18/10/2021 - 08:03

សម​ណសិស្ស​ជម្នះ​លំ​បាក​ រៀន​ពូកែ​

សម​ណសិស្ស​ លីថាញ​អាង​ កំ​ពុង​សិក្សា​ថ្នាក់​ទី១២ សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ខេត្ត​សុក​ត្រាំង​ ធ្លាប់​ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ដោយ​សម្រេច​បាន​កិត្តិ​នាម​សិស្ស​រៀន​ពូកែ​ ៤ ឆ្នាំ​បន្ត​បន្ទាប់​នៅ​កម្រិត​អនុវិទ្យា​ល័យ​។​ នោះ​ក៏​ជា​កម្លាំង​ចលករ​ ជួយ​ជំរុញ​ទឹក​ចិត្ត​ព្រះ​អង្គ​ រក្សា​ខ្ជាប់​កិត្តិ​នាម​សិស្ស​រៀន​ពូកែ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​។​

សម​ណសិស្ស​លីថាញ​អាង​ កំ​ពុង​ព្យា​យាម​រៀន​តាម​អនឡាញ​។​

ឆ្នាំ​ ២០១៦ យុវ​ជន​លីថាញ​អាង​ បាន​ឪ​ពុក​ម្តាយ​នាំ​ចូល​សាង​ផ្នួស​នៅ​វត្ត​ឃ្លាំង បន្ទាប់​ពីនោះ​ បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​បង្ក​លក្ខណៈ​ឱ្យ​និមន្ត​ទៅ​សិក្សា​ថ្នាក់​ពុទ្ធិក​សិក្សា​នៅ​វត្ត​នានា​ក្នុង​ខេត្ត​។​ បន្ទាប់​ពីប្រ​ឡង​ជាប់​បាលី​រង​ សម​ណ​សិស្ស​លីថាញ​អាង​ បាន​ជ្រើស​រើស​ចូល​រៀន​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​។​ “ដោយ​ជីវ​ភាព​គ្រួ​សារ​ក្រលំ​បាក​ ម៉្លោះ​ហើយ​ ពេល​បាន​ជ្រើស​ចូល​រៀន​សាលា​នេះ​ អា​ត្មា​ភាព​សប្បាយ​ចិត្ត​ណាស់​ ហើយ​តែង​ដាស់​តឿន​ខ្លួន​ឯង​ថា​ត្រូវ​តែ​ខិត​ខំ​រៀន​ឱ្យ​បាន​ល្អ​។​ ពីព្រោះ​ រៀន​នៅ​សាលា​នេះ​ សិក្ខា​កាម​បាន​ទទួល​គ្រប់​របប​គោល​នយោ​បាយ​សម្រាប់​សិស្ស​ស្នាក់​នៅ​អន្តេ​វាសិក​ដ្ឋាន​ បើ​រៀន​ពូកែ​ថែម​ទាំង​បាន​ទទួល​អា​ហា​រូប​ករណ៍​របស់​ខេត្ត​ទៀត​ ដូច្នេះ​ អា​ត្មា​ភាព​ស្ងប់​ចិត្ត​រៀន​សូត្រ​និង​គោរព​តាម​លក្ខន្តិកៈ​របស់​សាលា​”។​ កំ​ណត់​ច្បាស់​ការ​សិក្សា​ ម៉្លោះ​ហើយ​ ក្រៅ​ពីថ្ងៃ​រៀន​តាម​កាល​បរិច្ឆេទ​ សម​ណសិស្ស​ លីថាញអាង​ នៅ​ទាំង​ខិត​ខំ​ធ្វើ​លំ​ហាត់​ដែល​គ្រូ​បង្រៀន​ប្រ​គល់​ឱ្យ​ ព្រម​ទាំង​ព្យា​យាម​អាន​សៀវ​ភៅ​ និង​ស្វែង​យល់​មេរៀន​លើ​ប្រ​ព័ន្ធ​អីុន​ធឺ​ណីត​ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​បន្ថែម​។​ សម​ណសិស្ស​លីថាញ​អាង​ ពិត​ឱ្យ​ដឹង​ មុន​នឹង​ចូល​រៀន​ ព្រះ​អង្គ​តែង​អាន​មេ​រៀន​ហ្មត់​ចត់​ កន្លែង​ណា​ពុំ​ទាន់​យល់​កត់​ចូល​សៀវ​ភៅ​ដៃ​។​ ពេល​ចូល​រៀន​ព្យា​យាម​ស្តាប់​គ្រូ​ពន្យល់​ កន្លែង​ណា​មិន​យល់​សួរ​លោក​គ្រូ​អ្នក​គ្រូ​ភ្លាម​។​ ពេល​ទៅ​ដល់​កុដិ​ ពិនិត្យ​មេរៀន​ឡើង​វិញ​និង​ធ្វើ​លំ​ហាត់​ ដើម្បី​ចង​ចាំ​មេរៀន​បាន​យូរ​។​ ចំ​ណែក​លំ​ហាត់​បង្កើន​ចំ​ណេះ​ដឹង​ស្វ័យ​សិក្សា​ កន្លែង​ណា​ពុំ​ទាន់​យល់​ ម៉ោង​ស្វ័យ​សិក្សា​ ព្រះ​អង្គ​សួរ​មិត្ត​ភក្តិ​និង​លោក​គ្រូ​អ្នក​គ្រូ​បន្ថែម​។​

