06/09/2021 - 07:36

ចោល​កិត្តិ​នាម​សិស្ស​សម្រេច​និទ្ទេស​គ្រាន់​បើ​

ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ទើប​ចេញ​សារាចរ​លេខ​ ២២/២០២១/TT-BGDĐT (ហៅ​កាត់​ថា​សារាចរ​លេខ​ ២២) កំ​ណត់​អំ​ពី​ការ​វាយ​តម្លៃ​សិស្ស​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​។​ សារាចរ​នេះ​ មាន​សុពល​ភាព​ ចាប់​ពីថ្ងៃ​ ៥/៩/២០២១ ចាប់​ផ្តើម​អនុវត្ត​សម្រាប់​សិស្ស​ថ្នាក់​ទី ៦ ឆ្នាំ​សិក្សា​ ២០២១-២០២២។​

សាលា​អនុ​វិទ្យា​ល័យ​តឹង​មី ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ ត្រៀម​អនុវត្ត​កម្ម​វិធី​ថ្មី​។

សារាចរ​លេខ​ ២២ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដើម្បី​ណែ​នាំ​អនុវត្ត​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ថ្មី​ ដែល​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ផ្សព្វ​ផ្សាយ​អនុវត្ត​ ចាប់​ពីឆ្នាំ​សិក្សា​ ២០២១-២០២២ ចំ​ពោះ​ថ្នាក់​ទី៦។​ ចំ​ណុច​លេច​ធ្លោ​នៃ​សារាចរ​នេះ​ គឺ​ការ​រៀប​ចំ​ណាត់​ថ្នាក់​និទ្ទេស​សិស្ស​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ គឺ​ចោល​កិត្តិ​នាម​សិស្ស​សម្រេច​និទ្ទេស​គ្រាន់​បើ​។​ ពេល​រៀប​ចំ​ណាត់​ថ្នាក់​និទ្ទេស​វាយ​តម្លៃ​ចុង​ឆ្នាំ​សិក្សា​ នាយក​សាលា​គ្រាន់​តែ​ជូន​លិខិត​សរ​សើរ​ដល់​សិស្ស​រៀន​ពូកែ​និង​សិស្ស​ឆ្នើម​។​ លែង​មាន​ចំ​ណាត់​ថ្នាក់​និទ្ទេស​មធ្យម​ ខ្សោយ​ អន់​ មាន​តែ​សិស្ស​សម្រេច​ និង​ពុំ​ទាន់​សម្រេច​។​

