(ថ្ងៃទី ៦ ខែកក្តដា ឆ្នាំ ២០២១)
សូមគោរពសមមិត្ត ស៊ីជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន
សូមគោរពឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាជាតំណាងគណៈបក្សនយោបាយ និងអង្គការនានាជុំវិញពិភពលោក
ខ្ញុំមានសេចក្តីរីករាយដែលបានចូលរួមកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិន និងបណ្តាគណៈបក្សនយោបាយនៅលើពិភពលោកក្នុងឱកាសខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ ក្នុងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនចិនជាបងប្អូនក្នុងឱកាសខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ អ្នកនាងកញ្ញាបានចូលរួមសន្និសីទ។
ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ បក្សកុម្មុយនិស្តចិនបានដឹកនាំធ្វើឱ្យប្រជាជនចិនទទួលបាននូវសមិទ្ធផលដ៏ធំធេង និងជាប្រវត្តិសាស្រ្ត ហើយសមិទ្ធផលជាច្រើនត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។ យើងខ្ញុំសូមអបអរសាទរដោយស្មោះត្រង់ចំពោះបក្សកុម្មុយនិស្ត និងប្រជាជនចិនចំពោះសមិទ្ធផលទាំងនោះ ហើយជឿជាក់ថាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ជាមួយអគ្គលេខាធិការ ប្រធានរដ្ឋស៊ីជិនពីងគឺជាស្នូលប្រជាជនចិននឹងបន្តទទួលបានសមិទ្ធផលថ្មី និងធំធេងថែមទៀត កសាងប្រទេសចិនឱ្យទៅជាប្រទេសសង្គមនិយមទំនើប វិបុលភាព អរិយធម៌ សុខដុមរមនា និងស្រស់ស្អាត។
សូមគោរពឯកឧត្តម លោកជំទាវ អ្នកនាងកញ្ញា
ដោយឈរលើគោលការណ៍ការបរទេសឯករាជ្យ ម្ចាស់ការលើខ្លួនឯង សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ពហុភាគី ពហុរូបភាព ផ្តើមចេញពីប្រពៃណី សង្គមនិយមអន្តរជាតិសុទ្ធសាធ និងមានសារសំខាន់នៃទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ វៀតណាម-ចិន។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានចូលរួមសន្និសីទក្នុងស្មារតីបើកទូលាយ និងកិច្ចសហប្រតិបត្តិការ ត្រៀមពិភាក្សាជាមួយគណៈបក្សនយោបាយលើប្រធានបទ "ដើម្បីសុភមង្គលរបស់ប្រជាជន ការទទួលខុសត្រូវនៃបក្ស"។
ក្នុងមួយជីវិតរបស់លោកប្រធានហូជីមិញ ដែលជាស្ថាបនិកបក្សកុម្មុយនិស្តវៀតណាមដែលជាមេដឹកនាំដ៏ឆ្នើមរបស់ប្រជាជាតិវៀតណាម លោកត្រូវបានអង្គការយូណេស្កូចាត់ទុកជាវីរៈបុរសនៃការរំដោះជាតិ និងជាអ្នកវប្បធម៌ដ៏លេចធ្លោរបស់វៀតណាម ដែលធ្លាប់បាននិយាយថា៖ "ប្រជាជនគឺមានតម្លៃបំផុត គឺជាសំខាន់បំផុត គឺមានឧត្តម និងខ្ពស់ជាងគេ" "នៅលើមេឃគ្មានអ្វីមានតម្លៃដូចប្រជាជននៅឡើយ។ នៅលើលោកនេះគ្មានអ្វីដែលខ្លាំងជាងកម្លាំងសាមគ្គីរបស់ប្រជាជននៅឡើយ"។ ខ្ញុំជឿជាក់ថាឯកឧត្តម លោកជំទាវ អ្នកនាងកញ្ញាប្រតិភូទាំងអស់ចែករំលែកទស្សនៈនេះ ពីព្រោះប្រជាជនគឺជាមូលដ្ឋានគ្រឹះនៃសង្គម ដែលជាប្រភពនៃកម្លាំងរបស់គណៈបក្សនយោបាយ និងអង្គការនយោបាយ ហើយជាគោលដៅ មុខសញ្ញាឆ្ពោះទៅរកនូវគោលការណ៍ និងគោលនយោបាយរបស់ប្រទេសនីមួយៗ និងគណៈបក្សនយោបាយពិតប្រាកដ។