ដោយ​ការ​ឧស្សាហ៍​ព្យា​យាម​ ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​ការ​រៀន​សូត្រ​ និង​មាន​វិធី​សាស្រ្ត​រៀន​ប្រ​កប​ដោយ​លក្ខណៈ​វិទ្យា​សាស្រ្ត​ ម៉្លោះ​ហើយ​ សម​ណសិស្ស​លីថាញ​អាង​ តែង​រក្សា​ខ្ជាប់​កិត្តិ​នាម​សិស្ស​រៀន​ពូកែ​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។​ ពិន្ទុ​មធ្យម​ភាគ​រាល់​វិញ្ញា​សា​ក្នុង​ឆ្នាំ​សិក្សា​របស់​សមណ​សិស្ស​លីថាញ​អាង​ សម្រេច​ពី ៨,៥ ពិន្ទុ​ឡើង​ទៅ​។​ ឆ្នាំ​សិក្សា​ថ្មី​នេះ​ សមណសិស្ស​លី​ថាញ​អាង​ ទទួល​បាន​អា​ហា​រូប​ករណ៍​ “លឿង​ឌិញ​កួ” របស់​ខេត្ត​សម្រាប់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ រៀន​ពូកែ​។​ សមណសិស្ស​ លីថាញ​អាង​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ សាលា​បាន​រៀប​ចំ​បង្រៀន​តាម​អន​ឡាញ​ ដូច្នេះ​សំ​ខាន់​ គឺ​អា​ត្មា​ភាព​ត្រូវ​តែ​សិក្សា​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង​។​ ទិស​ដៅ​របស់​អា​ត្មា​គឺ​ខំប្រឹង​រៀន​និង​ស្រាវ​ជ្រាវ​អាន​សៀវ​ភៅ​ ស្វែង​យល់​ព័ត៌​មាន​ដែល​ទាក់​ទង​នឹង​វិញ្ញា​សា​រៀន​លើ​ប្រ​ព័ន្ធ​ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​បន្ថែម​។​ ពិសេស​ អា​ត្មា​ភាព​ត្រៀម​បម្រុង​ចំ​ណេះ​ដឹង​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រ​ឡង​យក​សញ្ញា​បត្រ​វិទ្យា​ល័យ​ និង​បន្ត​អនុវត្ត​ក្តី​ប្រាថ្នា​រៀន​មហា​វិទ្យា​ល័យ​”៕​                   

                                        លីធាន​-មុនី​

ចែករំលែកអត្ថបទ