តាមប្រសាសន៍ លោកឌោតឹងហូវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ខេត្តបានរៀបចំអំណោយ ៣.៣៣៣ ចំណែកផ្ដល់ជូនគ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រ និងគ្រួសារជួបការលំបាកដោយសាររងប៉ះពាល់នៃជំងឺ COVID-១៩ នៅតាមស្រុក ទីរួមខេត្ត ក្រុងក្នុងខេត្ត។ អំណោយក្នុងមួយចំណែកតម្លៃ ៣០០.០០០ ដុង រួមមានអង្ករ ១០ គ.ក និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនឯទៀត។
លោក ឌោតឹងហូវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជូនអំណោយដល់ប្រជាជនក្រីក្ររងប៉ះពាល់ដោយជំងឺ COVID-១៩។
នេះគឺជាអំណោយដែលស្ថិតក្នុងកម្មវិធី “លានអំណោយមហាសាមគ្គី បន្តកម្លាំងជនរួមជាតិភាគខាងត្បូងឆ្លងកាត់ជំងឺ COVID-១៩”។ កម្មវិធីនេះ អាស្រ័យគណៈប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំ ពិគ្រោះយោបល់ ឯកភាពជាមួយនឹងអគ្គសម្ព័ន្ធការងារវៀតណាម មួយអន្លើដោយសមាគមកសិករវៀតណាម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សមាគមសហព័ន្ធនារីវៀតណាម សមាគមអតីតយុទ្ធជនវៀតណាម និងសមាគមកាកបាទក្រហមវៀតណាម រៀបចំផ្សព្វផ្សាយអនុវត្ត៕
លីធាន-លីសៀ