ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/08/2021 - 07:18

គ្រប់​គ្រង​ជំងឺ​ COVID-១៩ លឿន​បំ​ផុត​តាម​ដែល​អាចធ្វើ​បាន ​ប្តេជ្ញា​មិន​ទុក​ឱ្យ​មាន​វិបត្តិ​សុខា​ភិបាល​

សប្តាហ៍​កន្លង​ នា​យក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ តាម​ប្រ​ព័ន្ធ​អន​ឡាញ​ជា​មួយ​នឹង​ភូមិ​ភាគ​មួយ​ចំ​នួន​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​សេច​ក្តី​សម្រេច​លេខ​ ៣០ របស់​រដ្ឋ​សភា​ និង​សេច​ក្តី​សម្រេច​លេខ​ ៨៦ របស់​រដ្ឋា​ភិបាល​ ស្តីពី​ការ​អនុ​វត្ត​នូវ​វិធាន​ការ​បន្ទាន់​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១​៩​ សរុប​បណ្តោះ​អា​សន្ន​ការ​ងារ​ ១ ខែ អនុ​វត្ត​បទ​បញ្ជា​លេខ​ ១៦ របស់​នាយ​ក​រដ្ឋ​មន្រ្តី​ នៅ​ភូមិ​ភាគ​មួយ​ចំ​នួន​។​

នាយក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ តាម​ប្រ​ព័ន្ធ​អន​ឡាញ​ជា​មួយ​នឹង​ភូមិ​ភាគ​មួយ​ចំ​នួន​។​ រូប​ថត​៖ VGP/ញឹក​បាក់​

សរុប​សេច​ក្តី​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ នា​យក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ បញ្ជាក់​នូវ​វិធាន​ការ​ព្រម​ៗ​គ្នា​ ដើម្បី​គ្រប់​គ្រង​ជំងឺ​រាត​ត្បាត​លឿន​បំ​ផុត​តាម​ដែល​អាច​ធ្វើ​បាន​ ប្តេជ្ញា​មិន​ទុក​ឱ្យ​មាន​វិបត្តិ​សុខា​ភិបាល​ វិបត្តិ​សេដ្ឋ​កិច្ច​ ពង្រឹង​ក្ដី​ជឿជាក់​ជ័យ​ជម្នះ​និង​កៀរ​គរ​ការ​ចូល​រួម​ គាំ​ទ្ររបស់​ប្រ​ជា​ជន​ អា​ជីវកម្ម​ ដើម្បី​យក​ឈ្នះ​ជំងឺ​រាតត្បាត លើក​ស្ទួយ​ប្រ​ទេស​ជាតិ​ឈាន​ឡើង​ ប្រ​ជា​ជន​បាន​សម្បូរ​សប្បាយ​ សុភមង្គល​ សុវត្ថិ​ភាព​។​ល។​ នាយក​រដ្ឋ​មន្រ្តី​ គូស​បញ្ជាក់​ ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ សំ​ខាន់​បំ​ផុត​គឺ​ការ​ពារ​កុំ​ឱ្យ​ឆ្លង​រវាង​មនុស្ស​ និង​មនុស្ស​គ្រប់​គ្រង​មនុស្ស​បាន​ គឺ​អាច​ទប់​ស្កាត់​ការ​ឆ្លង​បាន​។​ល។​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ បញ្រ្ជាប​ដល់​ប្រ​ជា​ជន​អំ​ពី​ស្មារ​តី​ចាក់​វ៉ាក់​សាំង​ បាន​ផ្តល់​អា​ជ្ញា​ប័ណ្ណ​តាម​សេច​ក្តី​កំ​ណត់​ បាន​នាំ​ចូល​មក​វៀត​ណាម​៖ វ៉ាក់​សាំង​ល្អ​បំ​ផុត​ គឺ​វ៉ាក់​សាំង​ដែល​ចាក់​បាន​ឆាប់​បំ​ផុត​ ជម្នះ​ស្ថាន​ភាព​ជ្រើស​រើស​ រង់​ចាំ​វ៉ាក់​សាំង​ ខណៈ​ពេល​កំ​ពុង​ខ្វះ​វ៉ាក់​សាំង​ ហើយ​ជំងឺ​នៅ​តែ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​។​

