ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/10/2021 - 07:20

សុក​ត្រាំង​ ទទួល​ពលរដ្ឋ​ ២៨១ នាក់​ពីក្រុង​ហូជីមិញ​ មក​ស្រុក​កំ​ណើត​ដោយ​សុវត្ថិ​ភាព​

ប៉ូលិស​ចរាចរណ៍​នគរ​បាល​សុក​ត្រាំង​ នាំ​ផ្លូវ​ឱ្យ​រថ​យន្ត ១៦ គ្រឿង​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​រថ​យន្ត​ដឹក​អ្នក​ដំណើរ​ភឿង​ត្រាង ទទួល​ពល​រដ្ឋ​សុក​ត្រាំង​ ២៨១ នាក់​ ដែល​កំ​ពុង​សិក្សា​និង​ប្រ​កប​ការ​ងារ​នៅ​ក្រុង​ហូជីមិញ​ ត្រឡប់​មក​សុក​ត្រាំង​ដោយ​សុវត្ថិ​ភាព​។​ ពល​រដ្ឋ​ដែល​បាន​ខេត្ត​ទទួល​មក​លើក​នេះ​ ក្នុង​នោះ​ ស្រ្តី​មាន​ផ្ទៃ​ពោះ​និង​សាច់​ញាតិ​ចំ​នួន​ ៩៤ នាក់​; សិស្ស​ និស្សិត​ អា​ណា​ព្យា​បាល​សិស្ស​ចំ​នួន​ ១២៦ នាក់​ និង​ប្រ​ជា​ជន​ជួប​ការ​លំ​បាក​ចំ​នួន​ ៦១ នាក់​។​

​ ក្បួន​រថ​យន្ត​ទទួល​ពលរដ្ឋ​មក​ដល់​សុក​ត្រាំង​ដោយ​សុវត្ថិ​ភាព​។​

យោង​តាម​ប្រ​សាសន៍​លោក​វ៉ថាញ​ក្វាង​ នាយក​មន្ទីរ​ការ​ងារ​ យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ខេត្ត​សុក​ត្រាំង​ តាម​ផែន​ការ​ក្រុម​ការ​ងារ​នឹង​ទទួល​ពលរដ្ឋ​ចំ​នួន​ ៦០០ នាក់​ ប៉ុន្តែ​តាម​រយៈ​ការ​ធ្វើ​តេស្ត​រហ័ស​ មាន​មនុស្ស​មួយ​ចំ​នួន​វិជ្ជមាន​ជំងឺ​ COVID-១៩ ត្រូវ​ស្នាក់​នៅ​សម្រាក​ព្យា​បាល​; មួយ​ចំ​នួន​ទៀត​ដោយ​សារ​លក្ខណៈ​ធ្វើ​ដំណើរ​ទៅ​មក​ពិបាក​ មិន​អាច​ប្រ​មូល​ផ្តុំ​បាន​នៅ​កន្លែង​ទទួល​ និង​មនុស្ស​មួយ​ចំ​នួន​សម្រេច​ចិត្ត​ស្នាក់​នៅ​មិន​ព្រម​មក​ បន្ទាប់​ពីបាន​ចុះ​ឈ្មោះ​៕​

                               យ្វីអាញ-មុនី​

ចែករំលែកអត្ថបទ