គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ទើបចេញសារលិខិត លេខ ៧៦/QĐ- MTTQ - BCTT ស្តីពីការឧបត្ថម្ភដល់វត្តព្រះពុទ្ធសាសនាខ្មែរចំនួន ៩២ វត្ត នៅក្នុងខេត្តដែលរងផលប៉ះពាល់ដោយជំងឺ COVID-១៩។ យោងតាមនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត នឹងចំណាយថវិកាចំនួន ១,៣៧ ពាន់លានដុង ពីមូលនិធិសង្រ្គោះរបស់ខេត្ត ដើម្បីឧបត្ថម្ភដល់វត្តនីមួយៗចំនួនទឹកប្រាក់ ១០ លានដុង និងអំណោយ ១០០ ចំណែក។
ពិធីរាប់បាត្រព្រះសង្ឃនៅវត្តព្រែកអណ្ដើក ឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង (រូបថតកាលមិនទាន់មានជំងឺ COVID-១៩ កើតឡើង)។
យោងតាមថេរដីកាព្រះឧបជ្ឈាយ៍ តាំងណោ ប្រធានគណៈអភិបាលព្រះពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង ដោយសារការអនុវត្តគម្លាតសង្គមតាមបទបញ្ជាលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ម៉្លោះហើយ ព្រះសង្ឃនៅវត្តនានាមិនអាចនិមន្តទៅបិណ្ឌបាតតាមទំនៀមទម្លាប់បាន។ ហេតុនេះ ការឧបត្ថម្ភរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានជួយដល់វត្តនានាជម្នះនូវការលំបាកទាន់ពេល៕
យ៉ីអាញ-បកប្រែ៖ សុផន