ខេត្តសុកត្រាំង បានវិនិយោគកសាងនូវមូលដ្ឋានសម្ភារៈ បំពាក់បរិក្ខារពេទ្យគ្រប់សព្វ ព្រមទាំងកងជួរកម្មាភិបាលបុគ្គលិកពេទ្យត្រូវបានបណ្តុះបណ្តាលសម្រេចបទដ្ឋាន ដើម្បីធានាល្អបំផុតការងារថែទាំសុខភាពជូនប្រជាជន។
កម្មាភិបាលដំណាក់សុខាភិបាលសង្កាត់ ៥ ក្រុងសុកត្រាំង កំពុងផ្ដល់ពិគ្រោះពីរបៀបថែទាំសុខភាពជូនប្រជាជន។
គិតមកទល់នឹងពេលនេះ ខេត្តសុកត្រាំង មានឃុំ សង្កាត់ ទីប្រជុំជន ១០៩/១០៩ លើភូមិសាស្រ្ត សុទ្ធសឹងមានដំណាក់សុខាភិបាល ក្នុងនោះ មាន ១០៥/១០៩ ឃុំមានដំណាក់សុខាភិបាលសម្រេចក្រមលក្ខឋានជាតិអំពីសុខាភិបាល និងមាន ១០០/១០៩ ដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិត និងនៅគ្រប់ភូមិ អនុសង្កាត់ទាំងអស់សុទ្ធតែមានសហការីសុខាភិបាល។ វេជ្ជបណ្ឌិត យ៉ីបក្វាងថាវ ប្រធានដំណាក់សុខាភិបាលឃុំថាញ់ភូ ស្រុកមីស្វៀង ឱ្យដឹង៖ “គ្រួសារជនរួមជាតិខ្មែរនៅក្នុងឃុំ បានទទួលប័ណ្ណធានារ៉ាប់រងសុខាភិបាល ១០០% ម៉្លោះហើយផ្នែកសុខាភិបាលបានវិនិយោគ កសាងដំណាក់សុខាភិបាលសម្រេចក្រមលក្ខឋានជាតិអំពីសុខាភិបាល ដូច្នេះការងារពិនិត្យ ព្យាបាលជំងឺកាន់តែមានភាពងាយស្រួល។ ពិសេស គឺកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតមានគ្រប់ចំនួន មានកម្រិតវិជ្ជាជីវៈសម្រេចបទដ្ឋាន ថែមទាំងអស់ពីចិត្តជាមួយអ្នកជំងឺ ហេតុនេះប្រជាជនកាន់តែមានទំនុកចិត្តពេលមកពិនិត្យ ព្យាបាលជំងឺ។ ប្រការនេះ បានជួយកាត់បន្ថយការហួសចំណុះដល់មន្ទីរពេទ្យថ្នាក់លើមួយភាគណាដែរ”។ ចំណែកលោកលីតារា អនុប្រធានដំណាក់សុខាភិបាលឃុំភូមី ស្រុកមីទូ ឱ្យដឹង៖ “ដំណាក់សុខាភិបាលឃុំសម្រេចបទដ្ឋានជាតិអស់រយៈកាលជាច្រើនឆ្នាំ។ អាស្រ័យបានបំពាក់បរិក្ខារពេទ្យទំនើប មានកម្មាភិបាលសុខាភិបាលគ្រប់ចំនួន ដូច្នេះដំណាក់សុខាភិបាល អនុវត្តល្អភារកិច្ចពិនិត្យ ព្យាបាលជំងឺដល់ប្រជាជនផង និងអនុវត្តល្អការបង្ការទប់ស្កាត់រោគរាលដាលលើភូមិសាស្រ្តផង។ ពិសេស គឺអនុវត្តល្អការងារផ្សព្វផ្សាយឱ្យប្រជាជនចេះវិធីបង្ការជំងឺមួយចំនួនដូច៖ ជំងឺពងដៃ ជើង មាត់ គ្រុនឈាម ជំងឺរលាកផ្លូវរំលាយអាហារ រលាកផ្លូវដង្ហើម។ល។ ផ្តើមពីនោះ ជួយប្រជាជនម្ចាស់ការក្នុងការបង្ការទប់ស្កាត់ជំងឺរាលដាល ក្នុងនោះ មានជំងឺ COVID-១៩ជាដើម ដើម្បីភូមីធានាបាន “តំបន់បៃតង”។
ដំណាក់សុខាភិបាលថាញ់ភូ ត្រូវបានកសាងសម្រេចបទដ្ឋានជាតិ។
តាមប្រសាសន៍លោកត្រឹងវ៉ាន់យុង នាយករងមន្ទីរសុខាភិបាលខេត្តសុកត្រាំង កងជួរគ្រូពេទ្យនៅថ្នាក់មូលដ្ឋាន តែងបានបំប៉នវិជ្ជាជីវៈ មុខជំនាញនិងលើកកម្ពស់ស្មារតី អាកប្បកិរិយាបម្រើការងារ បានរួមចំណែកអនុវត្តល្អការងារថែទាំនិងការពារសុខភាពជូនប្រជាជន ព្រមទាំងជួយកាត់បន្ថយការហួសចំណុះដល់មន្ទីរពេទ្យថ្នាក់លើ។ ទន្ទឹមនឹងនោះ កងកម្លាំងសុខាភិបាលមូលដ្ឋានតែងសហការជាមួយនឹងរដ្ឋអំណាចភូមិភាគអនុវត្តល្អការងារផ្សព្វផ្សាយ ជួយប្រជាជនលើកកម្ពស់ស្មារតីក្នុងការបង្ការទប់ជំងឺឆ្លងរាលដាល អនាម័យបរិស្ថាន ដូច្នេះ ស្ថានភាពជំងឺរាតត្បាតលើភូមិសាស្រ្តត្រូវបានគ្រប់គ្រង៕
យ្វីអាញ-មុនី