ការស្វែងរកសុភមង្គលគឺជាសេចក្តីប្រាថ្នា និងសិទ្ធិស្របច្បាប់របស់ប្រជាជនទាំងមូល។ នោះគឺជាសេចក្តីប្រាថ្នាសម្រាប់សង្គមល្អ ដែលមនុស្សគ្រប់រូបត្រូវបានអភិវឌ្ឍពេញលេញ ត្រូវមានជីវភាពរស់នៅប្រកបដោយភាពរុងរឿង សុភមង្គល ប្រកបដោយសុខសន្តិភាពមនុស្សគ្រប់គ្នា ស្មើគ្នា ស្រឡាញ់ និងជួយគ្នា។ ក្រៅពីបំណងប្រាថ្នារួមនោះ ប្រជាជននៅប្រទេសនីមួយៗ តំបន់ត្រូវមានការយកចិត្តទុកដាក់ ស្របច្បាប់របស់ពួកគេ ដូចជាការបញ្ចប់សង្រ្គាមជម្លោះ ការដោះស្រាយភាពសោកសៅក្នុងសង្គម ភាពក្រីក្រ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការការពារ ការរីករាលដាល ។ល។
សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នៅតែជានិន្នាការធំមួយនៅលើពិភពលោក ប៉ុន្តែប្រជាជននៃប្រទេសទាំងអស់ក៏កំពុងប្រឈមនឹងបញ្ហាតានតឹង សង្គ្រាមដែលកំពុងកើតមានឡើង ហានិភ័យនៃភាពយឺតយ៉ាវខាងសេដ្ឋកិច្ច អស្ថិរភាព និងការគំរាមកំហែងសន្តិសុខតាមបែបប្រពៃណី និងមិនប្រពៃណី។ ការវិបត្តិសេដ្ឋកិច្ច-សង្គម អស្ថិរភាពនយោបាយ-សង្គម ការប្រែប្រួលអាកាសធាតុ ការបំពុលបរិយាកាស សកម្មភាពភេរវកម្ម ការរីករាយដាលនៃជំងឺ Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់ផ្នែកនៃជីវភាពសេដ្ឋកិច្ច-សង្គមសកលលោក និងជីវភាពរស់នៅរបស់មនុស្ស។
ក្នុងនាមជាអង្គការនយោបាយ-សង្គមដ៏សំខាន់មួយនៅក្នុងជីវភាពរស់នៅរបស់ប្រទេសនានា ហើយក៏ជាម្ចាស់ការសំខាន់មួយក្នុងទំនាក់ទំនងអន្តរជាតិ គណៈបក្សនយោបាយ និងអង្គការនយោបាយ-សង្គមត្រូវការលើកកម្ពស់តួនាទីរបស់ខ្លួន រួមគ្នាជាមួយរដ្ឋាភិបាលនៃប្រទេសដទៃទៀត ដើម្បីនាំមកនូវសេចក្តីសុខជូនប្រជាជន។ ចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការទប់ទល់ទៅនឹងបញ្ហាប្រឈមជាសកល លើកកម្ពស់នូវសមត្ថភាពអភិបាលកិច្ចពិភពលោកដោយធ្វើឱ្យសម្រេចបាននូវសេចក្តីប្រាថ្នាសុភមង្គលរបស់មនុស្សជាតិទាំងអស់។ ខ្ញុំចង់ចែករំលែកយោបល់ខ្លះៗដូចខាងក្រោម៖
ទីមួយ៖ នៅលើថ្នាក់ជាតិ ការបង្កើត និងការអនុវត្តគោលការណ៍ មាគ៌ា និងកម្មវិធីនយោបាយនានាចាំបាច់ត្រូវមានចេញពីការយល់ដឹងអំពីការ “យកប្រជាជនធ្វើជាឫសគល់” យកប្រជាជនធ្វើជាមជ្ឈមណ្ឌល ចាត់ទុកសុភមង្គលរបស់ប្រជាជនជាគោលដៅខ្ពស់បំផុត។ ដោយហេតុនេះ ជំរុញរដ្ឋឱ្យបង្កើត អនុវត្តច្បាប់ និងគោលនយោបាយសមស្រប មានប្រសិទ្ធភាពសមស្រប និងជាក់លាក់ដើម្បីធានាការអភិវឌ្ឍតាមទិសដៅនោះ។
ទីពីរ៖ បណ្ដាប្រទេស និងគណៈបក្សនយោបាយ ត្រូវប្រកាន់ខ្ជាប់ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរបស់សហគមន៍។ ពង្រឹងការសន្ទនា យោគយល់គ្នាកិច្ចសហប្រតិបត្តិការអន្តរជាតិ ការគោរពផលប្រយោជន៍សមស្របរបស់គ្នា រួមឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងសន្តិសុខ ប្រពៃណី និងអប្រពៃណី លើកកម្ពស់នូវច្បាប់អន្តរជាតិ ជាពិសេសក្នុងការដោះស្រាយការខ្វែងគំនិតនិងជម្លោះ។ តែនៅពេលប្រទេស និងប្រជាជាតិរស់នៅជាមួយគ្នាដោយសន្តិភាព មិត្តភាព ការគោរពគ្នា ជំនួយគ្នាទៅវិញទៅមកដើម្បីអនាគតដ៏ល្អរួមរបស់មនុស្សជាតិ មានតែពេលនោះប្រជាជននៅលើពិភពលោកនឹងទទួលបានសុភមង្គលពេញលេញ និងពិតប្រាកដ។
