(កឹងធើ) រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោកង្វៀងជីយុង ដឹកនាំកិច្ចប្រជុំតាមអនឡាញទូទាំងប្រទេសផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិអំពីកំណើនបៃតង ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ (យុទ្ធសាស្រ្ត)។
អ្នកតំណាងចូលរួមកិច្ចប្រជុំនៅទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញរបស់គណៈកម្មាធិការប្រជាជនក្រុងកឹងធើ។រូបថត៖ អាញយុង
តាមរយៈនោះ យុទ្ធសាស្រ្តបានដាក់ចេញទិសដៅខិតខំដល់ឆ្នាំ ២០៣០ កម្រិតបំភាយឧស្ម័នផ្ទះកញ្ចក់លើផលិតផលក្នុងស្រុក (GDP) សរុបថយចុះតិចបំផុត ១៥% ប្រៀបធៀបនឹងឆ្នាំ ២០១៤; ដល់ឆ្នាំ ២០៥០ កម្រិតបំភាយឧស្ម័នផ្ទះកញ្ចក់លើ GDP សរុបថយចុះតិចបំផុត ៣០% ប្រៀបធៀបនឹងឆ្នាំ ២០១៤។ ដល់ឆ្នាំ ២០៣០ បង់ខាតថាមពលបឋម GDP សរុបមធ្យមភាគ ដំណាក់កាល ២០២១ -២០៣០ ថយចុះពី ១% ដល់ ១,៥% សមាមាត្រថាមពលបង្កើតឡើងវិញក្នុងការផ្គត់ផ្គង់ថាមពលបឋមសម្រេច ១៥% ដល់ ២០% សេដ្ឋកិច្ចឌីជីថលសម្រេច ៣០% នៃ GDP សរុប; អត្រាព្រៃឈើគ្របដណ្តប់ស្ថិរភាពឋិតក្នុងកម្រិត ៤២%។ល។
វិនិច្ឆ័យត្រូវតាមបទដ្ឋានដែលបានកំណត់សម្រេច ៩៥% អត្រាជាតិសំណល់រឹងប្រើប្រាស់ក្នុងទីក្រុង ត្រូវបានវិនិច្ឆ័យដោយវិធានការកប់លុបផ្ទាល់ធៀបនឹងបរិមាណជាតិ សំណល់ត្រូវបានប្រមូលស្រូបអត្រា ១០% អត្រាទឹកកខ្វក់ក្នុងទីក្រុងត្រូវបានប្រមូលនិងវិនិច្ឆ័យត្រូវតាមបទដ្ឋាន ដែលបានកំណត់ជាបន្តបន្ទាប់សម្រេចជាង ៥០% ចំពោះក្រុងប្រភេទ II ឡើងទៅនិង ២០% ចំពោះក្រុងក្រៅពីនោះ។ល។ អភិវឌ្ឍកសិកម្មទំនើប កសិកម្មជ្រះកសិកម្មសរីរាង្គប្រកបដោយនិរន្តរភាព បង្កើនទាំងគុណភាពនិងតម្លៃបន្ថែម។ល។
តំណាងថ្នាក់ដឹកនាំបណ្តាក្រសួង គណៈ ផ្នែកមជ្ឈិម ភូមិភាគនិងអង្គការអន្តរជាតិលើកឡើង ការដែលនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្តល់សច្ចានុមតិលើយុទ្ធសាស្រ្តគឺជាការចាំបាច់ក្នុងដំណាក់កាលនាបច្ចុប្បន្ន ដើម្បីសម្រេចបានទិសដៅវិបុលភាពអំពីសេដ្ឋកិច្ច និរន្តរភាពបរិស្ថាននិងរួមចំណែកជាមួយពិភពលោកដោះស្រាយនូវបញ្ហាកំពុងប្រឈមមុខ ពិសេសគឺភាពកខ្វក់បរិស្ថាន ការប្រែប្រួលអាកាសធាតុ។
ថ្លែងយោបល់សរុបសេចក្តីក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោកង្វៀងជីយុង សំណូមពរដល់ក្រសួង គណៈ ផ្នែកមជ្ឈិម ភូមិភាគ គប្បីដាក់ចេញផែនការជាក់ស្តែងក្នុងពេលឆាប់ៗ ដើម្បីប្រជាជននិងអាជីវកម្មបង្កើនចំណេះដឹងនិងខ្នះខ្នែងចូលរួមអនុវត្តយុទ្ធសាស្រ្ត។ ក្រសួង គណៈ ផ្នែកមជ្ឈិមនិងភូមិភាគត្រូវសហការស្អិតល្មួត ចែករំលែកបទពិសោធន៍ទៅវិញទៅមកក្នុងការអនុវត្តយុទ្ធសាស្រ្តដ៏សំខាន់នេះ។ ពិសេស ស្ថាប័នសារព័ត៌មាន ត្រូវផ្សព្វផ្សាយអំពីភារកិច្ចនិងវិធានការអនុវត្តយុទ្ធសាស្រ្តកំណើនបៃតង ដើម្បីមជ្ឈដ្ឋាន ប្រជាជននិងអាជីវកម្មរួមកម្លាំង ស្របចិត្តស្របគំនិតអនុវត្ត…៕
អាញយុង-មុនី