យោងតាមផែនការផ្សព្វផ្សាយ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ឆ្នាំ ២០២១-២០២២ ខេត្តអាងយ៉ាង នឹងខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដល់ប្រជាជនចំនួន ១.៣០៣.០៧៨ នាក់ (ជាង ៩៥% នៃចំនួនប្រជាជនមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ) សរុបចំនួន ២.៦០៦.១៥៦ ដូស (២ដូស/ម្នាក់)។ ជាក់ស្តែង៖ ឆ្នាំ ២០២១ ប្រជាជនមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅយ៉ាងតិច ៥០% ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩។ ជាង ៧០% នៃចំនួនប្រជាជន មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ត្រូវបានចាក់វ៉ាក់សាំងរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ។ ជាង ៩៥% នៃចំនួនប្រជាជន មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ត្រូវបានចាក់វ៉ាក់សាំងរហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២។ យុទ្ធនាការត្រូវបានផ្សព្វផ្សាយនៅឃុំ សង្កាត់ ទីប្រជុំជនទាំងអស់លើទូទាំងខេត្ត ប្រើប្រាស់ព្រមៗគ្នាប្រភេទវ៉ាក់សាំងដែលគ្រប់លក្ខណៈ ពីប្រភពផ្គត់ផ្គង់ផ្សេងៗដើម្បីបង្កើនចំនួនវ៉ាក់សាំងគ្របដណ្ដប់ដល់ប្រជាជន។
ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ នៅមន្ទីរពេទ្យពហុព្យាបាលខេត្តអាងយ៉ាង។
យោងទៅតាមចំនួនវ៉ាក់សាំងដែលក្រសួងសុខាភិបាលផ្តល់មួយលើកៗ អាងយ៉ាងអនុវត្តផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ឱ្យប្រជាជនក្នុងកម្រិតអាយុដែលមានបញ្ជាប្រើប្រាស់វ៉ាក់សាំងតាមអនុសាសន៍របស់ក្រុមហ៊ុនផលិតនិងក្រសួងសុខាភិបាល។ ខេត្តអាទិភាពចំពោះមុខសញ្ញា នៅតំបន់ឆ្លងជំងឺ តំបន់សេដ្ឋកិច្ចពិសេស; ភូមិភាគមានមណ្ឌលឧស្សាហកម្ម បណ្តុំឧស្សាហកម្មជាច្រើន ដែលមានកម្មករនិងប្រជាជនស្នាក់នៅកុះករ; ភូមិភាគមានព្រំដែនទំនាក់ទំនងនិងធ្វើដំណើរទៅមកកុះករ មានច្រកព្រំដែនអន្តរជាតិ; កងកម្លាំងជួរមុខ បម្រើការបង្ការ ប្រឆាំងជំងឺ; អ្នកមានជំងឺប្រចាំកាយ អ្នកមានអាយុលើ ៦៥ ឆ្នាំ; អ្នកអនុវត្តភារកិច្ចស្ថិតក្នុងក្រុមហានិភ័យខ្ពស់ និងក្រុមហានិភ័យខ្ពស់ (អ្នកបើកបរ អ្នកដឹកជញ្ជូនទំនិញ...)៕
យោង៖ កាសែតអាងយ៉ាង-មុនី