គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង ទើបផ្តើមដំណើរការចង្រ្កានបាយមនុស្សធម៌ ដើម្បីចម្អិនអាហារជូនកងជួរគ្រូពេទ្យ និងអ្នកជំងឺនៅមន្ទីរពេទ្យពហុព្យាបាលសុកត្រាំង។ តាមរយៈនោះ ចង្រ្កានបាយមនុស្សធម៌ចំនួន ៣ ត្រូវបានរៀបចំនៅវត្តហឿងសើុងវិទ្យាស្ថានសមាធិត្រុកឡឹម និងយានដ្ឋានតឹមផុង (ចំណតរថយន្តសុកត្រាំង) ។ ជារៀងរាល់ថ្ងៃ ចង្រ្កានបាយទាំងនេះនឹងធ្វើការចម្អិនអាហារចំនួន ២.៦០០ ចំណែកមានទាំងអាហារបួស ដើម្បីនាំយកទៅមន្ទីរពេទ្យពហុព្យាបាលខេត្ត ជូនកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត កម្មាភិបាល បុគ្គលិកសុខាភិបាល អ្នកជំងឺនិងអ្នកថែទាំអ្នកជំងឺនៅមន្ទីរពេទ្យ។
សមាជិកចង្រ្កានបាយមនុស្សធម៌វេចខ្ចប់ម្ហូបអាហារយកទៅជូនកងជួរក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតអ្នកជំងឺនិងគ្រួសារអ្នកជំងឺនៅមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង។
តាមថេរដីកាព្រះឧបជ្ឈាយ៍ ធិតមិញហាញ់ អនុប្រធានប្រចាំការនៃគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង តាមការគ្រោងទុក ចង្រ្កានបាយមនុស្សធម៌នឹងផ្គត់ផ្គង់អាហារក្នុងរយៈកាល ១១ ថ្ងៃធ្វើចត្តាឡីស័កសុខាភិបាលនៅមន្ទីរពេទ្យ គឺជិត ២៩.០០០ ចំណែក។ សរុបថវិកាចាត់ចែងអាហារជិត ៦០០ លានដុង អាស្រ័យសប្បុរសជនរួមវិភាគទាន និងពុទ្ធបរិស័ទជួយចម្អិន៕
យ្វីអាញ-មុនី