ទីបី៖ ភារកិច្ចបន្ទាន់នាពេលបច្ចុប្បន្ននេះរបស់បណ្តាប្រទេស បក្សនយោបាយនិងអង្គការនយោបាយ-សង្គម គឺដើម្បីការពារសេចក្តីសុខរបស់ប្រជាជន ទប់ស្កាត់ជំងឺ Covid-19 ឱ្យបានឆាប់ៗ និងស្តារការអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សនានា សុខុមាលភាពសង្គម។ ដើម្បីអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាព ការខិតខំប្រឹងប្រែងនិងការឯកភាពរបស់រដ្ឋាភិបាល បក្សនយោបាយ អង្គការ និងប្រជាជន គឺជាកត្តាសំខាន់ៗ ប៉ុន្តែកិច្ចសហប្រតិបត្តិការអន្តរជាតិមានប្រសិទ្ធភាព មានសារៈសំខាន់ ក្នុងនោះមានការធានានូវការផ្គត់ផ្គង់ស្មើភាព និងទាន់ពេលវេលាអំពីវ៉ាក់សាំងប្រឆាំងនិងរោគរាតត្បាត។
សូមគោរពឯកឧត្តម លោកជំទាវ អ្នកនាងកញ្ញា
កម្មវិធីនយោបាយដំបូងរបស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថាភារកិច្ចជាមូលដ្ឋាននៃបដិវត្តវៀតណាម គឺឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ប្រទេសជាតិ និងសេចក្តីប្រាថ្នារបស់ប្រជាជន។ លោកប្រធានហូជីមិញកាលដែលកំពុងរស់នៅក៏បានរំលឹកសមាជិក សមាជិកា បក្សជានិច្ចជាកាលគឺត្រូវបានគិតគូរថា “ផលប្រយោជន៍ប៉ុន្មានសម្រាប់ប្រជាជន សិទ្ធិប៉ុន្មានក៏ជារបស់ប្រជាជន”។
ជាប់សាច់ស្រស់ ឈាមស្រស់ជាមួយនឹងប្រជាជន ហើយបានការគាំទ្រពីប្រជាជន បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនវៀតណាមជំនះរាល់ការលំបាក និងឧបសគ្គជាច្រើនក្នុងរយៈពេល ៩០ ឆ្នាំកន្លងមក។ តាំងពីបង្កើតមក បក្សកុម្មុយនិស្តវៀតណាម បានដឹកនាំប្រជាជនវៀតណាមបំពេញសេចក្តីបំណងប្រាថ្នារបស់ពួកអ្នកអាណានិគមនិយម គឺទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៥ បន្ទាប់មកប្រជាជនទាំងមូលទទួលបានជោគជ័យសង្គ្រាមតស៊ូប្រឆាំងទាំង ២ ដើម្បីទទួលបានមកវិញ និងការពារឯករាជ្យជាតិ បង្រួបបង្រួមជាតិនៅឆ្នាំ ១៩៧៥ ។ ចាប់តាំងពីពេលនោះ ប្រជាជនវៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ដវៀតណាមបានការពារឯករាជ្យភាពរបស់ខ្លួន ទទួលបានឈ្នះក្នុងការតស៊ូ ដើម្បីការពារប្រទេសបានងើបឡើង ក្រោយពីសង្រ្គាម និងទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើនក្នុង បព្វហេតុផ្លាស់ប្តូរថ្មី អភិវឌ្ឍប្រទេស។
