នៅក្នុងកិច្ចប្រជុំជាមួយនឹងក្រសួង គណៈ ផ្នែក មួយចំនួន អំពីការងារត្រៀមបម្រុងផ្សព្វផ្សាយកិច្ចចង្អុលការរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល នៅក្នុងសារាចរលេខ ៩៦៩/TTg-KGVX ស្តីពីការអនុវត្តគម្លាតសង្គម បង្ការប្រឆាំងជំងឺ COVID-១៩ នៅ ១៩ ខេត្ត ក្រុងភាគខាងត្បូង ឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម បញ្ជាក់៖ មានអាទិភាព ៣ យ៉ាងដែលត្រូវអនុវត្ត។
ឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម នៅក្នុងកិច្ចប្រជុំ។ រូបថត៖ VGP/ឌិញណាម
ទីមួយ៖ ត្រូវអាទិភាពជាចម្បងសម្រាប់ការការពារអាយុជីវិតនិងសុខភាពប្រជាជន។ ទីពីរ៖ ត្រូវធានាប្រព័ន្ធសុខាភិបាលមិនឱ្យប្រឈមការហួសចំណុះ ព្រោះប្រព័ន្ធសុខាភិបាលមិនត្រឹមតែព្យាបាលអ្នកកើតជំងឺ COVID-១៩ ប៉ុណ្ណោះទេ ថែមទាំងព្យាបាលជំងឺផ្សេងៗទៀតជូនប្រជាជន។ ទីបី៖ ដោយសារពុំទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវការបន្សាំរោគក្នុងសហគមន៍ ដូច្នេះ កងកម្លាំងត្រូវតែទប់ស្កាត់ជំងឺរាតត្បាតឱ្យនៅកម្រិតទាបបំផុត ដែលអាចធ្វើទៅបាន។
“ការអនុវត្តនូវបទបញ្ជានឹងមិនមានប្រសិទ្ធភាព ប្រសិនបើធ្វើមិនបានត្រឹមត្រូវ។ ហេតុនេះ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច អង្គការមហាជននិងប្រជាជន រួមគ្នាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីកំណត់របស់បទបញ្ជាលេខ ១៦/CT-TTg” នេះជាសំណូមពររបស់លោកឧបនាយករដ្ឋមន្រ្តី។ ជាក់ស្តែង លោកឧបនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ គប្បីអនុវត្តច្បាស់លាស់នៅគ្រប់ថ្នាក់ គ្រប់ផ្នែកនិងមនុស្សគ្រប់រូប ត្រូវមានផែនការជាក់ស្តែងរាល់ថ្ងៃ។ ភារកិច្ចរបស់រដ្ឋអំណាច កាតព្វកិច្ចរបស់ប្រជាជន ត្រូវជាក់ច្បាស់ កៀរគរប្រជាជនចូលរួមត្រួតពិនិត្យឱ្យបានច្បាស់លាស់។
លោកឧបនាយករដ្ឋមន្រ្តី យកចិត្តទុកដាក់ពិសេស ទៅលើការងារគិតគូរជីវភាពជូនប្រជាជន ពិសេស គឺអ្នកក្រ អ្នករងផលប៉ះពាល់ គ្មានប្រាក់ចំណូល គ្មានប្រាក់សន្សំ។ល។ ទន្ទឹមនឹងការកៀរគរកម្លាំងទូទាំងប្រព័ន្ធ យើងក៏បានបំផុសចលនាប្រជាជនរួមគ្នាគិតគូរ ជួយឧបត្ថម្ភ ចែករំលែកគ្នាទៅវិញទៅមក។ គូសបញ្ជាក់នូវការខិតខំរក្សាការផលិត សុវត្ថិភាពក្នុងការអនុវត្តគម្លាតសង្គម លោកឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ គ្រប់គណៈ គ្រប់ផ្នែក ចូលរួមព្រមៗគ្នា ហើយត្រូវយល់ច្បាស់ថាមិនត្រឹមតែក្នុងតំបន់គម្លាតសង្គមប៉ុណ្ណោះទេ គឺរួមទូទាំងប្រទេស។
រដ្ឋាភិបាលរំពឹងថា ប្រជាជនទូទាំងប្រទេស អាចយោគយល់ ចែករំលែក ចូលរួមនិងរួមគ្នាឆ្ពោះទៅជួរមុខ។ “បើសិនជាទូទាំងប្រជាជនវៀតណាមស្របគំនិត បេ្តជ្ញាចិត្ត ដាច់ខាតយើងនឹងអាចច្រានថយជំងឺរាតត្បាតនេះ ដើម្បីប្រទេសជាតិឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាឡើងវិញ” - លោក ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ដូច្នេះ៕
យោង៖ ncov.moh.gov.vn-មុនី