ចំ​ណុច​ថ្មី​គួរ​ឱ្យ​កត់​សម្គាល់​នៃ​សារាចរ​លេខ​ ២២ គឺ​របៀប​គិត​ពិន្ទុ​មធ្យម​ភាគ​លើ​គ្រប់​វិញ្ញា​សា។​ ទោះ​បី​មិន​មាន​សេច​ក្តី​កំ​ណត់​ ប៉ុន្តែ​មុន​នេះ​ សិស្ស​ជា​ច្រើន​តែង​មាន​ទស្សនៈ​ គ្រូ​បង្រៀន​វិញ្ញា​សា​គណិត​វិទ្យា​ អក្សរ​សាស្រ្ត​ អង់​គ្លេស​ ជាគ្រូ​បង្រៀន​វិញ្ញា​សា​សំ​ខាន់​ បើ​ចង់​សម្រេច​និទ្ទេស​ពូកែ​ យ៉ាង​ហោច​ណាស់​ត្រូវ​មាន​២/៣ វិញ្ញា​សា ដូច​ពោល​ខាង​លើ​សម្រេច​ពី ៨,០ពិន្ទុ​ឡើង​ទៅ​។​ លោក​គ្រូ​ង្វៀង​ហ្វាង​ថាញ គ្រូ​បង្រៀន​វិញ្ញា​សា​ភូមិ​វិទ្យា​ សាលា​អនុវិទ្យា​ល័យ​ ត្រឿង​ឡុង​ ស្រុក​ផុង​ដៀង ឱ្យ​ដឹង​៖ “បទ​ប្បញ្ញត្តិ​ថ្មី​នឹង​ធ្វើ​ឱ្យ​គ្រូ​បង្រៀន​ក្រៅ​ពី​វិញ្ញា​សា​គណិត​វិទ្យា​ អក្សរ​សាស្រ្ត​ អង់​គ្លេស​ ដូច​រូប​ខ្ញុំ​សម្រាល​បាន​សម្ពាធ​ផ្លូវ​ចិត្ត​ជា​គ្រូ​បង្រៀន​វិញ្ញា​សា​បន្ទាប់​បន្សំ​។​ សម​ភាព​លើ​គ្រប់​វិញ្ញា​សា​រៀន​ ត្រូវ​បាន​សិស្ស​និង​អា​ណា​ព្យា​បាល​សិស្ស​ពិនិត្យ​ឡើង​វិញ​។​ ពេល​ស្រាយ​បាន​សម្ពាធ​ធ្ងន់​ គ្រូ​បង្រៀន​វិញ្ញា​សារូប​វិទ្យា​ គីមី​វិទ្យា​ ជីវ​វិទ្យា​ ប្រវត្តិ​វិទ្យា​ អប់​រំ​ពលរដ្ឋ​ ភូមិ​វិទ្យា​។​ល។​ នឹង​ជឿ​ជាក់​ក្នុង​ការ​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​តាម​កម្ម​វិធី​ថ្មី​”។​

លោក​គ្រូ​ង៉ោ​ថាច់​យ៉ូវ នាយក​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ស្រុក​ចូវ​ថាញ់ ខេត្ត​គៀង​យ៉ាង​ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ផ្លាស់​ថ្មី​នៃ​កម្ម​វិធី​អប់​រំចំ​ណេះ​ទូទៅ​ថ្មី​ដែល​សារាចរលេខ​ ២២ បាន​កំ​ណត់​។​ លោក​គ្រូ​ង៉ោ​ថាច់​យ៉ូវ រៀប​រាប់​៖ “ជា​ច្រើន​លើក​ គ្រូ​បង្រៀន​វិញ្ញា​សាអប់រំ​ពល​រដ្ឋ​ ភូមិ​វិទ្យា​ គីមី​វិទ្យា​ ជីវ​វិទ្យា​។​ល។​ បាន​រៀប​រាប់​ប្រាប់​ខ្ញុំ​ពីស្ថាន​ភាព​សិស្ស​ថ្នាក់​ទី ៩ យក​សៀវ​ភៅ​គណិត​វិទ្យា​ អង់​គ្លេស​ ធ្វើ​លំ​ហាត់​ក្នុង​ម៉ោង​រៀន​វិញ្ញា​សា​របស់​ពួក​គាត់​។​ នៅ​ពេល​ប្រ​ជុំ​ក្នុង​ម៉ោង​គោ​រព​ទង់​ជាតិ​ ខ្ញុំ​តែង​រំលឹក​ជា​រឿយ​ៗ​ និង​សំ​ណូម​ពរគ្រូ​បង្រៀន​អចិន្រ្តៃយ៍​ ត្រូវ​មាន​ការ​ពិន័យ​ ប៉ុន្តែ​ការ​ប្រ​កាន់​ថា​វិញ្ញា​សា​សំ​ខាន់​ វិញ្ញា​សា​បន្ទាប់​បន្សំ​ ហាក់​ដូច​ជា​ស៊ី​ជម្រៅ​ក្នុង​គំ​និត​របស់​សិស្ស​និង​អា​ណាព្យា​បាល​សិស្ស​។​ ហេតុ​នេះ​ បទ​ប្បញ្ញត្តិ​ថ្មី​នឹង​បង្កើត​ឱ្យ​មាន​ភាព​សម​ស្រប​លើ​គ្រប់​វិញ្ញា​សា”៕​

   ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