ពិសេស​ នាយក​រដ្ឋ​មន្រ្តី​ សំ​ណូម​ពរ​ដល់​ស្ថា​ប័ន​សមត្ថ​កិច្ច​ធ្វើ​ការ​សើុប​អង្កេត​ វិនិច្ឆ័យ​ជា​បន្ទាន់​អំ​ពើ​អសកម្ម​ក្នុង​ការ​ចាក់​វ៉ាក់សាំង​។​ល។​ ភូមិ​ភាគ​នានា​បង្កើន​សកម្ម​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​របស់​ក្រុម​ការ​ងារ​ COVID សហគមន៍ រៀប​ចំ​បណ្តាញ​កម្លាំង​ប្រ​ចាំ​ការ​ ២៤/ ២៤ ដើម្បី​ទទួល​និង​ដោះ​ស្រាយ​ការ​ប្រតិ​កម្ម​និង​តម្រូវ​ការ​របស់​ប្រ​ជា​ជន​ឱ្យ​បាន​ទាន់​ពេល​។​ មិន​ទុក​ឱ្យ​អ្នក​ណាម្នាក់​ខ្វះ​ស្បៀង​អា​ហារ ខ្វះ​សម្លៀក​បំ​ពាក់​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​សុខា​ភិបាល​របស់​ប្រ​ជា​ជន​នៅ​គ្រប់​ពេល​ គ្រប់​កន្លែង​។​

ខាង​ក្នុង​មជ្ឈ​មណ្ឌល​ប្រ​ពោធកម្ម​សកម្ម​ថ្នាក់​ជាតិ​ព្យា​បាល​ជំងឺ​ COVID-១៩ ដែល​មាន​ទីតាំង​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ ។​ រូប​ថត​៖ ដងលី

* សប្តាហ៍​កន្លង​ តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ បន្ត​ការ​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់នូវ​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

តាម​រយៈ​នោះ​ ក្រុង​កឹង​ធើ​បន្ត​ការ​អនុវត្ត​គម្លាត​សង្គម​តាម​ស្មារតី​នៃ​បទ​បញ្ជា​លេខ​ ១៦/ CT-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ក្នុង​ទូទាំង​ក្រុង​រហូត​ដល់​ ០ ម៉ោង​ ថ្ងៃ​ទី ២៥ ខែ សី​ហា​។​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ សំ​ណូម​ពរ​ដល់​ស្ថាប័ន​ភូមិ​ភាគ​នានា​ គប្បី​បង្កើន​ការ​ត្រួត​ពិនិត្យ​ និង​វិនិ​ច្ឆ័យ​ជា​បន្ទាន់​នូវ​ទង្វើ​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ ជាក់​ស្ដែង​គឺ​ការ​អនុ​វត្ត​នូវ​លក្ខន្តិកៈ​ រក្សា​គម្លាត​រវាង​មនុស្ស​និង​មនុស្ស​ គ្រួ​សារ​ និង​គ្រួ​សារ​ ដាច់​ខាត​សំ​ណូម​ពរ​ប្រ​ជា​ជន​ “អ្នក​ណា​នៅ​ទីណា​គឺ​នៅ​ទីនោះ​” ដើម្បី​អនុ​វត្ត​ដាច់​ខាត​ការ​រក្សា​គម្លាត​សង្គម​។​ល។​ ខេត្ត​អាង​យ៉ាង​ បន្ត​ការ​អូស​បន្លាយ​ពេល​អនុ​វត្ត​គម្លាត​សង្គម​ រយៈ​ពេល​ ១០ ថ្ងៃ​ តាម​បទ​បញ្ជា​លេខ​ ១៦/CT-TTg របស់​នាយក​រដ្ឋ​មន្រ្តី​ នៅ​ស្រុក​ក្រុង​ចំ​នួន​ ៩ ដោយ​ឡែក​ស្រុក​តឹង​ចូវ​ និង​ស្រុក​ភូតឹង​ អនុ​វត្ត​បទ​បញ្ជា​លេខ​ ១៥/CT-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​។​ ផ្អែក​លើ​ស្ថាន​ភាព​ គ្រប់​គ្រង​ជំងឺ​រាត​ត្បាត​និង​លទ្ធ​ផល​នៃ​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​របស់​ខេត្ត​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​នឹង​ពិនិត្យ​កែ​សម្រួល​ពេល​វេលា​អនុ​វត្ត​គម្លាត​សង្គម​ឱ្យ​បាន​សម​ស្រប​។​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ លោក​ ឡេ​វ៉ាន់​ហាំង បាន​ចុះ​ហត្ថ​លេខា​ប្រ​កាស​ឱ្យ​ប្រើ​សារ​ទូរ​លេខ​បន្ទាន់​ បន្ត​ការ​អនុ​វត្ត​នូវ​វិធាន​ការ​គម្លាត​សង្គម​ចាប់​ពី ០ ម៉ោង​ ថ្ងៃ​ទី ១៦ ខែ សីហា​ តាម​ស្មារតី​បទ​បញ្ជា​លេខ​ ១៦/CT-TTg របស់​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ បន្ថែម​ ១៥ ថ្ងៃ​ទៀត​។​ ខេត្ត​សុក​ត្រាំង​ មិន​បន្ត​ការ​អនុ​វត្ត​បទ​បញ្ជា​លេខ​ ១៦​ ផ្ទុយ​ទៅ​វិញ​ គឺ​បត់បែន​អនុ​វត្ត​នូវ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ Covid-១៩ ទៅ​តាម​ភូមិ​ភាគ​នីមួយ​ៗ​ ។​ល។​

