សមមិត្ត ឡេក្វាងម៉ាញ់ សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង ថ្លែងយោបល់បូកសរុបបញ្ចប់កិច្ចប្រជុំ។
នោះគឺជាមតិចង្អុលការរបស់សមមិត្ត ឡេក្វាងម៉ាញ់ សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ នៅក្នុងកិច្ចប្រជុំ វាយតម្លៃលទ្ធផលអនុវត្តភារកិច្ចនយោបាយរយៈពេល ៩ ខែកន្លង និងផ្សព្វផ្សាយផែនការត្រៃមាសទី IV ឆ្នាំ ២០២១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង។ សមមិត្ត ឡេក្វាងម៉ាញ់ ចង្អុលការក្នុងត្រៃមាសទី IV សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង គប្បីផ្តុំកម្លាំងចង្អុលការដល់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ ត្រូវមានវិធានការល្អបំផុតក្នុងការបង្ការប្រឆាំងជំងឺ COVID-១៩; រៀបចំឱ្យបានល្អការចាក់វ៉ាក់សាំងជូនប្រជាជន ដើម្បីត្រៀមលក្ខណៈបើកទ្វារផលិតធ្វើអាជីវកម្ម ស្តារសេដ្ឋកិច្ច-សង្គម របស់ក្រុងឡើងវិញ; ចង្អុលការដល់មន្ទីរ ផ្នែកដែលជាប់ពាក់ព័ន្ធ ពន្លឿនការសិក្សាស្រាវជ្រាវសម្រេចនូវសេចក្ដីពង្រាងអំពីគម្រោង និងសេចក្តីសម្រេចចិត្តអំពីប្រធានបទជំនាញនៃការអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគក្រុង អាណត្តិកាល ២០២០-២០២៥; ទន្ទឹមនឹងនោះ កសាងសម្រេចរួចរាល់សេចក្តីពង្រាងអំពីយន្តការពិសេសដោយឡែករបស់ក្រុង ដើម្បីលើកជូនមជ្ឈិមផ្តល់សច្ចានុមតិ ដើម្បីអនុវត្តបានល្អនូវសេចក្តីសម្រេចចិត្តលេខ ៥៩-NQ/TW របស់ការិយាល័យនយោបាយ។ សមមិត្តលេខាគណៈកម្មាធិការបក្សក្រុង ស្នើសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ឱ្យចង្អុលការដល់គ្រប់ផ្នែកភូមិភាគ ជំរុញការងារប្រមូលថវិកា ជំរុញល្បឿនកសាងសំណង់សំខាន់ៗ និងរំសាយថវិកាកសាងជាមូលដ្ឋាន; ផ្តុំកម្លាំងឧបត្ថម្ភនិងស្តារឡើងវិញនូវវិស័យពាណិជ្ជកម្ម - សេវាកម្ម។ ទន្ទឹមនឹងនោះ អនុវត្តល្អនូវការងារសុខុមាលភាពសង្គម យកចិត្តទុកដាក់ឧបត្ថម្ភប្រជាជនជួបការលំបាកដោយរងផលប៉ះពាល់ដោយជំងឺ COVID - ១៩; រក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្ត។
ក្នុងអំឡុង ៩ ខែកន្លង គណៈ ផ្នែក អង្គការមហាជនក្រុងគ្រប់លំដាប់ថ្នាក់ បានផ្តុំកម្លាំងចង្អុលការមានប្រសិទ្ធភាពនូវការងារបង្ការប្រឆាំងជំងឺ COVID-១៩ ម្ល៉ោះហើយមកទល់ពេលនេះ ស្ថានភាពជំងឺឆ្លងជាសារវន្តត្រូវបានទប់ស្កាត់និងគ្រប់គ្រងបាន សកម្មភាពសង្គមសន្សឹមៗបានស្តារឡើងវិញ។ ក្នុងអំឡុង ៩ ខែកន្លង ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបន្តរក្សាលំនឹង៕
អាញ់យុង-វិមាន