ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/09/2021 - 07:36

ចាត់​តាំង​មាន​ប្រ​សិទ្ធ​ភាព​ការ​បង្រៀន​តាម​អន​ឡាញ​ និង​តាម​កញ្ចក់​ទូរ​ទស្សន៍​

ក្រុង​កឹង​ធើ៖ ចាត់​តាំង​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ តាម​ប្រ​ព័ន្ធ​អន​ឡាញ​

 ​ អេក្រង់​នៃ​មូល​ដ្ឋាន​ Youtube​ ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​របស់​ក្រុង​កឹង​ធើ។​

សប្តាហ៍​កន្លង​ រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្តាល​ ផ្ញើ​សារ​ទូរ​លេខ​ជូន​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ក្រោម​ឱវាទ​មជ្ឈិម​ ស្តីពី​ការ​ចាត់​តាំង​ពិធី​បើក​បវេសន​កាល​ ត្រៀម​ឱ្យ​ឆ្នាំ​សិក្សា​ថ្មី​ ២០២១-២០២២ ក្នុង​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​។​

ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្ដាល​ ស្នើ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ពន្លឿន​កិច្ច​ចង្អុល​ការ​ដល់​មន្ទីរ​អប់​រំនិង​បណ្ដុះ​បណ្តាល​  ត្រៀម​ជា​ស្រេច​ផែន​ការ​បង្ហាត់​បង្រៀន​    បង្កើន​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ក្នុង​សាលា​រៀន​  ។ល។​ នៅ​តាម​ភូមិ​ភាគ​ដែល​មាន​ជំងឺ​ COVID-១៩ ប្រែប្រួល​ស្មុគ​ស្មាញ​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ សម្រេច​ពន្យា​ពេល​ចាប់​ផ្តើម​ឆ្នាំ​សិក្សា​ថ្មី​រហូត​ដល់​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​គ្រប់​គ្រង​បាន​; លើក​ទឹក​ចិត្ត​លោក​គ្រូ​ អ្នក​គ្រូ​ចូល​រួម​បង្ការ​ប្រ​ឆាំង​រោគ​ឆ្លង​តាម​ការ​បែង​ចែក​ការ​ងារ​ផង​ និង​ត្រៀម​ផ្សព្វ​ផ្សាយ​ឆ្នាំ​សិក្សា​ថ្មី​ផង​ នៅ​ពេល​ស្ថាន​ភាព​អនុញ្ញាត​; ចង្អុល​ការ​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្ដាល​ ណែនាំ​មូល​ដ្ឋាន​កសាង​ផែន​ការ​អប់រំ​ដើម្បី​ម្ចាស់​ការ​ រវៀសរ​វៃ ត្រៀម​លក្ខណៈ​ជា​ស្រេច​ទប់​ទល់​ជា​មួយ​នឹង​សភាព​ការណ៍​ប្រែ​ប្រួល​នៃ​ជំងឺ​ COVID-១៩ នៅ​ភូមិ​ភាគ​; បង្កើន​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​និង​លក្ខណៈ​ចាំ​បាច់​ ដើម្បី​ចាត់​តាំង​មាន​ប្រ​សិទ្ធ​ភាព​ការ​បង្រៀន​តាម​អន​ឡាញ​ និង​តាម​កញ្ចក់​ទូរ​ទស្សន៍​។​ល។​ អនុវត្ត​បាន​ទាន់​ពេល​ ការ​មិន​បង់​កម្រៃ​ កាត់​បន្ថយ​កម្រៃ​សិក្សា​ចំ​ពោះ​មុខ​សញ្ញា​សិស្សា​នុសិស្ស​ តាម​សេច​ក្តី​កំ​ណត់​នៃ​អនុក្រឹត្យ​ លេខ​ ៨១/២០២១/NĐ-CP របស់​រដ្ឋា​ភិបាល​។​

*សាលា​នានា​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ ចាត់​តាំង​ពិធី​បើក​បវេសន​កាល​នៅ​ថ្ងៃ​ទី ៥ ខែកញ្ញា​ តាម​ប្រ​ព័ន្ធ​អន​  ឡាញ​។​

យោង​តាម​ក្រប​ខណ្ឌ​ផែន​ការ​ឆ្នាំ​សិក្សា​ ២០២១-២០២២ នៅ​ក្រុង​កឹង​ធើ កម្រិត​មធ្យម​សិក្សា​ (ថ្នាក់​ទី ៩ និង​ថ្នាក់​ទី ១២ ) ចាប់​ផ្តើម​ចូល​រៀន​ឆមាស​ទី ១ ចាប់​ពីថ្ងៃ​ទី ៦ ខែកញ្ញា​ ចំ​ណែក​ថ្នាក់​ក្រៅ​ពីនោះ​ ចាប់​ពីថ្ងៃ​ទី ១៣ ខែកញ្ញា​; ផ្នែក​អប់រំ​អចិន្ត្រៃយ៍​ចាប់​ផ្តើម​ចូល​រៀន​ពីថ្ងៃ​ទី ២០ ខែកញ្ញា​។​ មូល​ដ្ឋាន​អប់រំ​មធ្យម​សិក្សា​ អប់​រំអចិន្ត្រៃយ៍​ចាត់​តាំង​បង្រៀន​និង​រៀន​តាម​អន​ឡាញ​ ចាប់​ពីថ្ងៃ​ចូល​រៀន​ឆមាស​ទី ១ រហូត​ដល់​ពេល​មាន​សេច​ក្តី​ប្រ​កាស​ថ្មី​។​ ដោយ​ឡែក​កម្រិត​មតេ្តយ្យ​ កម្រិត​បឋម​សិក្សា​ តាម​ការ​គ្រោង​ទុក​ចាប់​ផ្តើម​ចូល​រៀន​ឆមាស​ទី ១ នៅ​ថ្ងៃ​ទី ២០ ខែកញ្ញា​។​ យោង​តាម​ការ​ប្រែ​ប្រួល​នៃ​ជំងឺ​ COVID-១៩ ក្រុង​ អាច​លៃ​លក​ពេល​ ចាប់​ផ្តើម​ចូល​រៀន​នៃ​ឆមាស​នេះ​; ចំ​ពោះ​មុខ​មិន​ទាន់​ផ្សព្វ​ផ្សាយ​បង្រៀន​តាម​អន​ឡាញ​ដល់​កម្រិត​បឋម​សិក្សា​ និង​មតេ្តយ្យ​។​ មក​ដល់​ដំ​ណាក់​កាល​នេះ​ ក្រុង​កឹង​ធើ មាន​កុមារ​ និង​សិស្សា​នុសិស្ស​ជិត​ ២៤៧.០០០ នាក់​ បាន​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​៕​

                                            ប៊ិច​ង៉ុក​-វិមាន​

 

ចែករំលែកអត្ថបទ