឆាប់​គ្រប់​គ្រង​បាន​ជំងឺ​ COVID-១៩៕

​                                                 យ៉ីអា​ញ-ទីទុយ​

 ​  

ចែករំលែកអត្ថបទ