បុគ្គ​លិកពេទ្យ​ធ្វើ​តេស្ត​ SARS-CoV-2 ចំ​ពោះ​ប្រ​ជា​ជន​នៅ​មណ្ឌល​ ៣ សង្កាត់​អាង​ខាញ់​
ខ័ណ្ឌ​និញកេវ​ ក្រុង​កឹង​ធើ។​ រូប​ថត​៖ ថា​ញ់ឡុង​

* មជ្ឈ​មណ្ឌល​ប្រ​ពោធ​កម្ម​សកម្ម​ថ្នាក់​ជាតិ​ ព្យា​បាល​ជំងឺ​ COVID-១៩ ដាក់​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ បាន​បើក​ដំណើរ​ការ​ត្រៀម​ទទួល​ព្យា​បាល​អ្នក​ជំងឺ​ COVID-១៩ ករណី​ធ្ងន់​ ប្រ​ឈម​គ្រោះ​ថ្នាក់​ពីក្រុង​កឹង​ធើ និង​មន្ទីរ​ពេទ្យ​ជួរ​ក្រោម​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​បញ្ជូន​មក​។​ នេះ​ជា​មជ្ឈ​មណ្ឌល​មួយ​ក្នុង​ចំ​ណោម​មជ្ឈ​មណ្ឌល​ទាំង​ ១២ បាន​ក្រសួង​សុខា​ភិបាល​បង្កើត​នៅ​ក្នុង​ប្រ​ទេស​។​ មជ្ឈ​មណ្ឌល​បាន​បំ​ពាក់​នូវ​ម៉ាស៊ីន​និង​គ្រឿង​បរិក្ខារ​ពេទ្យ​គ្រប់​សព្វ​ តាំង​ពី​បច្ចេក​ទេស​ស៊ី​ជម្រៅ​ មាន​ដូច​៖ ECMO ម៉ាស៊ីន​លាង​ឈាម​ជា​ប្រ​ចាំ​ ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​ ។​ល។​ ក្នុង​នោះ​ មាន​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​មុខ​ងារ​ខ្ពស់​ចំ​នួន​ ៤០ គ្រឿង​ ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​បរិមាណ​លំ​ហូរ​ខ្ពស់​តាម​ច្រមុះ​ចំ​នួន​ ៣០ គ្រឿង​ ម៉ាស៊ីន​តាម​ដាន​អ្នក​ជំងឺ​មុខ​ងារ​ ៥ លេខ​ចំ​នួន​ ១៥០ គ្រឿង​ ម៉ាស៊ីន​កាំរស្មី​-X ចល័ត​ចំ​នួន​ ៥ គ្រឿង​ ម៉ាស៊ីន​បូម​ចាក់​ម្ជុល​អគ្គិ​សនី​ចំ​នួន​ ៣០០ គ្រឿង​ ម៉ាស៊ីន​បញ្ចូល​សេរ៉ូម​ចំ​នួន​ ១៥០ គ្រឿង​ គ្រែប្រ​ពោធ​កម្ម​ចំ​នួន​ ២០០ គ្រែ ។​ល។​ ប្រ​ភព​ធន​ធាន​មនុស្ស​ អា​ស្រ័យ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើកៀរ​គរ​៕​

            កាសែត​កឹង​ធើ​ភាសា​ខ្មែរ​ (សរុប​) -មុនី​

ចែករំលែកអត្ថបទ