27/09/2021 - 09:09

អនុវត្ត​ល្អ​ការ​ងារ​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​

កម្មា​ភិបាល​ដំណាក់​សុខា​ភិបាល​ឃុំ​ថាញ់​ភូ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ ជម្នះ​លំ​បាក​ ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ និង​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។​

បុគ្គ​លិកដំណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ភូ យក​សំ​ណាក​ធ្វើ​តេស្ត​ជំងឺ​COVID-១៩ ក្នុង​សហគមន៍។​

តាម​ប្រ​សាសន៍​លោក​ យ៉ីប​ក្វាង​ថាវ ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ឃុំ​ថាញ់​ភូ ដំណាក់​មាន​កម្មា​ភិបាល​បុគ្គ​លិក​ពេទ្យ​ចំ​នួន​ ៨ នាក់​ ក្នុង​នោះ​ មាន​វេជ្ជ​បណ្ឌិត​ ២ នាក់​។​ បុគ្គ​លិក​ពេទ្យ​ប្រ​ចាំ​ការ​នៅ​កន្លែង​ត្រួត​ពិនិត្យ​ជំងឺ​ COVID-១៩ ផង​ ថែម​ទាំង​ចូល​រួម​ផ្សព្វ​ផ្សាយ​សារ​ ៥K ស្វែង​រក​ធ្វើ​តេស្ត​ទូទាំង​ប្រ​ជាជន​ ដើម្បី​ញែក​ករណី F0 ចេញ​ពីសហគមន៍បាន​ទាន់​ពេល​។​ បង​ឡឹម​ក្វឹក​ង៉ៀ កម្មា​ភិបាល​ដំណាក់​សុខា​ភិបាល​ឃុំ​ថាញ់​ភូ ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​បំ​ពាក់​ឧបករណ៍​ការ​ពារ​គ្រប់​សព្វ​ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​រាល់​ជំហាន​នៃ​ការ​យក​សំ​ណាក​ធ្វើ​តេស្ត​ក្នុង​សហគមន៍។​ ការ​ងារ​នេះ​ ថ្វី​ដ្បិត​នឿយ​ហត់​ក៏​ដោយ​ ប៉ុន្តែ​បាន​មាមីង​គាំ​ទ្រ សហការ​ល្អ​ ទើប​ការ​ងារ​យក​សំ​ណាក​មាន​ភាព​ងាយ​ស្រួល​និង​សម្រេច​បាន​ល្អ​។​ គួរ​ឱ្យ​ត្រេក​អរ​ គឺ​មក​ទល់​ពេល​នេះ​ ឃុំ​ថាញ់​ភូ​គ្មាន​ករណី ​F0”។​ លោក​ថាច់​មូល​ នៅ​ភូមិ​ព្រែក​ឆ្វេង​ ឱ្យ​ដឹង​៖ “នៅ​ភូមិ​មាន​ឧគ្ឃោ​សន​សព្ទ​ផ្សព្វ​ផ្សាយ​ពីជំងឺ​ COVID-១៩ ហើយ​ខ្ញុំ​តែង​តាម​ដាន​ព័ត៌​មាន​លើ​ទូរ​ទស្សន៍​ជាប្រ​ចាំ​ ដើម្បី​យល់​ដឹង​ពីផល​ប៉ះ​ពាល់​នៃ​ជំងឺ​រាត​ត្បាត​ ម៉្លោះ​ហើយ​ខ្ញុំ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​សារ ​៥K មិន​ចេញ​ទៅ​ណា​ពេល​គ្មាន​ការ​ចាំ​បាច់​។​ ពេល​បុគ្គ​លិក​ពេទ្យ​មក​ដល់​ ផ្ទះ​យក​សំ​ណាក​ធ្វើ​តេស្ត​ យើង​ខ្ញុំ​តែង​រីក​រាយ​និង​សហការ​ជា​និច្ច​ ដើម្បី​ឆាប់​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ ទប់ស្កាត់​មិន​ឱ្យ​រាល​ដាល​”។​

បុគ្គ​លិក​ដំណាក់​សុខា​ភិបាល​ឃុំ​ថាញ់​ភូ កំ​ពុង​ពិគ្រោះ​សុខ​ភាព​និង​ចាក់​ថ្នាំ​បង្ការ​ជូន​ស្រ្តី​មាន​ផ្ទៃ​ពោះ​។​

ទន្ទឹម​នឹង​នោះ​  កម្មា​ភិបាល​ដំណាក់​សុខា​ភិបាល​ឃុំ​ថាញ់ភូ  នៅ​ទាំង​អនុវត្ត​ល្អ​ការ​ងារ​ពិនិត្យ​  ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​។​ មធ្យម​ភាគ​ជា​រៀង​រាល់​ខែ ដំណាក់​សុខា​ភិបាល​ឃុំ​ទទួល​ពិនិត្យ​និង​ផ្តល់​ថ្នាំ​ដល់​អ្នក​ជំងឺ​ប្រ​មាណ​ជាង​ ៣០០ លើក​នាក់​។​ វេជ្ជ​បណ្ឌិត​ យ៉ីប​ក្វាង​ថាវ ឱ្យ​ដឹង​បន្ថែម​៖ “បុគ្គ​លិក​ពេទ្យ​ពេល​ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន​ មាន​សម្លៀក​បំ​ពាក់​ការ​ពារ​គ្រប់​សព្វ​ អ្នក​មក​ពិនិត្យ​ជំងឺ​តែង​រក្សា​គម្លាត​ពីគ្នា​ ២ ម៉ែ​ត្រ និង​អនុវត្ត​សារ​ ៥K។​ ពិសេស​ ដំណាក់​សុខា​ភិបាល​ផ្តល់​លេខ​ទូរ​ស័ព្ទ​របស់​វេជ្ជ​បណ្ឌិត​ ដើម្បី​មាមីង​ងាយ​ស្រួល​ទាក់​ទង​ក្នុង​ការ​ពិនិត្យ​ជំងឺ​ ជៀស​វាង​ជួប​ប្រាស្រ័យ​ផ្ទាល់​។​ ការ​ពិនិត្យ​ជំងឺ​បែប​នេះ​ត្រូវ​បាន​មាមីង​គាំ​ទ្រ ព្រោះ​ធានា​ល្អ​ដល់​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំងឺ​ COVID-១៩”៕​

                                        យ៉ីអាញ-មុនី​   

ចែករំលែកអត្ថបទ