តាមប្រសាសន៍វេជ្ជបណ្ឌិត កៀងសុខា នាយកមន្ទីរសុខាភិបាលខេត្តត្រាវិញ គិតមកដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១នេះ ក្រសួងសុខាភិបាលបានចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដល់ខេត្តត្រាវិញ ៧០៣.៨៤០ ដូស រួមមាន៖ AstraZeneca, Pfizer, Vero Cell ។ល។ ខេត្តត្រាវិញ បានធ្វើការចាក់វ៉ាក់សាំងជូនប្រជាជនបាន ១៥៣.៤៣៩ នាក់ អត្រាអ្នកដែលបានចាក់វ៉ាក់សាំងមួយដូស សម្រេច ២០,៨% បើប្រៀបនឹងចំនួនមនុស្សអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
ប្រជាជនទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩។
ខេត្តត្រាវិញ ខិតខំសម្រេចយ៉ាងតិចបំផុត ៥០% នៃចំនួនមនុស្សអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងក្នុងឆ្នាំ ២០២១ ហើយសម្រេច៩៥% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ប្រហាក់ប្រហែលនឹង ៧០% នៃចំនួនប្រជាជនក្នុងខេត្ត ដើម្បីបង្កើនភាពសាំុក្នុងសហគមន៍តាមការផ្ដល់អនុសាសន៍របស់អង្គការសុខភាពពិភពលោក។ ដើម្បីសម្រេចបានភាគកម្រិតនេះ មន្ទីរសុខាភិបាលខេត្តត្រាវិញ បានចង្អុលការដល់មជ្ឈមណ្ឌលសុខាភិបាល គប្បីសហការជាមួយ នឹងការិយាល័យសុខាភិបាលមូលដ្ឋាន ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនស្រុក ក្រុង និងទីប្រជុំជន ត្រៀមរៀបចំឱ្យបានគ្រប់សព្វបញ្ជីឱសថសារវន្តបង្ការ ទប់ស្កាត់ការប្រតិកម្មថ្នាំតាមសេចក្ដីកំណត់។ លោក កៀងសុខា ឱ្យដឹង៖ “ក្នុងរយៈពេលជំងឺផ្ទុះរាលដាល ផ្នែកសុខាភិបាលបានអនុវត្តល្អការងារបង្ការប្រឆាំងជំងឺCOVID-១៩ រក្សាបានអត្រានៃការស្លាប់កម្រិតទាប”។
លោកលីថាញត្រា ប្រធានភូមិផ្នោរដូង ឃុំដាយអាង ស្រុកថ្កូវ ឱ្យដឹង៖ “ក្នុងភូមិមានជនរួមជាតិខ្មែរជាង ៨០%។ កាលពីខែសីហាកន្លងហើយ ក្នុងភូមិមានអ្នកជំងឺ F0 ៥នាក់ និង F1 ១៧ នាក់ ត្រូវបានធ្វើចត្តាឡីស័ក និងព្យាបាលនៅមន្ទីរពេទ្យបណ្ដោះអាសន្នស្រុកទីវកឹង។ ដោយការយកចិត្តទុកដាក់ខ្នះខ្នែងរបស់កងជួរគ្រូពេទ្យ ករណី F0 របស់ភូមិត្រូវបានព្យាបាលជាសះស្បើយ។ ការយកសំណាកវិភាគ ស្វែងរកដាននៅក្នុងភូមិ ក៏បានអនុវត្តយ៉ាងបន្ទាន់ ម៉ឺងម៉ាត់ ទើបជំងឺមិនឆ្លងរាលដាលលើភូមិសាស្រ្ត”។ លោកពូគឹមចន្ទសទ្ធា នៅភូមិផ្នោរដូង ឱ្យដឹង៖ “កូនខ្ញុំធ្វើការនៅក្រុមហ៊ុនស្បែកជើងម៉ីផុងឆ្លងជំងឺ COVID-១៩ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបណ្ដោះអាសន្នស្រុកទីវកឹងអស់ ១៥ ថ្ងៃ។ កូនខ្ញុំបានប្រាប់ថា នៅពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យបណ្ដោះអាសន្ន ក៏បានរដ្ឋយកចិត្តទុកដាក់យ៉ាងដិតដល់។ ពិសេស គឺគ្រូពេទ្យបានខ្នះខ្នែងថែទាំអស់ពីចិត្ត ណែនាំពីការផឹកថ្នាំ ការធ្វើលំហាត់ប្រាណជាដើម។ ឥឡូវនេះ កូនខ្ញុំបានជាសះស្បើយ រង់ចាំក្រុមហ៊ុនគេបើកដំណើរការឡើងវិញ នឹងចូលធ្វើការ។ គ្រួសារខ្ញុំអរគុណដល់រដ្ឋ និងកងជួរគ្រូពេទ្យខ្លាំងណាស់ ដែលបានយកចិត្តទុកដាក់ថែទាំនិងព្យាបាលកូនខ្ញុំជាសះស្បើយ”៕
សឺនម៉ាល័យ- ពេជ្រសឿន