សព្វថ្ងៃប្រទេសវៀតណាម គឺជាប្រទេសកំពុងអភិវឌ្ឍន៍ មានប្រាក់ចំណូលមធ្យមនិងជាប្រទេសមួយដែលមានសេចក្តីរីកចម្រើនលឿនបំផុតនៅលើពីភពលោក។ វប្បធម៌បានរីកចម្រើន ជីវភាពរស់នៅ សម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានធ្វើឱ្យប្រសើរឡើង ដែលជាក្រុមប្រទេសដែលសម្រេចបានសន្ទស្សន៍អភិវឌ្ឍមនុស្សខ្ពស់របស់អង្គការសហប្រជាជាតិ (HDI) ជាពិសេសប្រៀបធៀបទៅនឹងបណ្តាប្រទេសដទៃទៀតក្នុងកម្រិតអភិវឌ្ឍន៍ដូចគ្នា។ បានក្លាយជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក ប្រទេសវៀតណាមបានប្រឹងប្រែងទប់ទល់នឹងរោគរាតត្បាត covid 19 ដោយចាត់ទុកសុខភាពនិងសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនជាសំខាន់បំផុត។ បង្ការនិងទប់ស្កាត់ការរាលដាលយ៉ាងសកម្មនិងមានប្រសិទ្ធភាពខណៈពេលលើកកម្ពស់ការស្តារសេដ្ឋកិច្ច ការអភិវឌ្ឍន៍និងធានាសុខុមាលភាពសង្គម។
បទពិសោធន៍ពីការអនុវត្តរបស់យើងខ្ញុំ គឺយកសេចក្តីខុសរបស់ប្រជាជនជាគោលដៅ ដើម្បីខិតខំដោយពឹងផ្អែកលើកម្លាំងរបស់ប្រជាជន។ បក្សដឹកនាំដោយមាគ៌ានៃការអភិវឌ្ឍន៍ដោយផ្អែកលើក្រឹត្យក្រម សត្យានុម័តិ កំណើនសេដ្ឋកិច្ចដើរទន្ទឹមគ្នា ជាមួយការអនុវត្ត ឈានទៅរកវឌ្ឍនភាពនិងសមភាពសង្គម ការការពារបរិស្ថាន ពិចារណាលើវប្បធម៌ជាមូលដ្ឋាននៃស្មារតីរបស់សង្គម។ កសាងនិតីរដ្ឋរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ ដាស់តឿននិងលើកកម្ពស់ការផ្លាស់ប្តូរថ្មី ច្នៃប្រឌិតនិងការចូលរួមរបស់សង្គមទាំងមូល។ ពង្រីកការទំនាក់ទំនងប្រកបដោយសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតនៅលើពិភពលោក។ ដោយមានឆន្ទៈនិងការប្តេជ្ញាចិត្តរបស់ប្រទេសជាតិដើម្បីអភិវឌ្ឍ ប្រកបដោយភាពរុងរឿងនិង សប្បាយរីករាយ បក្ស រដ្ឋ និងប្រជាជនវៀតណាមកំពុងខិតខំប្រឹងប្រែងក្នុងការកសាងបក្សនិងប្រព័ន្ធនយោបាយឱ្យបានស្អាតស្អំ រឹងមាំ ទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព។ ជម្រុញលើគ្រប់វិស័យ ព្រមៗគ្នានៃការផ្លាស់ប្តូរថ្មី ឧស្សាហូបនីយកម្ម និងទំនើបកម្ម បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយការបរទេស ឯករាជ្យភាព ធ្វើជាម្ចាស់ការ ពហុភាគី ពហុរូបភាពនិងសមារណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅក្នុងនាមជាមិត្ត ជាដៃគូ ទឹកចិត្តនិងជាសមាជិកសកម្មដែលមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ ពង្រីកការទំនាក់ទំនងនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្លាំងនយោបាយសង្គម និងប្រជាជននៃប្រទេសផ្សងៗ ខិតខំដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងវឌ្ឍនភាព។
ក្នុងឱកាសនេះ ក្នុងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការជំនួយរបស់ប្រជាជននៃប្រទេសផ្សេងៗ បក្សនយោបាយ និងអង្គការនយោបាយ-សង្គម សម្រាប់ប្រទេសវៀតណាមគ្រប់ពេលវេលា។ យើងខ្ញុំសូមគោរពនិងថ្លែងអំណរគុណចំពោះប្រទេសចិន បានជំនួយគ្រប់ផ្នែកក្នុងដំណើរការនៃការតស៊ូដើម្បីឯករាជ្យរបស់វៀតណាមនាពេលកន្លងមកនិងការអភិវឌ្ឍន៍ប្រទេសសព្វថ្ងៃ។
សូមជូនពរឱ្យកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិន ជាមួយបណ្តាគណៈបក្សនយោបាយលើពិភពលោកទទួលបានជោគជ័យដ៏អស្ចារ្យ៕
សូមអរគុណ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។