(CT) - គណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងភូមិភាគនានា បានអនុវត្តនូវគោលនយោបាយឧបត្ថម្ភជនជាតិភាគតិច ឆ្លងកាត់ការលំបាក ដែលរងផលប៉ះពាល់ដោយជំងឺ COVID-១៩។
កម្មាភិបាលគណៈជនជាតិក្រុង (ខាងស្តាំ) ផ្តល់ជូនប្រាក់ឧបត្ថម្ភដល់គ្រួសារមានអ្នកទទួលមរណភាពដោយសារជំងឺ COVID-១៩។
ក្នុងនោះ មានជនជាតិភាគតិចពលកម្មដោយសេរី ៦៥៥ នាក់ បានឧបត្ថម្ភជាង ១,៣ ពាន់លានដុង; អ្នកដើរលក់ឆ្នោត ៥៤ នាក់ បានឧបត្ថម្ភ ១០៤ លានដុង; គ្រួសារក្រីក្រចំនួន ៨០ និងគ្រួសារប្រកៀកបន្ទាត់ក្រចំនួន ៦១៨ បានទទួលឧបត្ថម្ភ ៩០០.០០០ ដុង/គ្រួសារ; ផ្តល់ជូនអង្ករ ៣០៤.២៩០ គីឡូក្រាម (រដ្ឋាភិបាលជំនួយ) ដល់ជនជាតិភាគតិច ២០.២៨៦ នាក់។ ក្រៅពីនេះ គណៈកម្មាធិការជនជាតិ បានឧបត្ថម្ភ ១០ លានដុងដល់ ១០ ករណីដែលឆ្លងជំងឺ COVID-១៩ (F0) គឺជាគ្រួសារក្រ គ្រួសារប្រកៀកបន្ទាត់ក្រ; គណៈជនជាតិក្រុងឧបត្ថម្ភគ្រួសារមានអ្នកទទួលមរណភាពដោយសារជំងឺ COVID-១៩ ចំនួន ៤ ករណី ក្នុងមួយករណី ១ លានដុង៕
ថាញធី-លីសៀ