ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/08/2021 - 07:59

ជូន​អំ​ណោយ​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​រង​ផល​ប៉ះ​ពាល់​ជំងឺ​ COVID-១៩​

គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ជូន​អំ​ណោយ​ ៥០០ ចំ​ណែក​ដល់​ប្រ​ជា​ជន​មាន​ស្ថាន​ភាព​លំ​បាក​ ដោយ​សារ​រង​ផលប៉ះ​ពាល់​ជំងឺ​ COVID-១​៩​ នៅ​តាម​ឃុំ​មួយ​ចំ​នួន​ដូច​ជា​៖ ឃុំ​យ៉ា​ហ្វា ២ ឃុំ​ថាញ​ភូ (ស្រុក​មីស្វៀង​) ឃុំ​តាយ​វ៉ាន់​ ឃុំ​ថាញ​ថើយ​ទ្វឹង​ (ស្រុក​ត្រឹង​ដេ) និង​ឃុំ​វិញ​ហាយ​ (វិញ​ចូវ​) ។​  ចំ​ណែក​អំ​ណោយ​ រួម​មាន​៖ អង្ករ​ មីកញ្ចប់​ និង​សម្ភារ:​ប្រើ​ប្រាស់​ចាំ​បាច់​ អា​ស្រ័យ​គណៈ​អភិ​បាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​។​

គណៈ​អភិ​បាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ជូន​អំ​ណោយ​ដល់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ​ថើយ​អាង​ ស្រុក​ត្រឹង​ដេ។​

គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ទើប​សហ​ការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ចំ​កាត់​ខើយ​តៀង​ សមាគម​ធុរ​ជន​វ័យ​ក្មេង​ខេត្ត​ សមាគម​នារី​មូល​ដ្ឋាន​នៃ​បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​ជូន​អង្ករ​ ៥០០ គីឡូ​ក្រាម​ដល់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តាយ​វ៉ាន់​ ជូន​អង្ករ​ ១,៥​ តោន​ អំ​ណោយ​ ១០០ ចំ​ណែក​មី​កញ្ចប់​ ១០០ កេះ​ប្រ​គល់​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វិញ​ហាយ​សម្រាប់​ឧបត្ថម្ភ​ប្រ​ជា​ជន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩ ៕​

                            លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